រូបភាព​ជុំវិញ​ពិភពលោក ១៣ មេសា ២០១៨

អ្នក​គោរព​សាសនា​ហិណ្ឌូ ដែល​តែង​ខ្លួន​ជា​ព្រះ​សិវៈ​កំពុង​សម្លឹង​ចេញពី​បង្អួច​នៅ​ពេល​លោក​រង់ចាំ​សម្តែង​ក្នុង​ពិធី​សាសនា​ដែល​គេ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ ឈ្មោះ​ថា Shiva Gajan នៅ​ជាយក្រុង​ Agartala ប្រទេស​ឥណ្ឌា។

អ្នក​គោរព​សាសនា​ហិណ្ឌូ​កំពុង​រាំ​លេង​នៅ​លើ​ផ្លូវ​ នៅពេល​ពួក​គេ​ប្រារព​ពិធី​សាសនា​មួយ​ឈ្មោះ​ថា  Lal Kach នៅ​ក្រុង Narayanganj ប្រទេស​បង់ក្លាដែស។

កីឡាករ Tom Craig របស់​ប្រទេស​អូស្ត្រាលី​​កំពុង​រត់​កាន់​បាល់​នៅ​ពេល​ប្រកួត​ជាមួយ​ក្រុម​នៃ​ប្រទេស​អង់គ្លេស​ ក្នុង​ការ​ប្រកួត​កីឡា Hockey ផ្នែក​បុរស​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រាត់ នៅ​ឯ​ការ​ប្រកួត​កីឡា Commonwealth ២០១៨ នៅ​ទីក្រុង​មាត់​សមុទ្រ Gold Coast ប្រទេស​អូស្ត្រាលី។

លោក Nurjan Jabbarli និង Aghasif Rahimov ជន​ជាតិ​អាស៊ែបៃហ្សង់​កំពុង​សម្តែង​នៅ​ថ្ងៃ​ទី​១​នៃការ​ប្រកួត​កីឡា​អត្តពលកម្ម​លំហាត់​កាយ​សម្ព័ន្ធ​លើក​ទី​២៦ នៅ​ទីក្រុង Antwerp ប្រទេស​ប៊ែល​ហ្ស៊ិក។

សត្វ​ស្វាឈ្មោះ Fatou កំពុង​ស៊ី​នំខេក​សម្រាប់​ថ្ងៃ​ខួប​កំណើត​របស់​វា​ នៅក្នុង​សួន​សត្វ​នៃ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។

ស្ត្រី​ម្នាក់​កំពុង​គប់​ដុំ​ថ្ម​​នៅ​ពេល​មាន​ការប៉ះទង្គិច​គ្នា​មួយ​ជាមួយ​កង​កម្លាំង​អ៊ីស្រាអែល​ ដោយ​ពួក​ប៉ាឡេស្ទីន​ទាម​ទារ​សិទ្ធិ​វិល​ត្រូវ​ឡប់​ទៅ​ស្រុកកំណើត​ពួក​គេ​វិញនៅ​ព្រំដែន​នៃ​ប្រទេស​អ៊ីស្រាអែល​និង​តំបន់ Gaza ស្ថិត​នៅ​ខាង​កើត​ទីក្រុង Gaza City។

បុរស​ម្នាក់​កំពុង​សម្លឹង​មើល​តាមទ្វារ​ចេញ​ពី​ផ្ទះ​មួយ​ដែល​រង​ការ​ប៉ះពាល់​ដោយ​ទឹក​ទន្លេ Ebro នៅ​ក្រុង Tudela ប្រទេស​អេស្ប៉ាញ។ មាន​ភ្លៀងធ្លាក់​យ៉ាង​ខ្លាំង​ដែលធ្វើ​ឲ្យ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញបាន​ជន់លិច​ក្នុង​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ​នេះ ជា​ពិសេស​នៅ​ខេត្ត Navarra និង ភូមិភាគ Aragon។

ការ​ហ្វឹកហាត់​នៅ​ជិត​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ Yilan ក្នុង​កោះ​តៃវ៉ាន់​ ដែល​សមយុទ្ធ​នេះ​ធ្វើ​ឲ្យ​មាន​ផ្សែង​ចេញ​ពី​កប៉ាល់​ចម្បាំង Fong Yang Chi Yang។

ក្មេង​ប្រុសទេសន្តរប្រវេសន៍​ម្នាក់​ពី​អាមេរិកកណ្ដាល ដែល​អូស​ឡាន​សម្រាប់​ស្នាក់​នៅ​ឆ្លង​កាត់​ប្រទេស​ម៉ិកស៊ិក កំពុង​បៀម​ស្ករគ្រាប់​ក្នុង​ពេល​គាត់​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិកប្រចាំ​ទីក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក។

ក្រុម​អ្នក​រាំ​របស់​ក្រុមហ៊ុន​​ Art Tremendo សម្តែង​នៅ​មុខ​ប្រាសាទ Ludwigslust នៅ​ភាគ​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​មួយ​ឈ្មោះ​ថា Small Festival in a Big Park ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​ខាង​មុខ។