មួយថ្ងៃក្រោយបោះឆ្នោត នៅតែគ្មានភាពច្បាស់លាស់ ខណៈពលរដ្ឋរង់ចាំលទ្ធផលបោះឆ្នោត
Your browser doesn’t support HTML5
មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីបានបញ្ចប់ ពលរដ្ឋអាមេរិកាំងនៅតែបន្តរង់ចាំលទ្ធផលបោះឆ្នោតចុងក្រោយ។ គ្រប់គ្នាកំពុងតាមដានបណ្តារដ្ឋដែលមានការប្រជែងគ្នាខ្លាំង ដែលជិតរាប់សន្លឹកឆ្នោតហើយ និងដែលអាចកំណត់នូវជ័យជម្នះរវាងអតីតអនុប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden និងលោកប្រធានាធិបតី Donald Trump នៃគណបក្សសាធារណរដ្ឋ។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំសេតវិមាន រាយការណ៍ពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល។