រូបភាព​ជុំវិញ​ពិភពលោក ១៣ មេសា ២០១៧

ជន​ជាតិ​យេម៉ែនបង្ហាញ​ឯកសារ​ដើម្បី​ទទួល​បាន​របប​អាហារ​ដែល​ផ្តល់​ឲ្យ​ដោយ​អង្គការ​សប្បុរសធម៌​ក្នុង​ស្រុកមួយ​ ក្នុងទីក្រុងសាណា ប្រទេស​យេម៉ែន។

ស្ត្រី​២​នាក់​ដែល​​មានទុក្ខ​ព្រួយ​​កំពុងញ៉ាំ​កាហ្វេ​នៅក្នុង​ហាង​មួយ​ក្នុង​ពេល​ហែ​ក្បួន​មួយ​ឈ្មោះ​ថាភាតរភាព Exaltacion de La Santa Cruz ក្នុង​សប្តាហ៍​នៃ​បុណ្យ​សាសនានៅ​ក្នុង​ទីក្រុង Zaragoza នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស៉្បាញ។

ស្ត្រី​ស្លៀកពាក់​សម្លៀក​បំពាក់​តាម​ប្រពៃណី​កំពុង​រត់ ខណៈ​ដែល​បុរសៗ​កំពុង​គប់​ទឹក​លើ​រូប​ពួក​គេ​ ដែល​​នេះ​ជា​ផ្នែក​មួយ​នៃការ​ប្រារព​បុណ្យ​ Easter ឬ​បុណ្យ​នៃ​ថ្ងៃ​ចាប់​កំណើត​ឡើង​វិញ​នៃព្រះ​យេស៊ូគ្រិស្ត នៅ​ទីក្រុង Mezokovesd ប្រទេស​ហុងគ្រី។

មនុស្ស​ម្នា​ចូល​រួម​សប្បាយ​រីករាយ​​នៅ​ក្នុង​បុណ្យ​មហា​សង្ក្រាន​នៅ​ទីក្រុង​បាង​កក ប្រទេស​ថៃ។ 

បុរស​កាន់​សាសនា​ហិណ្ឌូ កំពុង​ប៉ះ​ក្មេង​ម្នាក់​ដោយ​ប្រើ​ជើង​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បួង​សួង​សម្រាប់​ក្មេង​នោះ ក្នុង​កម្មវិធី​បែប​សាសនា​មួយ​ ដើម្បី​ប្រារព​ពិធី​បុណ្យ Gajan ក្នុង​ទីក្រុងកុលកាតា ប្រទេស​ឥណ្ឌា។

ملانیا ترامپ بانوی اول آمریکا در نشست سالانه مقابله با مواد مخدر در وزارت دادگستری آمریکا سخنرانی کرد. 

អ្នកសម្អាត លោក Ann Lawler កំពុង​សម្អាត​ការ៉ូ​​នៅ​សាល St George ក្នុង​ទីក្រុង​ Liverpool នៅភាគ​ខាង​ជើងនៃ​ប្រទេស​អង់គ្លេស។

អ្នកកាន់​សាសនា​គ្រិស្តកំពុង​កាន់​រួប​ព្រះយេស៊ូ Nazareno ក្នុង​កម្មវិធី​មួយ​ដែល​គេ​ស្គាល់​ថា​ ព្រះ​យស៊ូ Nazareno ក្នុង​សប្តាហ៍​នៃ​បុណ្យ​សាសនា​មួយ​នៅ​ទីក្រុង Cot of Cartag​ នៅ​ចម្ងាយ​២៥​គ.ម ខាង​កើត​ទីក្រុង​សាន់ហ្សូសេ ប្រទេស​កូស្តារីកា។

រូបថតដែលត្រូវបានចេញ​ផ្សាយ​ដោយ​ដេប៉ាតឺម៉ង់ផ្នែកឧទ្យាន និង​ជីវិត​​សត្វព្រៃ នៃ​សាកលវិទ្យាល័យ Murdoch បង្ហាញ​ឲ្យឃើញ​សត្វ​ក្រពើ​ទឹក​សាប​មួយ​កំពុង​ខាំ​ត្រី​ដែល​មាន​​ធ្មេញ​ដូច​ដែក​រណា នៅ​ក្នុង​ទន្លេ Fitzroy ប្រទេស​អូស្ត្រាលី។

សិល្បៈករ​កំពុង​សម្តែង​ក្នុង​ពេល​បើក​កម្មវិធី​តាំង​ពិព័រណ៍​សួន​ច្បារ​អន្តរជាតិ IGA ឆ្នាំ​២០១៧ នៅ​ Gaerten der Welt ឬ​សួនច្បារ​ពិភពលោក ក្នុង​ទីក្រុង​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់។

អ្នក​ជិះ​សេះ​ម្នាក់​​បាន​ធ្លាក់​ពី​សេះ​ក្នុង​កម្មវិធី Criolla del Prado rodeo ក្នុង​ទីក្រុងម៉ុងតេវីដេអូ ​ប្រទេស​អ៊ុយរូហ្គាយ។