កម្រង​​រូបភាព៖​យន្តហោះ​ដឹក​អ្នក​ដំណើរ​ Air Asia បាន​បាត់

រូបភាព​ឯកសារ៖ យន្តហោះ Airbus A320 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ត្រូវ​បាន​ឃើញ​ចត​នៅ​ក្នុង​តំបន់​ Sepang​​ ប្រទេសម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

សមាជិក​ពីរ​នាក់​នៃ​ក្រុម​ប្រតិបត្តិ​បញ្ជាការ​យុទ្ធសាស្ត្រ​កង​ទ័ព​ជើង​ទឹក​របស់​ឥណ្ឌូនេស៊ី​ (TACCO) បាន​ជួយ​ក្នុង​ការ​ស្វែង​រក​យន្តហោះ QZ 8501 ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia។ ពួក​គេ​ស្ថិត​នៅ​លើ​យន្តហោះ​ CN235 ហោះ​កាត់​លើ​ប្រជុំ​កោះ​ Karimun Java នៅ​ក្នុង​សមុទ្រ​ចាវ៉ា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៤។ រូប​ថត​ដោយ៖ Antara Foto ។

បុគ្គលិក​ព្រលាន​យន្តហោះ​ Changi លើក​ផ្ទាំង​សញ្ញា​មួយ​ជា​សម្គាល់​សម្រាប់​សាច់​ញាតិ​របស់​អ្នក​ដំណើរ​នៃ​យន្តហោះ​ ​QZ 8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ដែល​ដឹក​អ្នក​ដំណើរ​ពី​ទីក្រុង​ស៊ូរ៉ាបាយ៉ា​ (Surabaya) ប្រទេសឥណ្ឌូនេស៊ី​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ នា​ឯ​ព្រលាន​យន្តហោះ​Changi ប្រទេសសិង្ហបុរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៤។

សមាជិក​គ្រួសារ​នៃ​អ្នក​ដំណើរ​យន្តហោះ ​QZ 8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia​ កំពុង​និយាយ​ទូរស័ព្ទ​ខណៈ​ពេល​ដែល​កំពុង​រង់ចាំ​ព័ត៌មាន​ពី​មជ្ឈមណ្ឌល​វិបត្តិ​មួយ​នៅ​ព្រលាន​យន្តហោះ​ Juanda នៅ​ទីក្រុង​ ស៊ូរ៉ាបាយ៉ា​ (Surabaya) ភាគ​ខាង​កើត​កោះចាវ៉ា​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៤។ រូបថតដោយ៖ Antara Foto 

មន្ត្រី​ព្រលាន​យន្តហោះ​ពិនិត្យ​ផែនទី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​មជ្ឈមណ្ឌល​វិបត្តិ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​ការ​បាត់​យន្តហោះ​ QZ8501របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia នៅ​ឯ​ព្រលាន​យន្តហោះ​អន្ដរជាតិ​ Juanda នៅ​ទីក្រុង​ស៊ូរ៉ាបាយ៉ា​ (Surabaya) ភាគ​ខាង​កើត​កោះ​ចាវ៉ា​ ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៤។

សាច់​ញាតិ​នៃ​អ្នកដំណើរ​យន្តហោះ​QZ8501របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia សំរាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ Juanda, ភាគ​ខាង​កើត​កោះ​ចាវ៉ា ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៤។

ក្តារ​ព័ត៌មាន​អំពី​ការហោះ​ហើរ​បង្ហាញ​ពី​ស្ថានភាព​យន្តហោះ​QZ 8501​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ដែល​ហោះ​ហើរ​ពី​ទីក្រុង​ស៊ូរ៉ាបាយ៉ា (Surabaya) ​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ នៅ​ឯ​ព្រលាន​យន្តហោះ Changi ​ ក្នុង​ប្រទេស​សិង្ហបុរី​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៤ ។

រូប​ស្រមោល​បុរស​ម្នាក់​ត្រូវ​បាន​ធៀប​នឹង​ផ្ទាំង​អេឡិចត្រូនិច​ដែល​ណែនាំ​សាច់​ញាតិ​នៃ​អ្នក​ដំណើរ​នៅ​កន្លែង​ប្រមូល​ផ្តុំ​មួយ​ក្នុង​ព្រលាន​យន្តយោះ​អន្តរជាតិ​ Changi ជា​ទី​យន្ត​ហោះ​ QZ 8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ហោះ​ហើរ​ពី​ទីក្រុង​ស៊ូរាបាយ៉ា ប្រទេស​ឥណ្ឌូនេស៊ី​ គ្រោង​នឹង​​ចុះ​ចត កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ ឆ្នាំ​២០១៤។

Nhìn sâu vào cốt lõi của tinh vân Con Cua, hình ảnh cận cảnh này do kính viễn vọng không gian Hubble của NASA chụp lại cho thấy trái tim đang đập của một trong những tàn tích quan trọng nhất trong lịch sử và được nghiên cứu kỹ nhất của một siêu tân tinh, một ngôi sao đang nổ.
 

សាច់​ញាតិ​ម្នាក់​នៃ​អ្នក​ដំណើរ​លើ​យន្តហោះ​ QZ8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia កំពុង​យំ​ខណៈ​ពេល​ដែល​កំពុង​រង់​ចាំ​ព័ត៌មាន​ចុង​ក្រោយ​បង្អស់​អំពី​ការ​បាត់​យន្តហោះ​ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ Juanda​ ក្នុង​ទី​ក្រុងស៊ូរ៉ាបាយ៉ា​​ (Surabaya) ភាគ​ខាង​កើត​កោះ​ចាវ៉ា​ កាល​ពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤។

លោក​ Jiang Hui ជា​សាច់​ញាតិ​ម្នាក់​នៃ​អ្នក​ដំណើរ​លើ​យន្តហោះ​ MH37០ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Malaysia Airline ដែល​បាន​បាត់​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​មិនា​ ឆ្នាំ​២០១៤ កំពុង​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​រាយ​ការណ៍​​អំពី​ការ​បាត់​យន្តហោះ QZ8501 ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤។

ក្រុម​សង្រ្គោះ​និង​រុក​រក​មក​ពីកង​កម្លាំង​តាម​អាកាស​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ត្រៀម​ខ្លួន​ចាក​ចេញ​តាម​រយៈ​ឧទ្ធម្ភាគចក្រ​ក្រុមហ៊ុន​ Puma ដែល​មាន​មូលដ្ឋាន​នៅ​ Kubu Raya ភាគ​ខាង​លិច​នៃ​កោះ​Kalimantan ក្នុង​ការ​ចូលរួម​​ស្វែង​រក​​យន្តហោះ QZ8501 ដែល​បាត់​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៤។ រូប​ថត​ដោយ៖ Antara Foto 

គ្រួសារ​នៃ​អ្នកដំណើរ​នៅ​លើ​យន្តហោះ​ QZ 8501 របស់​ក្រុមហ៊ុន​​អាកាសចរណ៍​​ AirAsia អង្គុយ​នៅ​ឯបន្ទប់​រង់​ចាំ​ក្នុង​ព្រលាន​យន្តហោះ​ Juanda​ នៅ​ទីក្រុងស៊ូរ៉ាបាយ៉ា​​ (Surabaya) ភាគ​ខាង​កើត​កោះ​ចាវ៉ា​ កាល​ពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤។ 

សមាជិក​គ្រួសារ​ម្នាក់​នៃ​អ្នក​ដំណើរ​យន្តហោះ ​QZ 8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia​ កំពុង​យំ​ខណៈ​ពេល​ដែល​កំពុង​រង់ចាំ​ព័ត៌មាន​អំពី​យន្តហោះ​ដែល​បាត់​​ពី​មជ្ឈមណ្ឌល​វិបត្តិ​មួយ​រៀប​ចំ​ដោយ​អាជ្ញាធរ​ក្នុង​តំបន់​នៅ​ព្រលាន​យន្តហោះ​ Juanda នៅ​ទីក្រុង​​ស៊ូរ៉ាបាយ៉ា​ (Surabaya) ភាគ​ខាង​កើត​កោះ​ចាវ៉ា​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៤។