រូបភាព​ជុំវិញ​ពិភពលោក ០១ មេសា ២០១៨

មនុស្ស​ម្នា​សែង​រូបសំណាក​របស់​ព្រះ​យេស៊ូ​រត់​ ក្នុង​ការ​ដង្ហែ​ក្បួន Easter Sunday នៅ​ក្នុង​ក្រុង Cospicua ប្រទេស​ម៉ាល់ត៍។

គ្រួសារ​មួយ​តុបតែង​ជា​តួ​ត្លុក​ចូលរួម​នៅ​ក្នុង​ពិធី​មួយ​ដែល​គេ​ប្រារព្ធ​សម្រាប់​ថ្ងៃ April Fools នៅ​ក្នុង​ក្រុង Skopje ប្រទេស​ម៉ាសេដ្ឋាន។

មនុស្ស​ម្នាក់​ដែល​ពាក់​ស្រោម​មុខ​ចូលរួម​នៅ​ក្នុង​ការ​ដង្ហែ​ក្បួន Holy Week នៅ​ក្នុង​ក្រុង Cordoba ប្រទេស​អេស្ប៉ាញ។

ព្រះ​ចន្ទ​ពេញ​វង់​រះ​នៅ​ខាង​ក្រោយ​បូជនីយដ្ឋាន Lincoln ខណៈ​ដែល​មនុស្ស​ម្នា​តម្រង់​ជួរ​គ្នា​ដើម្បី​មើល​ព្រះ​អាទិត្យ​រះ​ នៅ​ចុង​អគារ​ផ្សារ National Mall នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។

មនុស្ស​ម្នា​សែង​ក្តារមឈូស​ចូល​ទៅ​ក្នុង​ព្រះវិហារ Great St. Mary's Church ទី​ដែល​គេ​ធ្វើ​ពិធី​បុណ្យ​សព​សម្រាប់​លោក​សាស្ត្រាចារ្យ Stephen Hawking នៅ​ក្នុង​ក្រុង Cambridge ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។

បព្វជិត​ម្នាក់​បាច​ទឹក​មន្ត​ ខណៈ​ដែល​អ្នក​មាន​ជំនឿ​ជាច្រើន​ប្រារព្ធ​ទិវា Palm Sunday នៅ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន។

ស្ត្រី​ដែល​តុបតែង​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ច្រៀង​នៅ​ក្នុង​ពី​មុខ​ព្រះវិហារ​នៅ​ក្នុង​ក្រុង Burg ប្រទេស​អាល្លឺម៉ង់ សម្រាប់​ទិវា Easter Sunday។

ក្មេង​ប្រុស​ និង​ក្មេង​ស្រី​ប៉ាឡេស្ទីន​កាន់​ឈើ​ឆ្កាង​មួយ​ នៅ​ពេល​ពួកគេ​ចូលរួម​ទិវា Easter នៅ​ព្រះវិហារ Church of Saint Porphyrius នៅ​ក្នុង​ក្រុង Gaza។

បុរស និង​ស្ត្រី​ម្នាក់​ឈរ​នៅ​ពី​មុខ​រូប​ព្រិល​ពីរ នៅ​លើ​កោះ Fehmarn ក្នុង​ប្រទេស​អាល្លឺម៉ង់។