រូបភាពជុំវិញ​ពិភពលោក ១២ មេសា ២០១៨

ក្មេង​ប្រុស​ម្នាក់​លេង​ទឹក​នៅ​ក្នុង​ការ​ប្រារព​ពិធី​សង្ក្រាន​​អបអរ​ឆ្នាំថ្មី​ប្រពៃណី​ថៃ នៅទីក្រុង​បាងកក ប្រទេស​ថៃ។

នាង Jazmin Sawyers កីឡាការនី​របស់​អង់គ្លេស​ប្រកួត​ក្នុង​វិញ្ញាសារ​លោត​​ចម្ងាយ​ផ្នែក​នារី ក្នុង​ការ​ប្រកួត​កីឡា Commonwealth នៅ​ទីក្រុង​មាត់​សមុទ្រ Gold Coast ប្រទេស​អូស្ត្រាលី។

សេះ​ឈ្មោះ Brain Power ដែល​ជិះ​ដោយ​លោក​ Nico de Boinville បាន​ដួល​នៅ​ក្នុង​ការ​ប្រកួត​មួយ​នៅ​ទីក្រុង Liverpool ចក្រភពអង់គ្លេស។

បាតុករ​ម្នាក់​ដែល​ពាក់​មាស​មាន​រូប​អតីត​កីឡាករ​ cricket របស់​ប៉ាគីស្ថាន គឺ​កីឡាករ Shahid Afridi ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សម្លាប់​នានា​ថ្មីៗ​នេះ នៅ​តំបន់​កាស្មៀ ក្នុង​ទីក្រុង​ Srinagar។

បុរស​ម្នាក់​កំពុង​ច្របាច់​យក​ទឹក​ដោះ​ពពែ​នៅ​ក្នុង​ភូមិ Jalore ប្រទេស​ឥណ្ឌា។

ស្ត្រី​២​នាក់​អង្គុយ​មើល​ថ្ងៃ​លិច​ នៅ​លើ​បំពង់​ដែក​នៃ​ស្ពាន​មួយ​ក្នុង​ទីក្រុង​មុយនិច នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាល្លឺម៉ង់។

ប៉ូលិស​ឥណ្ឌា​បាញ់​គ្រាប់​បែក​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ក្រុម​បាតុករ​នៅ​តំបន់​កាស្មៀ ទីក្រុង​ Srinagar ប្រទេស​ឥណ្ឌា។

កីឡាករ Kurtis Marschall របស់​អូស្ត្រាលី​ដែល​ទទួល​បាន​មេដាយ​មាស ប្រកួត​ក្នុង​វិញ្ញាសារ​លោត​ចម្ងាយ​ប្រើ​របា​ឈើ​វែង​ក្នុង​វគ្គ​ចុង​ក្រោយ នៅកីឡដ្ឋាន Carrara ក្នុង​ការ​ប្រកួត​កីឡា Commonwealth ទីក្រុង​មាត់​សមុទ្រ Gold Coast ប្រទេស​អូស្ត្រាលី។

ពលរដ្ឋ​អ៊ីរ៉ង់​ដើរ​នៅ​ជិត​ស្ពានឈ្មោះ Si-o-Se Pol ឬ​ស្ពាន 33 Arches នៅ​លើ​ទន្លេ Zayandeh Rud នៅ​ក្រុង​ Isfahan ដែល​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​ដោយ​សារ​តែ​ទឹក​ស្រក​ខ្លាំង។

ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ Shiite កំពុង​លើក​របស់​តំណាង​ឲ្យ​មឈូស​ នៅ​ពេល​ពួក​គេ​ប្រមូល​ផ្តុំគ្នា​នៅ​ព្រះវិហារ​ឥស្លាម Imam Musa al-Kadhim នៅ​ស្រុក Kadhimiya ស្ថិត​នៅ​រដ្ឋធានី​របស់​អ៊ីរ៉ាក់។ ពួក​គេ​កំពុង​ធ្វើ​ពិធី​រំឭក​ដល់​មរណៈភាព​របស់ Imam កាល​ពី​សតវត្សរ៍ទី​៨។