អ្នក​ជំនាញ​ជំរុញ​ឱ្យ​លើក​កម្ពស់​សហ​​ប្រតិបត្ដិការ​អំពី​ធន​ធាន​ទន្លេ​មេគង្គ

អ្នក​ជំនាញ​ជំរុញ​ឱ្យ​លើក​កម្ពស់​សហ​​ប្រតិបត្ដិការ​អំពី​ធន​ធាន​ទន្លេ​មេគង្គ

ប្រែសម្រួលដោយ កង ស៊ីវន វីអូអេ ខ្មែរ

ក្រោយ​ពី​ការ​ពិភាក្សា​គ្នា​រយៈពេល២ថ្ងៃមក អ្នក​ជំនាញ​ប្រមាណ​២០០​នាក់​ខាង​វិស័យ​ទឹក ការ​ការពារ​បរិស្ថាន​និង​ហិរញ្ញវត្ថុ​សន្និដ្ឋាន​ថា គេ​មិន​ឃើញ​មាន​សហប្រតិបត្ដិការ ល្មម​គ្រប់​គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​ទន្លេ​មេគង្គ​ទេ។ គេ​បាន​ស្នើ​សុំ​ប្រទេស​នៅ
តាម​ទន្ល​មេគង្គ​ឲ្យ​រក​ដំណោះ​ស្រាយ​មាន​តុល្យភាព យក​ផល​ប្រយោជន៍​សេដ្ឋកិច្ច​នៃ​ទន្លេ​នេះ ដូច​ជា​ថាមពល​ទឹក​មក​ប្រើ​ប្រាស់​ដោយ​មិន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់ បរិស្ថាន​និង​សង្គម​ច្រើន​ពេក។

លោក Ian Matthews ជា​បុគ្គលិក​នៃ​ធនាគារ ANZ នៅ​ប្រទេស​សិង្ហបូរី។ លោក និយាយ​ថា គម្រោង​ទំនប់​ទឹក​ទន្លេ មេគង្គ មិន​ស្រប​តាម​បទដ្ឋាន​អន្ដរជាតិ​សម្រាប់ ការពារ​បរិស្ថាន​ទេ នៅ​ពេល​ធនាគារ​អន្ដរជាតិ​មិន​មាន​ការ​ទាក់​ទិន​នោះ ។

«ក្នុង​នាម​ជា​ប្រទេស​មួយ ជា​រដ្ឋាភិបាល​មួយ គេ​ឃើញ​មាន​សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ មាន​ការ​ផ្ដល់​ហិរញ្ញវត្ថុ​ផ្នែកថាមពលទឹក ព្រោះ​ជា​ធន​ធាន​កាន់​តែ​មាន​តម្លៃ​ច្រើន ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា លាវ និងវៀតណាម។ បើ​ធនាគារ​អន្ដរជាតិ​មិន​ផ្ដល់​ហិរញ្ញវត្ថុ​ឲ្យ​ទេ ហើយ​ប្រទេស​ទាំង​នេះ​មិន​ប្រកាន់​យក បទដ្ឋាន​របស់​ធនាគារ​ពិភពលោក ឬរបស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​ដាក់​ក្នុង គម្រោង​របស់​ខ្លួន​ទេ ធនាគារ​ដែល​ផ្ដល់​ហិរញ្ញវត្ថុ​មាន​បទដ្ឋាន​ទាប​ជាង។ នេះ​នាំ ឲ្យ​បរិស្ថាន​អន់​ថយ​ច្រើន​ទៀត»។

ប្រទេស​ចិន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​ទំនប់​ទឹក​ដើរ​ដោយ​ថាមពល​ទឹក​នៅ តាម​ទន្លេ មេគង្គ ដូច​ប្រទេស​កម្ពុជា​និង​លាវ​ដែរ ហើយ​ប្រទេស​ថៃ​ក៏​មាន​ផែន​ការ សង់ថែមទៀតដែរ។

ប្រទេស​ចិន​ផ្ដល់​ព័ត៌មាន​តិច​តួច​ណាស់​អំពី​ទំនប់​ទឹក​របស់​ខ្លួន​ទៅ​ឲ្យ​ប្រទេស​ជិត ខាង​របស់​ខ្លួន​នៅ​តាម​ខ្សែ​ទឹក​រហូត​មក​ដល់​ពេល​នេះ។ ពេល​ទន្លេ​នេះ​ជន់​នៅ​ឆ្នាំ ២០០៨ ហើយ​ទឹក​ស្រក​ដែល​មិន​ធ្លាប់​មាន​៥០​ឆ្នាំ​មក​ហើយ​នោះ ប្រទេស​ជា ច្រើន​តាម​ទន្លេ មេគង្គ​បន្ទោស​ប្រទេស​ចិន។ គណៈ​កម្មការ​ទន្លេ មេគង្គ ឲ្យ​ដឹង​ថា ទំនប់​ទឹក​ទន្លេ មេគង្គ​ទំនង​ជា​មាន​ផល​ប៉ះ​ពាល់​មិន​ល្អ​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​ទីកន្លែង រស់​នៅ​របស់​ត្រី​និង​ការ​ហូរ​នាំ​ដី​ល្បប់។

លោកស្រី Pham Thi Thanh Hang អ្នក​សម្រប​សម្រួល​នៃ​កម្មវិធី​អភិវឌ្ឍន៍​ជលសីមា​របស់​គណៈកម្មការ​ទន្លេមេគង្គ និយាយ​ថា៖

«យើង​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​ចែក​រំលែក​ព័ត៌មាន​ពី​ការ​ចែក​ទល់​ដែន គ្នា​ប្រើ​ជាមួយ​ប្រទេស​ចិន ជា​សហការី​របស់​យើង​ហើយ​និង​ការ​ផ្គូ​ផ្ទឹម​លទ្ធផល ជា​គំរូ​ទៅ​វិញ​ទៅ​មក ។ ប្រទេស​នៅ​តាម​ខ្សែ​ទឹក​ទន្លេ មេគង្គ​អាច​មាន​ផែនការ ជាក់​លាក់​ហើយ​ធ្វើ​កិច្ចការ​យោង​តាម​ការ​យល់​ដឹង​អំពី​ឱកាស​និង​គ្រោះ​ថ្នាក់»។

ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ មេគង្គ មាន​ប្រទេស​កម្ពុជា លាវ ថៃ និង វៀតណាម៕