រូបភាព​ជុំវិញ​ពិភពលោក ០៥ មេសា ២០១៨

ភ្នាក់​ងារ​ល្បាត​ម្នាក់​របស់​ក្រុម​ជួយ​សង្គ្រោះ​សត្វ​ព្រៃ​ប្រទេស​កេនយ៉ា ព្យាយាម​គ្រប​ភ្នែក​សត្វ​រមាស​​ញី​ដែល​មាន​អាយុ​២​ឆ្នាំ​កន្លះ ដែល​គេ​ដាក់​ឈ្មោះ​ថា Elia បន្ទាប់​ពី​សត្វ​រមាស​នេះ​ត្រូវ​បាន​គេ​បាញ់​ពី​លើ​អាកាស​ដើម្បី​​បង្ក្រាប​​ ​ផ្សាំង​ និង​បំពាក់​អត្តសញ្ញាណ​ នៅ​ឧទ្យាន​ជាតិ Meru ស្ថិត​នៅចម្ងាយ​៣៥០​គ.ម ពី​រដ្ឋធានី​ណៃរ៉ូប៊ី។

ក្រុម​និស្សិត​គប់​ដុំថ្ម​ទៅ​កាន់​ប៉ូលិស​ឥណ្ដា ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ឃាតកម្ម​ថ្មីៗ​​នៅតំបន់កាស្មៀរ នៅ​ខាង​ក្រៅ​ទីក្រុង Srinagar។

សត្វ​ពពែ​ឡើង​ស៊ី​ស្លឹក Argania Spinosa នៅ​ក្រុង Essaouira ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​ម៉ារ៉ុក។

កង​កម្លាំ​ប៉ាគីស្ថាន​ Khasadaar បំផ្លាញ​ដំណាំ​អាភៀន​នៅ​តំបន់​ Prang Ghar ស្រុក​ Mohmand Agency ស្ថិត​នៅ​ប្រហែល​១០០គ.ម​ពី​ទីក្រុង Peshawar។

ក្រុម​អ្នកបព្វជិត​អាមេរិកាំង បួងសួង​នៅ​ព្រះវិហារ Saint James Cathedral នៅ​ Old City នៃ​ទីក្រុង​ហ្ស៊េរុយសាឡិម មុន​ពេល​ពិធី​លាង​សម្អាត​ខ្លួន​ជា​លក្ខណៈ​ប្រពៃណី ក្នុង​សប្តាហ៍ដ៏​​ពិសិដ្ឋ របស់​អ្នក​កាន់​សាសនា​គ្រិស្ត។

ភ្នំភ្លើង Shinmoedake បញ្ចេញ​កំអែរ​ដ៏​ក្តៅ​នៅ​លើ​កំពូល​ ដែល​ស្ថិត​នៅ​ចម្លោះ​តំបន់ Miyazaki និង Kagoshima នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ជប៉ុន។

មនុស្ស​ធ្វើ​ដំណើរ​ទៅ​កន្លែង​កប់​សព​សាច់​ញាតិ និង​មិត្តសម្លាញ់របស់​ពួក​គេ ក្នុង​ពិធី​សែន​ឆេងម៉េង ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ «ថ្ងៃ​យំសោក​របស់​ផ្នូរ» ដើម្បី​ផ្តល់​កិត្តិយស​ដល់​អ្នក​ស្លាប់​ នៅ​ឯ​ទីបញ្ចុះសព​មួយ​នៅ​ទីក្រុង​ហុងកុង។

ស្ត្រី​ម្នាក់​ស្លៀក​ពាក់​ឲ្យ​ឆ្មារបស់​នាង មុន​ពេល​ថត​រូប​នៅ​ជិត​រូប​ទន្សាយ​សម្រាប់​ពិធី Easter ដែល​គេ​ដាក់​តាំង​នៅ​ក្នុង​សួន​មួយ​សម្រាប់​ប្រារព​ពិធី​បុណ្យ Easter នៅទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។

រូបថត​របស់​នាយកដ្ឋាន​អភិរក្ស​របស់​ប្រទេស​នូវែលសេឡង់​​បង្ហាញ​ពី​ត្រីបាឡែន​ចំនួន​៣៨​ក្បាល ស្ថិត​នៅ​មាត់​ទន្លេ Okuru នៅ​​ឆ្នេរ​ South Island របស់​ប្រទេស​នូវែលសេឡង់។

តារា Bollywood លោក Salman Khan (កណ្ដាល) បាន​មក​ដល់​តុលាការ​នៅ​ទីក្រុង​ Jodhpur រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា។ លោក Salman Khan ត្រូវ​បានកាត់​ទោស​ដាក់​ពន្ធនាគារ​កំណត់​៥ឆ្នាំ ដោយ​សារ​តែ​បាន​បាញ់​សត្វ​ក្តាន់​ នៅ​តំបន់អភិរក្ស​​ កាល​ពី​២​ទសវត្សរ៍​មុន។

កៅអី​ទំនេរ​​នៅ​ឆ្នេរ​សមុទ្រ​ Baltic Sea នៅ​ទីក្រុង​មាត់​សមុទ្រ Timmendorfer Strand របស់​ប្រទេស​អាល្លឺម៉ង់ ក្នុង​ពេល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង។