រូបភាព​ជុំវិញពិភពលោក ១១ មេសា ២០១៦

ស្រ្តី​ជនជាតិ​ភាគតិច​ឡាវ​សិត​សក់​ដ៏​វែង​របស់​ពួកគេ​ជា​ផ្នែក​មួយ​នៃ​ការ​សម្តែង​នៅ​អំឡុងពិធី​បុណ្យ​ «សក់វែង» ដើម្បី​អបអរសាទរ​ថ្ងៃ​ទី​បី​នៃ​ខែ​ចន្ទគតិ​ទី​បី ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ពិធីបុណ្យ​ប្រពៃណី​មួយ​សម្រាប់​ជនជាតិភាគតិច​មួយ​ចំនួន​នៅ​ភូមិ Guilin ក្រុង Huangluo នៃ​តំបន់​ស្វយ័ត​ Guangxi Zhuang ប្រទេស​ចិន។

ក្រុមបុរស​គង្វាល​ជនជាតិ​កាហ្សាស្តង់​មើល​សត្វស្ទាំង​មួយ​ឆាប​ស៊ី​សត្វ​ទន្សាយ​នៅ​អំឡុងពិធី​បុណ្យ​ក្នុង​ស្រុក​មួយ​នៅ​ក្រុង Yining នៃ​តំបន់​ស្វយ័ត​ Xinjiang Uighur ប្រទេស​ចិន។

កុមារី​សិស្ស​សាលា​រង​ការ​ទទឹក​ជោក​ដោយ​ទឹក​ផ្លុំ​ចេញ​ពី​ដំរី​មួយក្បាយ​នៅ​អំឡុង​ពេល​ពីធី​បុណ្យ​អបអរសាទរ​សង្រ្កាន្ត​ថ្នាំ​ថ្មី នៅ​ក្រុង​អាយុធ្យា ប្រទេស​ថៃ។

បុរស​ម្នាក់​ដេក​នៅ​លើ​ចង្រឹង​ដែក​នៃ​ស្ពានមួយ​នៅ​លើ​ទន្លេ​ Sabarmati នៅ​អំឡុង​ថ្ងៃ​ដ៏​ក្តៅមួយ​នៅ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

អ្នក​មាន​ជំនឿ​ស៊ប់​មួយ​រូប​ដែល​មាន​ខ្លួន​លាប​ទៅ​ដោយ​ពណ៌​បាន​មក​ដល់​ដើម្បី​ធ្វើ​ការ​សម្តែង​នៅ​ក្នុង​ពិធី​សាសនា​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​សាសនា​ Shiva Gajan នៅ​ភូមិ Sona Palasi នៅ​ក្រុង West Bengal ប្រទេស​ឥណ្ឌា។

គូស្នេហ៍​មួយ​គូ​ឈរ​ថត​រូប​អាពាហ៌ពិពាហ៌​នៅ​ក្នុង​សួនច្បារ​មួយ​នៅ​ក្រុង Luoyang ខេត្ត​ Henan ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ២០១៦។

មនុស្ស​ម្នា​លោត​ចុះ​ពី​ស្ពាន​មួយ ដែល​មាន​កម្ពស់​ ៣០ ម៉ែត្រ​ នៅ​ក្រុង Hortolandia ប្រទេស​ប្រ៊េស៊ីល កាល​ពីថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦។ យោង​ទៅ​តាម​ក្រុម​អ្នក​រៀបចំ មនុស្ស​ចំនួន​ ១៤៩ នាក់​បាន​ព្យាយាម​បំបែក​កំណត់ត្រា​សម្រាប់​ «ការ​លោត​ដោយ​មាន​ខ្សែ​ចង​ជាមួយ»។ ខ្សែ​នោះ​ត្រូវ​បាន​ប្រើ​ជា​ខ្សែ​ជំនួយ​សុវត្ថិភាព​ ពេល​លោត​ចុះ​ពី​ស្ពាន។

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ និង​កងកម្លាំង​សម្ព័ន្ធ Popular Mobilization ធ្វើ​ការ​បាញ់​ប្រហារ​ដោយ​តម្រង់​ទិសដៅ​ទៅ​ក្រុម​រដ្ឋឥស្លាម​នៅ​ក្រុង Besher នៅ​អំឡុងពេល​ប្រតិបត្តិការ​យោធា​មួយ​ដើម្បី​ទន្រ្ទាន​យក​ការ​គ្រប់គ្រង​ក្រុង​មួយ​នេះ​មក​វិញ នៅ​ខាង​ក្រៅ​ក្រុង​ Kirkuk ដែល​សំបូរ​ទៅ​ដោយ​ប្រេង​ ស្ថិត​នៅ​ចម្ងាយ​ ១៨០ ម៉ាយ (២៩០​គីឡូម៉ែត្រ) ភាគ​ខាង​ជើង​ក្រុង​បាកដាដ កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០១៦។

ក្រុម​មន្រ្តី​សន្តិសុខ​ទីភ្នាក់ងារ​សណ្តាប់ធ្នាប់​សាធារណៈ​ឥណ្ឌូណេស៊ី​ទាញ​ក្រុម​បាតុករ​ឲ្យ​ងើប​ឡើង​ពី​ដង​ផ្លូវ​មួយ​នៅ​អំឡុងពេល​កម្ទេច​សំណង់​ខុសច្បាប់​នៅ​ក្នុង​តំបន់​សំណង់​អនាធិបតេយ្យ​មួយ​នៅ​ក្នុង​រដ្ឋធានី​ហ្សាកាតា។ យោង​ទៅ​តាម​របាយការណ៍​សារព័ត៌មាន​ ផ្ទះសម្បែង​ជាង​ ៥០០ខ្នង​ត្រូវ​បាន​បំផ្លាញ​ នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​បង្កើន​ទំហំ​ទីធ្លា​សាធារណៈ និង​កន្លែង​ទាក់ទាញ​ទេសចរណ៍​នៅ​ក្នុង​តំបន់។

Indoneziya

ប៉ូលិស​បង្រ្កាប​បាតុករ​តួកគី​ប្រើ​គ្រាប់បែក​បង្ហូរ​ទឹក​ភ្នែក​និង​កាណុង​បាញ់​ទឹក​ដើម្បី​បំបែក​ក្រុម​អ្នកគាំទ្រ​ក្រុម​បាល់ទាត់​ Besiktas ដែល​ព្យាយាម​ឆ្លង​កាត់​របង​សុវត្ថិភាព​នៅ​ខាង​មុខ​កីឡាដ្ឋាន​ថ្មី​របស់​ក្រុមបាល់ទាត់​មួយ​នេះ ដែល​មានឈ្មោះ​ថា Vodafone Arena នៅ​ក្រុង​អ៊ីស្តង់ប៊ូល មុនពេល​ការ​ប្រកួត​រវាង​ក្រុម​ Besiktas និង​ក្រុម Bursaspor នៅ​ក្នុង​ល៊ីក​បាល់ទាត់​តួកគី។

សមាជិក​ក្រុម​កងកម្លាំង​ការពារ​ស៊ីវិល​ម៉ាឡេស៊ី​កាន់​ពស់​ថ្លាន់​ ដែល​ត្រូវ​ចាប់​បាន​នៅ​ជិត​ស្ពាន​អាកាស​មួយ​នៅ​រដ្ឋ Penang។

បុគ្គលិក​ក្រុមហ៊ុន Christie's កាន់​មុខ​ «The Mendes-France Baule Mask» ពី​ប្រទេស​កូតឌឺវ័រ​នៅ​បន្ទប់​ដេញ​ថ្លៃ​របស់​ក្រុមហ៊ុន Christie's នៅ​ក្រុង​ឡុងដិ៍។