វេទិកាសេដ្ឋកិច្ច APEC ពិចារណាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសុខភាពស្ត្រី
Your browser doesn’t support HTML5
ថ្វីបើមានការរើបឡើងមកវិញខ្លះក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ក៏ការបិទគម្លាតយេនឌ័រសកលក្នុងការចូលរួមផ្នែកសេដ្ឋកិច្ចអាចចំណាយពេលជាង១៣០ឆ្នាំដែរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីម្នាក់ពីវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ឬ APEC។ ពួកអ្នកចូលរួមនៅឯវេទិកាស្ត្រីនិងសេដ្ឋកិច្ចរបស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏បានលើកឡើងពីការព្រួយកង្វល់ទៅលើវិសមភាពនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើស្ត្រីវ័យក្មេងផងដែរ។ អ្នកស្រី Natasha Mozgovaya រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ៕