រូបភាពជុំវិញពិភពលោក ១៤ មេសា ២០១៩

អ្នកកាន់សាសនាកាតូលិកហ្វីលីពីនទទួលពរនៅមុនកម្មវិធីសូត្រធម៌ Palm Sunday នៅក្នុងព្រះវិហារកាតូលិកមួយនៅក្នុងក្រុង Paranaque ប្រទេសហ្វីលីពីន។

លោកស្រី Ivanka Trump ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាន (រូបឆ្វេង) ស្រែកសប្បាយនៅពេលលោកស្រីសាកល្បងល្បាញក្រណាត់នៅក្នុងក្រុមហ៊ុនផលិតក្រណាត់ និងសិប្បកម្មបុរាណ Muya នៅក្នុងក្រុង Addis Ababa ប្រទេសអេត្យូពី។

កងកម្លាំង Presidential Regiment ចូលរួមនៅក្នុងពិធីផ្លាស់ប្តូរអ្នកល្បាតនៅក្នុងវិមានក្រឹមឡាំង ក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។

កូនពពែ និងកូនសុនខត្រូវបានគេដាក់បង្ហាញនៅក្នុងក្រុងកម្មវិធី Pet Expo 2019 ដែលជាការតាំងពិព័រណ៍សត្វមួយ នៅក្នុងក្រុង Bucharest ប្រទេសរូម៉ានី កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។
សត្វមួយប្រភេទត្រូវបានគេដាក់បង្ហាញនៅក្នុងក្រុងកម្មវិធី Pet Expo 2019 ដែលជាការតាំងពិព័រណ៍សត្វមួយ នៅក្នុងក្រុង Bucharest ប្រទេសរូម៉ានី កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។
អ្នកគាំទ្របាល់ទាត់ស្រែកហ៊ោក្នុងពេលប្រកួតវគ្គជម្រុះសម្រាប់វគ្គផ្តាច់រវាងក្រុម Al-Ahly និងក្រុម Mamelodi Sundowns ក្នុងពេលប្រកួតយកពានរង្វាន់ African Champions League នៅស្តាត Borg El Arab ក្នុងក្រុង Alexandria ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។
អ្នកគោរពសាសនាហិណ្ឌូម្នាក់លាបមុខរបស់លោក នៅពេលលោកប្រារព្ធពិធីបុណ្យ Lal Kach នៅក្នុងក្រុង Munshiganj ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។
លោកពុក Celso Taibo ដុតទៀតនៅក្នុងកម្មវិធីសូត្រធម៌ Palm Sunday នៅព្រះវិហារកាតូលិក Lady of Grace Parish Catholic Church ក្នុងស្រុក Buzi ខេត្ត Sofala ប្រទេសម៉ូសំប៊ិក។
សមាជិកក្រុម Vila Franca Forcados សម្តែងនៅក្នុងការជល់គោមួយនៅក្នុងក្រុង Lisbon ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។
អ្នកគោរពសាសនាហិណ្ឌូម្នាក់ជក់បារីនៅពេលលោករង់ចាំសម្តែងនៅក្នុងពិធីបុណ្យប្រចាំឆ្នាំឈ្មោះ Gajan នៅជាយក្រុង Agartala ប្រទេសឥណ្ឌា កាលពិថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។