រូបភាព​ជុំវិញពិភពលោក ០៧ មេសា ២០១៧

ស្ត្រី​ពីរ​នាក់​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី Kimonos ថត​រូប​ជាមួយ​ផ្កា​សាគូរ៉ា​ដែល​កំពុង​រីក នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

សមាជិក​សន្តិសុខ​កិត្តិយស​ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ន័រវែស ​លោក  Erna Solberg នៅ​ខាង​ក្រៅ​វិមាន Great Hall of the People ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

សម្តេច​សង្ឃ​ Kirill នៃ​សាសនា​គ្រិស្ត​ក្នុង​ប្រទេស​រុស្ស៊ី​ លែង​សត្វ​ស្លាប​នៅវិហារ​​ Annunciation Cathedral នៃ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ភ្ញៀវទេសចរ​ទស្សនា​សារមន្ទីរ​ជាតិ​នៃ​សង្គ្រាម​លោក​លើក​ទី​២ នៅ​ត្រើយ​ខាង​កើត​នៃ​អាង Reflecting Pool និង​កន្លែង​ចង​ចាំ Lincoln ខណៈ​ពេល​ដែល​ខ្យល់​ព្យុះ​បាន​បោក​បក់​លើ​ទីក្រុង​នេះ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ជន​ចំណាក​ស្រុក​អង្គុយ​នៅ​លើ​ក្បាល​នាវា Golfo Azurro មួយ​ថ្ងៃ​ក្រោយ​ពេល​ពួ​កគេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សមាជិក​អង្គការ Proactiva Open Arms។

ទាហាន​កាណាដា​ឈរ​ជា​ជួរ​នៅ​មុខ​ស្បែក​ជើង​ពណ៌​ខ្មៅ​មាន​ដាក់​ផ្កា poppy ដែល​តំណាង​ឲ្យ​ការ​ធ្លាក់​ចុះ​ នៅ​សារមន្ទីរ​នៃ​ការ​ចងចាំ​សង្គ្រាម​លោក​លើក​ទី​១ ឈ្មោះ​ថា​សារមន្ទីរ Vimy របស់​ប្រទេស​កាណាដា ក្នុង​ទីក្រុង Givenchy-en-Gohelle ប្រទេស​បារាំង។

អ្នក​តែង​ខ្លួន​ធ្វើ​ជា​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គឹម ជុងអ៊ុន និង​ជា​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺ​លោក​ Howard លោក Reggie Brown និង​លោក Dennis Alan (រាប់​ពី​ឆ្វេង​ទៅស្តាំ) ថត​រូប​ជាមួយ​អ្នក​គាំទ្រ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់ក្រុម​បាល់​ឱប Hong Kong Rugby Sevens នៅ​ទីក្រុង​ហុងកុង។

ទូក​ត្រូវបា​នគេ​ចង់​ទុក​នៅ​ឯ​បឹង​មួយ​នៅ​ជិត​ផ្កា​សាគូរ៉ា​ដែល​កំពុង​រីកនា​ពេល​យប់​​នៅ​ Chidorigafuchi ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

កុមារសូម៉ាលី​ដែល​បាត់​បង់​ទីជក្រម​រង់ចាំ​ទទួល​អាហារ​​នៅ​មណ្ឌល​ចែក​ស្បៀង​អាហារ​មួយ​នៅខាង​ក្រៅ​ទីក្រុង​ម៉ូហ្គាឌីស្យូ។ 

ក្រុមគ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ឯក​ទេស​មួយ​នៅ​ខាង​ក្រៅ​ទីក្រុង​ដាម៉ាស់ បាន​កាន់​បដា​ធ្វើ​ការ​ថ្កោល​ទោស​ដល់​ការ​វាយប្រហារ​ដែល​គេ​សង្ស័យ​ថា​ប្រើ​អាវុធ​គីមីលើ​ទីក្រុង​ Khan Sheikhun របស់​ប្រទេស​ស៊ីរី ក្នុង​ពេល​ពួក​គេ​ជួប​ជុំគ្នា​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ជន​រងគ្រោះ ក្នុង​តំបន់​ Douma ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម នៅ​ជាយ​ក្រុង​ដាម៉ាស់ ប្រទេស​ស៊ីរី។