រូបភាព​ជុំវិញ​ពិភពលោក ១២ មេសា ២០២០

សម្តេច​ប៉ាប Francis អាន​សារ​ Urbi et Orbi នៅ​ក្នុង​វិមាន St. Peter's Basilica ដោយ​មិន​មាន​ការ​ចូលរួម​ពី​សាធារណជន​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ Easter Sunday ក្នុង​បុរី​វ៉ាទីកង់។

បព្វជិត Pedro (រូប​ខាង​ក្រោយ) ដែល​ជា​ស្ថាបនិក​នៃ​សមាគម Akamasoa រៀបចំ​ការ​ប្រមូល​ផ្តុំ​ប្រពៃណី​ដើម្បី​ប្រារព្ធ​កម្មវិធី Easter អណ្តូង​រុករក​រ៉ែ​មួយ​នៅ​ក្នុង​ក្រុង Antananarivo ប្រទេស​ម៉ាដាហ្គាស្កា ប៉ុន្តែ​គោរព​វិធាន​រក្សា​គម្លាត​សង្គម​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា។

មនុស្សម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ឈើ​ឆ្កាង​នៅ​ភ្នំ Davidson ក្នុង​ក្រុង San Francisco រដ្ឋ California។ កម្មវិធី Easter Sunrise Service ប្រចាំ​ឆ្នាំ​ត្រូវ​បាន​លុបចោល​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ក្រុង San Francisco ដោយសារ​តែ​បទបញ្ជា​ទាក់ទង​នឹង​ក្តីបារម្ភ​ពី​មេរោគ​កូរ៉ូណា។

លោក Archbishop Carlos Osoro ប្រារព្ធ​កម្មវិធី Easter Sunday Mass នៅ​ក្នុង​ព្រះវិហារ Almudena ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ។

ប៉ូលិស​ម្នាក់​ដេញ​អ្នក​ទិញ​ទំនិញ​ដើម្បី​កុំ​ឱ្យ​មាន​មនុស្ស​នៅ​លើ​ផ្លូវ​ក្នុង​ផ្សារ Red Light នៅ​ថ្ងៃទី១ នៃ​ការ​បិទ​ប្រទេស​ ដើម្បី​បញ្ឈប់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Monrovia ប្រទេស​លីបេរីយ៉ា កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

អ្នក​កាន់​សាសនា​ជ្វីព​មួយ​ចំនួន​តូច​ធ្វើ​ការ​អធិដ្ឋាន​នៅ​ក្នុង​កម្មវិធី​ទទួល​ពរ​ពី​បព្វជិត នៅ​ពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​បុរាណ Jerusalem។ កម្មវិធី​នេះ​ជា​ទូទៅ​ទាក់ទាញ​អ្នក​មាន​ជំនឿ​រាប់​ពាន់​នាក់។

ស្ត្រី​ម្នាក់​ពាក់​ម៉ាស់​ និង​កុមារ​ម្នាក់​អង្គុយ​នៅ​លើ​ផ្លូវ​ភ្លើង​នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

រថយន្ត​ទេសចរណ៍​ និង​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ដឹក​ក្តារមឈូស​របស់​សាកសព​ដែល​ត្រូវ​បាន​គេ​ជឿ​ថា ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា ទៅ​កាន់​កន្លែង​បញ្ចុះ​សព​នៅ​ក្នុង​ក្រុង Guayaquil ប្រទេស​អេក្វាទ័រ កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

ទា​ឈ្មោះ​អំបូរ Mandarin ​មួយ​ក្បាល​ ដើរ​នៅ​តាម​ប្រឡាយ Landwehr ក្នុង​ស្រុក Kreuzberg ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់។