រូបភាព​ជុំវិញ​ពិភពលោក ១១ មេសា ២០១៧

ដំរី​មួយ​ក្បាល​បាច​ទឹក​ដាក់​អ្នក​ទេសចរ​នៅ​ក្នុង​ម៉ូតូ​កង់​បី​មួយ​ នៅ​មុន​ពិធី​ចូលឆ្នាំ​ថ្មី​ នៅ​ក្នុង​ខេត្ត Ayutthaya ប្រទេស​ថៃ។

ភ្នំ Etna ដែល​ជា​ភ្នំ​ភ្លើង​ដ៏​សកម្ម​ជាង​គេ​នៅ​អឺរ៉ុប បាន​ផ្ទុះ​ឡើង​ នៅ​ក្នុង​ក្រុង Riposto ប្រទេស​អ៊ីតាលី។

ក្មេងៗ​អាហ្វហ្គានីស្ថាន​លេង​នៅ​លើ​កន្ត្រក​វិល​មួយ​នៅ​ក្នុង​ក្រុង​កាប៊ុល។

ស្ត្រី​ជនជាតិ​ភាគតិច Miao ដែល​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី ដើរ​នៅ​ក្នុង​ក្បួន​មួយ​ ក្នុង​ពិធី​បុណ្យ​ក្នុង​ស្រុក​ នៅ​ក្នុង​តំបន់ Taijiang ខេត្ត Guizhou​ ប្រទេស​ចិន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។

ស្ត្រី​ម្នាក់​ត្រូវ​គេ​ថត​បាន​តាម​រយៈ​ជញ្ជាំង​មួយ​នៅ​តំបន់​ទ្រនាប់​របស់​អង្គការ​សហប្រជាជាតិ​ដែល​បែង​ចែក​តំបន់​ខាង​ត្បូង តំបន់ Greek Cypriot តំបន់​ខាង​ជើង និង​តំបន់ Turkish Cypriot។

លោក Alexander Bytschok ដែល​ជា​អ្នក​នៅ​រស់​ នៅ​ជំរំ Nazi កាន់​ទុក្ខ​នៅ​ពី​មុខ​ផ្នូរ​មួយ​នៅ​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី៧២​ នៃ​ការ​រំដោះ​អតីត​ជំរំ Buchenwald នៅ​ក្បែរ​ក្រុង Weimar ប្រទេស​អាល្លឺម៉ង់។

ជន​ទេសន្តរប្រវេសន៍​ត្រូវ​បាន​ជម្លៀស​ខ្លួន នៅ​ពេល​មាន​ភ្លើង​ឆេះ​នៅ​ក្នុង​ជំរំ​ទេសន្តរប្រវេសន៍ Grande-Synthe នៅ​ខាង​ក្រៅ​ក្រុង Dunkirk ប្រទេស​បារាំង កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។

សេះ​ដែល​បាន​រោម​វែង​មួយ​ក្បាល​ឈរ​នៅ​ក្នុង​ជម្រក​របស់​វា នៅ​ក្នុង​ក្រុង Weidenhahn ប្រទេស​អាល្លឺម៉ង់។

រថយន្ត​នានា​ធ្វើ​ដំណើរ​តាម​ផ្លូវ Ryomyong​ ដ៏​សំខាន់​មួយ​ទៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​មួយ​របស់​កូរ៉េ​ខាង​ជើង​ ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។

អ្នក​ធ្វើ​ធម្មយាត្រា​កាន់​សាសនា​គ្រិស្ត​ត្រូវ​បាន​បព្វជិត​ម្នាក់​ជ្រមុជ​ទឹក​ នៅ​ក្នុង​ទន្លេ Jordan នៅ​ក្បែរ​ក្រុង Jericho ប្រទេស​ប៉ាឡេស្ទីន។

មនុស្ស​ម្នាក់​ស្រោច​ទឹក​មន្ត​នៅ​ក្នុង​ពិធី Baishak Asnan ក្នុង​ក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។