ភាគទី១៖ សកម្មជន
Your browser doesn’t support HTML5
បន្ទាប់ពីនាង Alyssa Alhadeff បានស្លាប់នៅក្នុងការបាញ់ប្រហារក្នុងវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ មក អ្នកស្រី Lori ដែលជាម្ដាយរបស់នាង ដំបូងបានងាកទៅរកជំនឿសាសនា ហើយបន្ទាប់មកបានងាកទៅរកនយោបាយ។ ដើម្បីឧទ្ទិសដល់នាង Alyssa អ្នកស្រី Lori បានប្រឹងប្រែងដើម្បីឲ្យមានឥទ្ធិពលនៅក្នុងការផ្លាស់ប្ដូរ និងត្រូវបានគេបោះឆ្នោតឲ្យធ្វើជាសមាជិកមួយរូបនៃក្រុមប្រឹក្សាសាលារៀនប្រចាំស្រុកដែលអ្នកស្រីរស់នៅ។ នៅក្នុងភាគទី១ យើងតាមដានការប្រឹងប្រែងរបស់អ្នកស្រី Lori ក្នុងការឧទ្ទិសដល់កូនស្រី Alyssa និងការណ៍ដែលអ្នកស្រីបានឈរនៅជួរមុខនៃការផ្លាស់ប្ដូរក្នុងនាមជាសកម្មជនថ្មីមួយរូប។ អ្នកស្រី Beth Mendelson នៃ VOA រាយការណ៍ពីទីក្រុង Parkland។ ហើយលោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕