អង្គការមនុស្សធម៌ធ្វើអន្តរាគមន៍ ខណៈអំពើហិង្សាបន្តកើតឡើងនៅមីយ៉ាន់ម៉ា
Your browser doesn’t support HTML5
អង្គការជំនួយមនុស្សធម៌ចម្រុះជាតិសាសន៍ឈ្មោះ Free Burma Rangers ដែលបានជួយក្រុមកុលសម្ព័ន្ធដែលរងការគាបសង្កត់ ជាពិសេសនៅមីយ៉ាន់ម៉ា និងដែលបានរាយការណ៍អំពីជម្លោះនានាអស់រយៈពេលជាង ២៥ ឆ្នាំមកនេះ បានបង្កើនជំនួយនៅតំបន់ព្រំដែនរដ្ឋ Karen ដែលជាតំបន់រងការវាយប្រហារពីអាកាសដោយយោធាមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។ អង្គការជំនួយមនុស្សធម៌នេះក៏បានបំពេញការងារនៅតាមបណ្តាប្រទេសដទៃទៀតផងដែរ រួមមាន ស៊ូដង់ ស៊ីរី អុីរ៉ាក់ និងឃឺដឌីស្តង់ជាដើម។ លោក Steve Sanford រាយការណ៍ពីទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ លោក ពិន សុីសុវណ្ណ ប្រែសម្រួល៕