រូបភាព​ជុំវិញ​ពិភពលោក ១០ មេសា​ ២០១៨

កាត​ក្រដាស​ជាច្រើន​ត្រូវ​បាន​គេ​កាត់​ជា​រូបរាង​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ហ្វេសប៊ុក​លោក​ Mark Zuckerberg នៅ​ក្នុង​បាតុកម្ម​របស់​អង្គការ Avaaz.org នៅ​ខាងក្រៅ​វិមាន​ Capitol ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន។

Tajay Gayle នៃ​ប្រទេស​ហ្សាម៉ាអ៊ីកប្រកួត​នៅ​ក្នុង​ការ​ប្រកួត​លោត​ចម្ងាយ​ឆ្ងាយ​ផ្នែក​បុរស​ឆ្នាំ២០១៨​របស់​កីឡា Gold Coast Commonwealthនៅ​ឯ​កីឡដ្ឋាននៅ​ Gold Coast ប្រទេស​អូស្រ្តាលី។

ផ្កា​កំពុង​រីកស្គុះ​ស្គាយ​ដែល​បង្ហាញ​ពី​ការ​ចូល​មកដល់​នៃរដូវ​ផ្ការីក នៅ​ជ្រលង​ភ្នំ Chocholowska Valley ក្បែរ​ទីក្រុង​ Zakopane ប្រទេស​ប៉ូឡូញ។

សត្វក្អែក​មួយ​ក្បាល​ចឹក​រោម​ពី​សត្វ​ខ្លា​ឃ្មុំ​ផេនដា​ដើម្បី​ធ្វើសំបុក​នៅ​ក្នុង​សួន​សត្វ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​០៩ មេសា​ ២០១៨។

បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ផ្លូវ​ខណ​ដែលមន្រ្តី​ប៉ូលិស​ប្រដាប់អាវុធ​បារាំង​ធ្វើ​ដំណើរ​តាម​​រថក្រោះ​អំឡុង​ការ​ប៉ះទង្គិច​​ក្នុង​ប្រតិបត្តិការ​ជម្លៀស​ប្រជាជន​ក្នុង​តំបនZAD (Deferred Development Zone) ក្បែរ​ទីក្រុង​​ Nantes ប្រទេស​បារាំង។

សត្វ​បង្គួយ​មួយ​ក្បាល​លេប​សត្វ​រុយ​នៅ​ទីក្រុង​ Putrajaya ខាងក្រៅទីក្រុង​ Kuala Lumpur ប្រទេស​ម៉ាឡេស៊ី។

ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចុះ​ពីទូក​មួយ​នៅ​កោះ Nusa Penida ដែល​ឆ្នេរ​សមុទ្រ​ពោរពេញ​ដោយ​សំរាម​នៅ​ Bali ប្រទេស​ឥណ្ឌូណេស៊ី។

យុវជន​ក្មេងៗ​ទម្លាក់​កម្ទេច​ក្រដាស​និង​ប៉េងប៉ោង​នៅ​ក្នុង​វិមាន​គណប្រតិភូ​រដ្ឋ​ Maryland ក្នុង​ទីក្រុង​ Annapolis សហរដ្ឋ​អាមេរិក​ដើម្បី​អបអរ​សម័យ​​ប្រជុំពេញ​អង្គ​ឆ្នាំ​២០១៨។