រូបភាព​ជុំវិញ​ពិភពលោក ១១ មេសា ២០១៩

ក្រុម​បាតុករ​ស៊ូដង់​កាន់​ទង់​ជាតិ​នៅ​លើ​អាគារ​មួយ​ក្នុង​រដ្ឋធានី​ខាទុំ ក្រោយ​ពេល​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​លោក Awad Mohamed Ahmed Ibn Auf បាន​និយាយ​ថា ប្រធានាធិបតី Omar al-Bashir ត្រូវ​បាន​ចាប់​ខ្លួន​និង​ឃុំនៅ​ក្នុង​កន្លែង​មាន​សុវត្ថិភាព ហើយ​ថា​ ក្រុមប្រឹក្សា​យោធា​នឹង​ដឹក​នាំ​ប្រទេស​សម្រាប់​អន្តរកាល​រយៈ​ពេល​២​ឆ្នាំ។

សមាជិក​សភា​ប្រទេស​​អេក្វាទ័រ​បង្ហាញ​សញ្ញា​មួយ​ដែល​សរសេរ​ថា «យើង​ទាំង​អស់​គ្នា​ជា​ Assange» នៅ​ពេល​ដែល​រដ្ឋ​មន្ត្រី​ការបរទេស​អេក្វាទ័រ Jose Valencia ថ្លែង​នៅ​រដ្ឋ​ធានី​គីតូ។ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Lenin Moreno បាន​ដក​សញ្ជាតិ​អេក្វាទ័រ​ពី​ស្ថាបនិក​ WikiLeaks លោក Julian Assange មុន​ពេល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅទីក្រុង​ឡុងដ៍។ នៅ​បើ​តាម​សម្ដី​របស់​លោករដ្ឋ​មន្ត្រី​ការបរទេស Jose Valencia។

ប៉ូលិស​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​បង្ហាញ​ប្រតិកម្ម​ក្រោយ​ពេល​គាត់​ត្រូវ​បាន​គេ​គប់ត្រូវ​មួយ​ដុំ​ថ្ម ក្នុង​ពេល​មាន​បាតុកម្ម​របស់​ក្រុម​អ្នក​រស់​នៅ​ក្នុង​សំណង់​មិន​ទាន់​រៀប​រយ Gomora ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​ខ្វះ​សេវា​មូលដ្ឋាន​សំខាន់ៗ​សម្រាប់​ពួក​គេ ដូច​ជា​ទឹក និង​ភ្លើង​ ការ​ពិបាក​ក្នុង​ការ​រស់​នៅ និង​កង្វះ​ការ​ថែ​ទាំផ្លូវ នៅ​ទីក្រុងប្រតូរីយ៉ា។

ដំរី​ និង​មនុស្ស​កំពុង​លេង​ទឹក​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​លេង​ទឹក​ក្នុង​បុណ្យ​សង្ក្រាន្ត​​ឆ្នាំ​ថ្មី នៅ​ទីក្រុង​អាយុធ្យា ប្រទេស​ថៃ។

អ្នក​មានជំនឿ​កំពុង​លុត​ជង្គង់​នៅ​លើ​ជណ្ដើរ​ដដែល​ទើប​ជួល​ជុល​ថ្មីៗនៃ​ Holy Stairs ដែល​ជណ្ដើរ​នេះ​បើ​តាម​វិហារ​កាតូលិក​ គឺ​ជា​ជណ្ដើរ​ដែល​ព្រះ​យេស៊ូ​ជាន់​ឡើង​ទៅ​កាន់ឈើ​ឆ្កាង។ ការ​លុត​ជង្គង់​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​ចាប់​បើក​សម្ពោធ​ពិសេស​មួយ​ នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ឥណ្ឌា​គឺ​គណបក្ស​ Bharatiya Janata ស្លៀក​ពាក់​រូប​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi និង​ប្រធាន​បក្ស​លោក Amit Shah ហើយ​ដើរ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត នៅ​ទីក្រុង Ahmedabad។

អ្នក​ទស្សនា​ម្នាក់​កំពុង​មើល​សិល្បៈ​រចនា​ «ផ្លែ​ឈើ​ចម្លែក»​ ដែល​រចនា​ដោយ​សិល្បករ Gil Shachar នៅ​ក្នុង​ការ​តាំង​បង្ហាញ​នៅទីក្រុង Cologne ប្រទេស​អាល្លឺម៉ង់។

ថ្ងៃ​រះ​ដែល​ថត​តាម​ចន្លោះ​នៃ​កន្លែង​ចង​ចាំ​ឈ្មោះថា ​«មេឃ​ទទេ» ក្នុង​ទីក្រុង​ Jersey City នៅ​ខាង​ក្រោយ​ទីក្រុង​ញូយ៉ក។

ខ្លា​ឃ្មុំ​ទឹក​កក​ឈ្មោះ Nanuq និង Vera កំពុង​លេង​នៅ​ក្នុងកន្លែង​របស់​ពួក​វា​នៅ​ក្នុង​សួនសត្វ Tierpark ក្នុង​ទីក្រុង Nuremberg ប្រទេស​អាល្លឺម៉ង់។

Tatum កូន​ប្រុស​របស់កីឡា​វាយ​កូន​ហ្គោល Dustin Johnson កំពុង​រមៀល​ចុះ​ជម្រាល​នៅ​​ពេលទៅ​ចូល​រួម​ជាមួយ​​ឪពុក​របស់​ខ្លួន​ក្នុង​ការ​ប្រកួតវាយ​ហ្គោល «2019 Masters» នៅ​ទីលាន​វាយ​កូន​ហ្គោល​ Augusta National Golf Club ក្នុង​ទីក្រុង Augusta ប្រទេស​ហ្សក​ហ្ស៊ី។