បុគ្គលិកមនុស្សធម៌ប្រថុយជីវិតផ្ដល់ជំនួយរដូវរងាដល់ពលរដ្ឋតំបន់ Kharkiv នៅអ៊ុយក្រែន
Your browser doesn’t support HTML5
ខណៈពេលដែលរដូវរងាត្រជាក់ខ្លាំងឈានចូលមកដល់នៅប្រទេសអ៊ុយក្រែន អង្គការយូនីសេហ្វ (UNICEF) និងអង្គការជំនួយផ្សេងទៀតកំពុងជួយសហគមន៍នានានៅក្នុងតំបន់ Kharkiv ភាគខាងកើតអ៊ុយក្រែនឲ្យត្រៀមលក្ខណៈសម្រាប់រដូវរងាដ៏ត្រជាក់នេះ។ អ្នកស្រុកជាច្រើនបានបាត់បង់ការងារនិងប្រភពប្រាក់ចំណូលដែលអាចពឹងពាក់បានដោយសារតែសង្គ្រាម ហើយមិនមានថវិកាដើម្បីចំណាយលើការប្រើកម្ដៅសម្រាប់ធាតុអាកាសត្រជាក់បានទេ។ ក្នុងចំណោមនោះក៏មានគ្រួសាររបស់អ្នកស្រី Malakey ផងដែរដែលកូនពីរនាក់របស់អ្នកស្រីមានពិការភាព។ អ្នកស្រី Anna Kosstutschenko រាយការណ៍អំពីរឿងនេះពីតំបន់ Kharkiv ប្រទេសអ៊ុយក្រែន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕