រដ្ឋសភាកម្ពុជាទន់ខ្សោយ និងមិនឯករាជ្យ

រដ្ឋសភាកម្ពុជាទន់ខ្សោយ និងមិនឯករាជ្យ

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ការស្រាវជ្រាវយ៉ាងស៊ីជម្រៅមួយរបស់វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ
ដើម្បីអភិវឌ្ឍកម្ពុជាឬCDRIបានបង្ហាញថា ឥទ្ធិពលរបស់គណបក្សនយោបាយ
និងអំណាចរដ្ឋាភិបាល បានរុញច្រានឲ្យសភារបស់ប្រទេសកម្ពុជាទន់ខ្សោយ
និងបាត់បង់ឯករាជភាពរបស់ខ្លួន។

របាយការណ៍ស្រាវជ្រាវស្តីពីការអភិវឌ្ឍប្រចំាឆ្នាំ២០០៩និង២០១០របស់វិទ្យា-
ស្ថានCDRI ដែលទើបផ្សព្វផ្សាយជាសាធារណៈកាលពីសប្តាហ៍មុនបានលើក
ឡើងថាសមាជិកសភាមិនទាន់មានសមត្ថភាពអនុវត្តតួនាទីរបស់ខ្លួនបានឯក
រាជ្យ និង មានប្រសិទ្ធិភាពនោះទេ ដោយសារពួកគេត្រូវប្រឈមនឹងអំណាច
របស់នីតិប្រតិបត្តិផង និងអំណាចគណបក្សនយោបាយរបស់ពួកគេផង បើ
ទោះជាពួកគេដឹងច្បាស់អំពីតួនាទីរបស់ពួកគេក៏ដោយ។

យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា រដ្ឋសភា
មានមុខងារសំខាន់ៗចំនួន៣គឺមុខងារជាអ្នកតំណាងរបស់ប្រជាជន ជាអ្នក
តាក់តែងច្បាប់ និងជាអ្នកត្រួតពិនិត្យសកម្មភាពរបស់អំណាចនីតិប្រតិបត្តិ ឬ
រដ្ឋាភិបាល ។ ក៏ប៉ុន្តែរបាយការណ៍របស់វិទ្យាស្ថាន CDRI បានលើកឡើងថា
ប្រសិទ្ធិភាពក្នុងការបង្កើតច្បាប់របស់សភាកម្ពុជាមានកម្រិតទាប ត្បិតរដ្ឋាភិ-
បាល គឺជាអ្នកក្តោបក្តាប់ផ្តាច់មុខលើការផ្តួចផ្តើមគំនិតតាក់តែងច្បាប់ ហើយ
សមាជិកសភាត្រូវគោរពតាមសេចក្តីព្រៀងច្បាប់ដែលរៀបចំដោយរដ្ឋាភិបាល
ទៀតផង។ ម្យ៉ាងវិញទៀតសមាជិកសភាខ្លួនឯងក៏ខ្វះសមត្ថភាពធ្វើសេចក្តី
ព្រៀងច្បាប់ និងវិភាគច្បាប់ផងដែរ។

ទន្ទឹមនឹងនោះរបាយការណ៍ដដែលនេះបានរកឃើញថា សមាជិកសភាមាន
លទ្ធភាពតិចតួចណាស់ក្នុងការទទួលខុសត្រូវចំពោះមុខប្រជាជនជាអ្នកបោះ
ឆ្នោតឲ្យខ្លួន ព្រោះពួកគេស្ថិតក្រោមសម្ពាធនយោបាយយ៉ាងខ្លំាងដែលតម្រូវ
ឲ្យសមាជិកសភាទំាងនោះគិតពីផលប្រយោជន៍គណបក្សរបស់ពួកគេច្រើន
ជាងប្រជារាស្ត្រម្ចាស់ឆ្នោត។បន្ថែមពីលើនេះទៀត ការត្រួតពិនិត្យរបស់សភា
ទៅលើសកម្មភាពរបស់អំណាចនីតិប្រតិបត្តិ ឬ រដ្ឋាភិបាលនៅមានភាពទន់
ខ្សោយបំផុត។

លោក សុន ឆៃ សមាជិកសភាមកពីគណបក្ស សម រង្ស៊ី បានគំាទ្រចំពោះការ
រកឃើញរបស់របាយការណ៍នេះ។

« ខ្ញុំថា ជាការរកឃើញត្រឹមត្រូវ ព្រោះយើងជាសមាជិកសភាហ្នឹងគឺរងការ
លំបាកច្រើនឆ្នាំមកហើយ ។ មាននីតិវិធីជាច្រើន ដែលមិនផ្តល់សិទ្ធិដល់អ្នក
តំណាងរាស្ត្របំបិទសិទ្ធិអ្នកតំណាងរាស្ត្រមិនឲ្យសួរ ការចុះទៅធ្វើការងារនៅ
តាមមូលដ្ឋានគេមិនរវីរវល់ជាមួយអ្នកតំណាងរាស្ត្រ ព្រោះគេអាចអំណាច
នីតិប្រតិបត្តិរបស់គេ»។

លោកជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈ
កម្មការហិរញ្ញវត្ថុ និង ធនាគារនៃរដ្ឋសភា បានច្រានចោលលទ្ធផលស្រាវជ្រាវ
ដែលថា សមាជិកសភាសិ្ថតក្រោមអំណាចនីតិប្រតិបត្តិ ដែលរំាងខ្ទប់ពួកគេក្នុង
ការបំពេញតួនាទីដោយឯករាជ។ ប៉ុន្តែលោក ជាម យៀបទទួលស្គាល់ថា សមា
ជិកសភា ចំាបាច់ត្រូវគិតពីផលប្រយោជន៍របស់គណបក្សនយោបាយរៀងខ្លួន។

«ការរៀបចំសមាសភាពនៃមន្ត្រីរាជការ គឺគណបក្សជាអ្នករៀបចំ ទោះបីយ៉ាង
ណាក៏ដោយ ក៏ត្រូវស្តាប់គណបក្សយើងដែរ។ យើងមិនអាចបោះបង់ចោលបាន
ទៅធ្វើឯកោតែឯងបានទេឬក៏មិនស្តាប់គណបក្សក៏មិនបានដែរ ទី១គឺត្រូវការ
ពារគណបក្ស។ បើកាលណាទទឹងរឹង មិនស្តាប់គណបក្ស គេយកយើងធ្វើអ្វី
ទៀតឥឡូវហ្នឹង»។

ជាមួយនឹងនោះលោកជាមយៀបក៏បានទទួលស្គាល់ផងដែរអំពីកង្វះសមត្ថ-
ភាពរបស់សមាជិកសភាក្នុងការធ្វើសេចក្តីព្រាងច្បាប់ឬវិភាគច្បាប់ដោយ
លោកមានប្រសាសន៍ថាសមាជិកសភានិមួយៗមានសមត្ថភាពខុសៗគ្នា
ហើយមិនមែនសមាជិកទំាងអស់សុទ្ធតែអាចបង្កើតច្បាប់បាននោះទេ។

យ៉ាងណាក៏ដោយ លោកធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដ
ហុកដែលឃ្លំាមើលសកម្មភាពរបស់រដ្ឋសភា បានយល់ស្របតាមលទ្ធផលស្រាវ
ជ្រាវរបស់CDRI ហើយលោកអត្ថាធិប្បាយទាក់ទងទៅនឹងភាពទន់ខ្សោយរបស់
រដ្ឋសភាថា៖

« ខ្លឹមសារធំៗខ្លះលោកមិនហ៊ានប៉ះទេ ត្រូវតែបញ្ជូនមកអំណាចនីតិប្រតិបត្តិវិញ
ដើម្បីសុំយោបល់ សុំការកែប្រែវិញ ដែលវាខុសពីតួនាទីរបស់សភា ដែលលោក
មានសិទ្ធិនៅក្នុងការធ្វើសេចក្តីព្រាងខ្លួនឯងបាន ហើយក៏ដូចជាការកែប្រែនូវ
សេចក្តីព្រាងច្បាប់ ដែលធ្វើដោយនីតិប្រតិបត្តិហ្នឹង លោកអាចធ្វើដោយមិនចំា
បាច់ផ្ញើរសេចក្តីព្រាងច្បាប់ហ្នឹងទៅវិញ លើកលែងតែការកែប្រែហ្នឹងវាធំហួស
ទើបអាចនឹងមានការពិភាក្សាគ្នាឡើងវិញ»។

រដ្ឋសភាកម្ពុជាមានសមាជិកពហុបក្សជាថ្មីចាប់តំាងពីការបោះឆ្នោតឆ្នាំ១៩៩៣
ដែលរៀបចំដោយអង្គការសហប្រជាជាតិមកម្ល៉េះ។បច្ចុប្បន្ននេះរដ្ឋសភាកម្ពុជា
មានសមាជិកសរុបចំនួន១២៣នាក់ដែលចេញមកពីគណបក្សនយោបាយចំនួន
៥រួមមានគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចគណបក្សហ៊្វុនស៊ិន
ប៉ិចគណបក្សជំទាស់សមរង្ស៊ីគណបក្សសិទ្ធិមនុស្សនិងគណបក្សនរោត្តម
រណឫទ្ធ។

របាយការណ៍អភិវឌ្ឍន៍ប្រចំាឆ្នាំ២០០៩-២០១០របស់វិទ្យាស្ថានCDRI បានលើក
ឡើងថា ចាប់តំាងពីឆ្នាំ១៩៩៣មកម្ល៉េះ សមាជិកសភាកម្ពុជា ទំាងមកពីគណ
បក្សកាន់អំណាចនិងគណបក្សប្រឆំាងមិនបានទទួលការការពារគ្រប់គ្រាន់ដើម្បី
ធ្វើការដោយឯករាជ្យបានឡើយ។ ផ្ទុយទៅវិញ បើសមាជិកសភាធ្វើសកម្មភាព
ណាមួយដែលត្រូវគេយល់ថានាំឲ្យខូចខាតដល់ប្រយោជន៍របស់គណបក្ស ឬប៉ះ
ពាល់ដល់មន្ត្រីអំណាចនីតិប្រតិបត្តិនោះ ពួកគេនឹងមិនត្រូវបានអត់ឱនឡើយ។

ប្រការនេះបានធ្វើឲ្យសមាជិកសភាមានការភ័យខ្លាចនិងត្រូវប្រតិបត្តិតាមគណ
បក្សរបស់ខ្លួននិងស្ថាប័ននីតិប្រតិបត្តិដ៏មានអំណាច។

ប៉ុន្តែលោកសុនឆៃបាននិយាយថាគណបក្សរបស់លោកមិនធ្លាប់ដាក់ការគាប
សង្កត់ណាមួយមកលើសកម្មភាពរបស់សមាជិកសភាឡើយ។ប៉ុន្តែលោកទទួល
ស្គាល់ថាការបំពេញតួនាទីរបស់សមាជិកសភាមកពីគណបក្សប្រឆំាងដើម្បី
ផលប្រយោជន៍ប្រជាពលរដ្ឋស្ថិតក្នុងកម្រិតតិចតួចដោយសារតែសំណើរភាគ
ច្រើនរបស់បក្សប្រឆំាងត្រូវអង្គសភាទាត់ចោល។

ក្រៅពីការលើកឡើងអំពីទំនាក់ទំនងរដ្ឋសភា និង រដ្ឋាភិបាល របាយការណ៍
ដដែលក៏បានគូសបញ្ជាក់ផងដែរពីទំនាក់ទំនងរវាងរដ្ឋសភានិងអង្គការសង្គម
ស៊ីវិលដែលអន្តរកម្មរវាងសមាជិកសភា និង អង្គការសង្គមស៊ីវិលមានសារៈ
សំខាន់បំផុតដើម្បីភ្ជាប់គម្លាតរវាងអំណាចនីតិប្រតិបត្តិនិងប្រជាពលរដ្ឋ ។ អង្គ
ការសង្គមស៊ីវិល គឺជាស្ថាប័ន ដែលស្ថិតនៅចន្លោះរវាងរដ្ឋ និង ប្រជាជន ដែល
មានមុខងារពិនិត្យលម្អិតអំពីអំណាចរបស់រដ្ឋដើម្បីការពារផលប្រយោជន៍ប្រជា
ជន។

ប៉ុន្តែការស្រាវជ្រាវរបស់វិទ្យាស្ថានCDRI បានរកឃើញថា រដ្ឋសភា និង ស្ថាប័ន
សង្គមស៊ីវិលមានទំនាក់ទំនងគ្នាតិចតួចដោយសារតែសមាជិកសភាខ្វះគំនិត
ផ្តួចផ្តើមក្នុងការចូលរួមពាក់ព័ន្ធជាមួយនឹងសង្គមស៊ីវិលត្បិតពួកគេរងសម្ពាធពី
គណបក្សនយោបាយ ខណៈដែលសង្គមស៊ីវិលខ្លួនឯងនៅមានភាពទន់ខ្សោយ
និងជួបបញ្ហាផ្ទៃក្នុង។

ហើយលទ្ធផលអង្កេតរបស់វិទ្យាស្ថានCDRI បានបង្ហាញថា មានអង្គការសង្គម
ស៊ីវិលតែ២១%ប៉ុណ្ណោះក្នុងចំណោមអង្គការសង្គមស៊ីវិលចំនួន១១៦តំណាងឲ្យ
ប្រជាពលរដ្ឋ៣០%នៃចំនួនប្រជាពលរដ្ឋសរុប១៤លាននាក់ មានទំនាក់ទំនង
ជាមួយសមាជិកសភា។

លោកឈិត សំអាត នាយកប្រតិបត្តិអង្គការNGO Forumនិយាយថា ជាទូទៅ
គ្រប់អង្គការសង្គមស៊ីវិលទំាងអស់តែងតែចង់មានទំនាក់ទំនងជាមួយសភា ក៏
ប៉ុន្តែលទ្ធផលវិជ្ជមានដែលទទួលបានគឺតិចតួច។

«សង្គមស៊ីវិលយើងច្រើនណាស់ដែលចង់ឲ្យសភាជួយ ចង់ឲ្យសភាស្តាប់សម្លេង
ប្រជាជន និងការលំបាករបស់យើង ឧទាហរណ៍ពេលអនុម័តច្បាប់ម្តងៗ សង្គម
ស៊ីវិលយើងតែងតែប្រមូលមតិយោបល់ពីប្រជាជន ពីសហគមន៍ ហើយយើង
តែងតែចង់ផ្តល់មតិយោបល់ឲ្យសមាជិកសភា មុនពេលអង្គសភាធ្វើការពិភាក្សា
អនុម័ត ប៉ុន្តែជាលទ្ធផលមិនមានសមាជិកសភាច្រើនទេដែលចូលរួម។

ទោះយ៉ាងណាលោកសមាជិកសភាជាមយៀបមានប្រសាសន៍ថាកន្លងមក
សភាតែងធ្វើការប្រាស្រ័យទាក់ទងនិងតែងគិតគូរពីមតិយោបល់ដែលអង្គការ
សង្គមស៊ីវិលបានលើកឡើង។ប៉ុន្តែលោកជាមយៀបទទួលស្គាល់ថាទំនាក់
ទំនងរវាងសមាជិកសភានិងសង្គមស៊ីវិលនៅមានកម្រិត៕