រូបភាព​ជុំវិញ​ពិភពលោក ០៦ មេសា ២០១៨

ក្មេង​ប្រុស​ជន​ជាតិ​ប៉ាឡេស្ទីនឈរ​ឲ្យ​គេ​ថត​រូប​ក្រោយ​ពេល​បាន​គូរមុខ​ពណ៌​ខ្មៅ​ ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីស្រាអែល ក្នុង​តំបន់​ Gaza Strip។

បុរស​ជន​ជាតិ​ប៉ាឡេស្ទីន​ពាក់​ម៉ាស់​ឈរ​នៅ​ជិត​កង់ឡាន​ដែល​កំពុង​ឆេះ ក្នុង​អំឡុង​បាតុកម្ម​នៅ​ទីក្រុង Ramallah តំបន់​ West Bank។

បុរស​ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​ដុត​កង់ឡាន​ក្នុងពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ Ramalllah ក្នុង​តំបន់​ West Bank។

បុរស​ម្នាក់​កំពុង​ស​ម្តែង​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​គោជល់​ នៅ​សង្វៀន​ Campo Pequeno ក្នុង​ទីក្រុង​លីសបោន ប្រទេស​ព័រទុយហ្គាល់។

កម្មករ​​ម្នាក់​កំពុង​ចំហុយត្រី​នៅ​ក្នុង​ស្រុក Cilincing ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូនេស៊ី។

កីឡាការនី Emily Whitehead របស់​ប្រទេស​អូស្ត្រាលី​ប្រកួត​នៅ​លើ​បន្ទះ​សម្រាប់​ឈរ​លំនឹង​ ក្នុង​វិញ្ញាសា​កីឡា​​ផ្នែក​នារី​ក្នុង​វគ្គ​ចុងក្រោយ​ ក្នុង​ការប្រកួត​កីឡា Commonwealth Games នៅ​តំបន់ Gold Coast ប្រទេស​អូស្ត្រាលី។

កីឡាការនី Anna Hursey របស់ប្រទេស​វែល​ ក្នុង​ពេល​ប្រកួត​ជា​ក្រុម​​ជាមួយនឹង​​ក្រុម​មក​ពី​ប្រទេស​ស្រីលង្កា នៅ​ក្នុង​ការ​កួត​កីឡា Commonwealth Game ឆ្នាំ​២០១៨ នៅ​តំបន់ Gold Coast ប្រទេស​អូស្ត្រាលី។

កីឡាករ Joshua Redhead (ស្តាំ) មក​ពី​ប្រទេស​ហ្គ្រើណាដ លើក​ដៃ​វាយ​លើ​កីឡា​ករ Campbell Somerville របស់​ប្រ​ទេស​អូស្ត្រាលី ក្នុង​ការ​ប្រកួត​ប្រដាល់​ផ្នែក​បុរស​ទម្ងន់ ៧៥គ.ក នៅ​ឯ​សង្វៀន​ Oxenford ក្នុង​តំបន់ Gold Coat ប្រទេស​អូស្ត្រាលី ក្នុង​ការ​ប្រកួត​កីឡា Commonwealth Games ឆ្នាំ ២០១៨។

កីឡាករ Elliot Clogg របស់​អង់គ្លេសប្រកួត​ហែល​ផ្ងារ​ចម្ងាយ​១០០​ម៉ែត្រ នៅ​ក្នុង​ការ​ប្រកួត​កីឡា Commonwealth Games ឆ្នាំ​២០១៨ នៅ​អូស្ត្រាលី។

លោក Viktor Orban នាយក​រដ្ឋ​មន្ត្រីហុងគ្រី លើក​ដៃ​គ្រវី​ក្នុង​ការ​ជួប​ជុំ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ របស់​គណបក្ស​លោក គឺ​គណបក្ស Fidesz នៅ​ទីក្រុង Szekesfehervar ប្រទេស​ហុងគ្រី។