រូបភាព​ជុំវិញ​ពិភពលោក ១៥ មេសា ២០១៦

អ្នក​កាន់​សាសនា​ហិណ្ឌូ​ម្នាក់​ត្រូវ​បាន​លាប​ដោយ​ម្សៅ​ពណ៌​ក្រហម​ ខណៈ​ដែល​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​ «Sindoor Jatra» ជា​បុណ្យ​ម្សៅ​ពណ៌​ក្រហម​ នៅ​ទីក្រុង​បុរាណ​ Bhaktapur ប្រទេស​នេប៉ាល់។

ប្រតិកម្ម​របស់​ព្រះ​នាង​ Catherine នៅ​ក្រោយ​ពេល​បាញ់​ធ្នូ​ នៅ​ឯ​ទីលាន​បាញ់​ធ្នូ Changlimithang Archery Ground​ ក្នុង​រាជធានី​ធីមភូ ប្រទេស​ប៊ូតង់។

លោក​ស្រី​ Anneliese Dodds សមាជិក​សភា​អឺរ៉ុប​ តំណាង​ចក្រភព​អង់គ្លេស បី​កូន​របស់​លោក​ស្រី​ដែល​នៅ​ជា​ទារក​ ខណៈ​ពេល​ដែល​លោកស្រី​ចូលរួម​ក្នុង​ការបោះឆ្នោត​ នៅ​ឯ​សភា​អឺរ៉ុប​នៅ​ទីក្រុង​ Strasbourg ប្រទេស​បារាំង។

ប្រជាជន​ដែល​រត់​គេច​ចេញ​ពី​ផ្ទះ​សម្បែង​ ក្នុង​អំឡុង​ការ​ប្រយុទ្ធ​រវាង​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ និង​ក្រុម​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា​មួយ​ ដើម្បី​កាន់​កាន់​ទីក្រុង​ Hit ចម្ងាយ​១៤០​ គីឡូម៉ែត្រ​ ភាគ​ខាង​លិច​ទីក្រុង​បាកដាដ​ ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៦។

រូប​គំនូរ​នៅ​លើ​ទូក​ខូច​មួយ​ បង្ហាញ​ពី​មុខ​ស្ត្រី​ចំណាកស្រុក​ម្នាក់​និង​កូន​ៗ​របស់​គាត់​ ដោយ​សិល្បករ​គូរ​រូប​តាម​ផ្លូវ​ជាតិ​អ៊ីតាលី​ Eron នៅ​ឯ​វិទ្យាស្ថាន​ Treccani ក្នុង​ទីក្រុង​រ៉ូម។

មនុស្ស​ម្នា​ឈរ​មើល​ថ្ងៃ​លិច​នៅ​ឯ​ឧទ្យាន Presque Isle State Park​ ក្នុង​ទីក្រុង​ Erie រដ្ឋ​ Pennsylvania សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ​២០១៦។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ផ្លុំ​ពពុះ​ទឹក​សាប៊ូ​ ដោយ​ប្រើ​ប្រដាប់​ផ្លុំ​ដែល​ផលិត​ចេញ​ដោយ​បច្ចេកទេស​ 3-D Printing ហើយ​ត្រូវ​បាន​រចនា​ដោយ​កុមារ​អាយុ​៩​ឆ្នាំ​ឈ្មោះ​ Jacob Leggette មក​ពី​ទីក្រុង​ Baltimore រដ្ឋ​ម៉ារីឡែន​ ខណៈ​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ឯ​ការ​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ​ White House Science Fair ​ប្រចាំ​ឆ្នាំ​២០១៦ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ​២០១៦។

លោក​ Oleg Glebov អ្នក​សាងសង់​ម៉ាស៊ីន​អគ្គិសនី​ ធ្វើ​ការ​នៅ​ឯ​ម៉ូទ័រ​ម៉ាស៊ីន​ភ្លើង​មួយ​ក្នុង​រោងចក្រ​ផលិត​អគ្គិសនី​អាល្លឺម៉ង់​ Erfurt Generator Plant of the German Siemens AG ក្នុង​ទីក្រុង​ Erfurt ភាគ​កណ្ដាល​នៃ​ប្រទេស​អាល្លឺម៉ង់។

ជនជាតិ​ថៃ​និង​ជន​បរទេស​ រាំ​នៅ​ក្នុង​ពិធី​ជប់លៀង​ពពុះ​ទឹក​សាប៊ូ​ ជា​ផ្នែក​មួយ​នៅ​ក្នុង​ពិធី​បុណ្យ​សង្ក្រាន្ត​ ជា​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​របស់​ថៃ​។

អ្នក​ទស្សនា​ឈរ​នៅ​ក្នុង​ការតំឡើង​ស្នាដៃ​​សិល្បៈ​មួយ​ ឈ្មោះ​ «Le mie prigioni ឬ​ គុក​របស់​ខ្ញុំ» ដោយ​ស្ថាបត្យករ​ Alessandro Mendini ជា​ផ្នែក​មួយ​នៃ​ការតាំង​ពិព័រណ៍​ «Fuori Salone» នៅ​ក្នុង​កម្មវិធី​សប្តាហ៍​នៃ​ការរចនា​ Design Week ក្នុង​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី។