រូបភាពជុំវិញពិភពលោក ១២ មេសា ២០១៩

អធិរាជជប៉ុន Akihito និងម្ចាស់ក្សត្រី Michiko បួងសួងនៅពេលធ្វើទស្សនកិច្ចទៅកាន់ Kodomonokuni ឬដែនដីសម្រាប់កុមារ ក្នុងការរំឭកខួបទី៦០ នៃព្រះរាជអភិសេក នៅទីក្រុង Yokohama ជិតទីក្រុងតូក្យូ ប្រទេសជប៉ុន។

ប៉ូលិស Punjab នៃប្រទេសឥណ្ឌាអុជទៀតនៅពេលពួកគេគោរពដល់អ្នកស្លាប់ នៅមុនខួបទី១០០នៃការសម្លាប់រង្គាលនៅ Jallianwala Bagh ក្នុងទីក្រុង Amritsar។

បុរសកំពុងយំសោកដោយសារការស្លាប់របស់សាច់ញាតិនៅមន្ទីរពេទ្យ ក្រោយពេលមានការផ្ទុះនៅហាងលក់បន្លែមួយ ក្នុងទីក្រុង Quetta ប្រទេសអាហ្គានីស្ថាន។

អ្នករងរបួសម្នាក់ត្រូវបានយកចេញពីឧទ្ធម្ភាគចក្រសម្រាប់ជួយសង្គ្រោះ ក្រោយពេលអាគារចំនួន២បានរលំនៅ Muzema ដែលជាតំបន់មួយនៃសទីក្រុង Rio de Janeiro ដែលរងការវាយប្រហារដោយភ្លៀងនិងទឹកជំនន់។
រុ៉កកែត SpaceX Falcon Heavy ដែលដឹកផ្កាយរណបសម្រាប់ទំនាក់ទំនង Arabsat 6A បានចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅទីក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក។
អ្នករាំរបាំម្នាក់ថតរូបនៅមុខផ្កាឈឺរីពណ៌ផ្កាឈូកដែលកំពុងចេញផ្កា ក្នុងរដូវផ្ការីក នៅឧទ្យាន Parc de Sceaux ជិតទីក្រុងប៉ារីស ប្រទេសបារាំង។
សត្វត្មាត ឈ្មោះ Dobrila ស្ថិតនៅក្នុងទ្រុងនៅព្រលានយន្តហោះ Nikola Tesla ក្នុងទីក្រុងប៊ែលក្រាដ ប្រទេស៊ែប៊ី នៅពេលគេយកវាត្រឡប់ទៅប្រទេសស៊ែប៊ីវិញ។ សត្វត្មាតនេះបានហើរអស់រយៈពេលជាច្រើនខែ ដោយបានទៅដល់ព្រំដែនប្រទេសសតួកគី និងស៊ីរី មុនពេលគេយកវាទៅប្រទេសកំណើតវិញ។
មនុស្សកំពុងដើរកាត់មុខអ្នកផ្លុំប៉ី នៅទីក្រុងអេឌីនប៊ឺក ប្រទេសស្កុតលែន។ ប្រទេសស្កុតលែនកំពុងរង់ចាំមើលភាពមិនច្បាស់ការនៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ដោយរង់ចាំរង្វាន់មួយ គឺឯករាជ្យភាពរបស់ខ្លួន។
ដើម robina ដែលគេតុបតែងដោយស៊ុតសម្រាប់បុណ្យឪពុកចំនួន៧ពាន់គ្រាប់ ត្រូវបានគេដាក់នៅច្រកចូលក្នុងទីក្រុង Saalfeld ប្រទេសអាល្លឺម៉ង់។
កុមារឈ្មោះ Joseph Naiman ដែលចូលចិត្តហ្គេម «សង្គ្រាមផ្កាយ» កំពុងថតរូបសែលហ្វី ជាមួយឪពុកម្ដាយ នៅជិតរូបធំមួយដែលមាននៅក្នុងហ្គេម «សង្គ្រាមផ្កាយ» នៅក្នុងការប្រារព្ធខួប នៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក។ រូបធំនេះមានរួមបញ្ចូលនូវរូបតូចៗចំនួន ៣៦,៤៤០ ដែលបានបំបែកកំណត់ត្រាពិភពលោក។
កីឡាករ Artur Dalaloyan នៃប្រទេសរុស្ស៊ី កំពុងសម្ដែងនៅលើរបារលំនឹង ក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ផ្នែកបុរសនៃការប្រកួតកីឡាកាយសម្ព័ន្ធ នៅទីក្រុង Szczecin ប្រទេសប៉ូឡូញ។
សត្វខ្លាញីពណ៌សនៅឥណ្ឌា កំពុងត្រាំទឹកនៅក្នុងបឹងនៅក្នុងសួនសត្វ ដើម្បីទប់នឹងកម្ដៅ នៅសួនសត្វ Kamla Nehru ក្នុងទីក្រុង Ahmedabad។