រូបភាព​ជុំវិញ​ពិភពលោក ១០ មេសា ២០១៦

មនុស្ស​ម្នា​ស្តាប់​លោកស្រី Hillary Clinton នៅ​ពេល​ដែល​លោកស្រី​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​នៅ​តំបន់​ប្រជុំជន Queens របស់​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី Andrzej Duda (រូប​ឆ្វេង) ដាក់​កម្រង​ផ្កា​នៅ​កន្លែង​បញ្ចុះ​សព​របស់​ជន​រងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ​របស់​ប្រធានាធិបតី​ ក្នុង​ពិធី​បុណ្យ​ដើម្បី​រំលឹក​ខួប​ទី៦​នៃ​ការ​ធ្លាក់​យន្តហោះ​នោះ នៅ​កន្លែង​បញ្ចុះ​សព​យោធា Powazki នៅ​ក្នុង​ក្រុង​វ៉ាសូរី ប្រទេស​ប៉ូឡូញ។ លោក​ប្រធានាធិបតី Lech Kaczynski ភរិយា​របស់​លោក​ឈ្មោះ Maria Kaczynska និង​មនុស្ស​៩៤​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ កាលពី​ថ្ងៃទី១០​ ខែមេសា ឆ្នាំ២០១០ នៅ​ពេល​ដែល​យន្តហោះ​របស់​ប្រធានាធិបតី​ប៉ូឡូញ​បាន​ធ្លាក់​នៅ​ក្នុង​ក្រុង Smolensk ប្រទេស​រុស្ស៊ី។

បុរស​ទេសន្តរប្រវេសន៍​ម្នាក់​គប់​កំប៉ុង​ឧស្ម័ន​ទឹក​ភ្នែក​ត្រឡប់​ទៅ​ប៉ូលិស​ម៉ាសេដ្ឋាន​វិញ ក្នុង​ពេល​បាតុកម្ម​នៅ​ភូមិ Idomeni ប្រទេស​ក្រិក។

ស្រ្តី​ជនជាតិ​ភាគតិច Quechua ទៅ​បោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​សកល​នៅ​ក្នុង​ក្រុង Iquicha ប្រទេស​ប៉េរូ។

មនុស្ស​ម្នាក់​ដែល​ស្រដៀង​អ្នក​ចម្បាំង​ស៊ាំមូរ៉ៃ​កំពុង​ឈរ​ឲ្យ​គេ​ថត​រូប​ជាមួយ​តាម​សំណូមពរ នៅ​ក្បែរ​ខ្លោង​ទ្វារ​ឈើ​ដែល​បែកបាក់​នៅ​ទីសក្ការបូជា Itsukushima Shrine មុន​រដ្ឋ​មន្រ្តី G7 ទៅ​ទស្សនា​កន្លែង​នេះ​នៅ​លើ​កោះ Miyajima ក្នុង​ក្រុង​ Hatsukaichi ប្រទេស​ជប៉ុន។

ព្រះ​នាង Kate របស់​អង់គ្លេស​លេង​កីឡា​ម្យ៉ាង​ នៅ​ពេល​ដែល​លោក Dilip Vengsarkar ដែល​ជា​ប្រធាន​ក្រុម​កីឡា​ប្រភេទ​នោះ​របស់​ឥណ្ឌា មើល​ព្រះ​នាង​លេង នៅ​ឧទ្យាន Oval Maidan ក្រុង Mumbai ប្រទេស​ឥណ្ឌា។

សិល្បករ​ឥណ្ឌា​សម្តែង​របាំ​ប្រពៃណី​នៅ​ក្នុង​វាលស្រែ​ ក្នុង​ពិធីបុណ្យ Baisakhi នៅ​ក្នុង​ក្រុង Suchetgarh ប្រទេស​ឥណ្ឌា។

នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​សង្វៀន​ប្រណាំង​សេះ Real Maestranza ក្នុង​ការ​តាំង​ពិព័រណ៍​រទេះ​សេះ និង​សត្វ​សេះ​ប្រពៃណី​ក្នុង​ក្រុង Seville ប្រទេស​អេស្ប៉ាញ។

អ្នក​ប្រកួត​ម្នាក់​ដែល​ស្លៀក​សំពត់​គិល និង​ឈរ​នៅ​លើ​ធុង​មួយ គប់​ដុំ​ប៊ូលីង ក្នុង​ពេល​ប្រកួត Brigaball នៅ​ក្នុង​ពិធី​ជួបជុំ Bundanoon Highland ប្រចាំ​ឆ្នាំ។ នេះ​ជា​ការ​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រពៃណី​របស់​ស្កុតលែន ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង Bundanoon ប្រទេស​អូស្រ្តាលី កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។

អ្នក​រាំ​របាំ​បាឡេ​សម្តែង​របាំ​នៅ​ខាង​ក្រៅ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ខែ​របាំ នៅ​ក្នុង​ក្រុង San Sebastian ប្រទេស​អេស្ប៉ាញ។

អ្នក​ចូលរួម​ម្នាក់​ព្យាយាម​បង្វិល​ចំបើង​មួយ​ដុំ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ឲ្យ​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន នៅ​ក្នុង​ព្រឹត្តិការណ៍ Straw Bale Olympics នៅ​ក្នុង​ក្រុង Ludwigsburg ប្រទេស​អាល្លឺម៉ង់។

អ្នក​ស្ម័គ្រ​ចិត្ត​ផាត់​ពណ៌​ជញ្ជាំង​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក ដើម្បី​បង្ហាញ​ពី​តម្លាភាព​ ក្នុង​ពេល​នៃ​គម្រោង Erasing the Border Art​ នៅ​ក្នុង​ក្រុង Mexicali ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។

អ្នក​រត់​ប្រណាំង​រាប់​ពាន់​នាក់​រត់​ឆ្លង​ស្ពាន​ Reichsbrucke ដ៏​វែង នៅ​លើ​ទន្លេ Danube ក្នុង​ពេល​រត់​ប្រណាំង​ម៉ារ៉ាតុន Vienna City ក្នុង​ប្រទេស​អូទ្រីស។