មនុស្សតែងខ្លួនជាខ្មោច Zombie ដើម្បីប្រារព្ធពិធីបុណ្យ Zombie Walk
Your browser doesn’t support HTML5
មនុស្សជាច្រើននាំគ្នាតែងខ្លួនធ្វើជាខ្មោច Zombie (ហ្សំប៊ី) ដើរតាមដងផ្លូវនៃទីក្រុង Santiago ប្រទេសឈីលី ដើម្បីប្រារព្ធពិធីបុណ្យ Zombie Walk ប្រចាំឆ្នាំ កាលពីថ្ងៃសៅរ៍ ទី ១៥។ ពួកគេបានស្លៀកសម្លៀកបំពាក់និងលាបពណ៌មុខគួរឱ្យខ្លាច ហើយជួបជុំគ្នានៅមហាវិថី Alameda និងដើរតាមដងផ្លូវនានានៅក្បែរនោះ។
ពិធីបុណ្យ Zombie Walk នេះបានចាប់ផ្ដើមប្រារព្ធឡើងនៅក្នុងទីក្រុង Sacramento រដ្ឋ California សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០១។
ចាប់តាំងពីពេលនោះមក ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅតាមទីក្រុងធំៗនៅទូទាំងពិភពលោក ដែលរួមមានទាំងនៅទីក្រុង New York ទីក្រុង Mexico City ទីក្រុង Bogota សិង្ហបុរី ទីក្រុង Sao Paulo និងទីក្រុង Frankfurt ផងដែរ៕ (Reuters)