ទឹក​​​ផឹក​​​​រង​​ការ​​គម្រាម​​កាន់​​តែ​​ច្រើន​​ឡើង​​នៅ​​អាស៊ី​​និង​​ប៉ាស៊ីហ្វិក

  • Ron Corben
    VOA

ទឹក​​​ផឹក​​​​រង​​ការ​​គម្រាម​​កាន់​​តែ​​ច្រើន​​ឡើង​​នៅ​​អាស៊ី​​និង​​ប៉ាស៊ីហ្វិក

ប្រែសម្រួលដោយ​ អ៊ូ​ ធូក​ វីអូអេ ​ខ្មែរ​ វ៉ាស៊ីនតោន​

អ្នកជំនាញខាងប្រភពទឹករបស់ ​អ.ស.ប.​ បាននិយាយថា ​មនុស្សកាន់តែកើន ដល់ ​៤.០០០​ លាននាក់នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នៃ​ការ កើត​សង្គ្រាម​ដណ្ដើម​ទឹក​គ្នា ខណៈ​ដែល​សហគមន៍​ទទួល​ការ​លំបាក​នឹង​បំពេញ សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន។

សេចក្ដី​រាយការណ៍​ថ្មី​មួយ​របស់ អ.ស.ប. និយាយ​ថា ប្រភព​ទឹក​នៅ​ក្នុង​ប្រទេស អាស៊ី​និង​តំបន់​មហា​សាគរ​ប៉ាស៊ីហ្វិក ឋិត​នៅ​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​ពិភពលោក ដោយ​សារ​តែ​តំបន់​នោះ​មាន​មនុស្ស​ច្រើន​ពេក។

កសិកម្ម​ប្រើ​ប្រាស់​ទឹក​ប្រមាណ ៨០% របស់​តំបន់ តែ​គេ​ឃើញ​មាន​ការ​ប្រើ​ប្រាស់ ទឹក​កាន់​តែ​ច្រើន​ដោយ​ឧស្សហកម្ម។​ ចិន​និង​វៀតណាម​ប្រើ​ទឹក​សម្រាប់​ឧស្សាហកម្ម​ ៣ ដង​លើស​កាល​ពី​ឆ្នាំ ១៩៩២។

លោក លី ហឺ ជា​នាយក​ផ្នែក​សន្ដិសុខ​ទឹក ធ្វើ​ការ​ឲ្យគណៈកម្មការ​សេដ្ឋកិច្ច និង សង្គមកិច្ច​តំបន់​នៃអ.ស.ប.នៅ​ក្នុង​រាជធានី​បាងកក និយាយ​ថា បញ្ហា​មិន​ត្រឹម​តែ ចំនួនទឹក​ប្រើ​បុណ្ណោះ​ទេ គឺ​គុណ​ភាព​ទឹក​ដែរ។

«គុណភាព​ទឹក ការ​ចុះ​អន់​ខ្សោយ​គុណភាព​ទឹក​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នៅ​តំបន់​អាស៊ី។ ទឹក​កាន់​តែ​ច្រើន​បាន​ត្រូវ​ខូច​ខាត​គុណភាព​មាន​ភាព​កខ្វក់ ដោយ​សារ​តែ​ការ អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ក្រុង​ភាគ​ច្រើន រួច​ទឹក​កាន់​តែ​កខ្វក់​ឡើងៗ ជាង​ពីមុនៗ។ នេះ​ជា​និន្នាការ​ទូទៅ»។

រឿង​ទឹកបាន​ទាក់​ទាញ​អារម្មណ៍​ថ្មី​ក្នុង​ឆ្នាំ​នេះ ដោយ​សារ​តែ​មាន​ការ​រីង​ស្ងួត​នៅ ប្រទេស​អាស៊ី​ភាគ​អគ្នេយ៍​និង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ។ កម្ពស់​ទឹក​នៅ ក្នុង​ទន្លេ​ធំៗនិង​បឹងបាន​ចុះ​ទាប​បំផុត​មិន​ធ្លាប់​មាន​ជាង​ ៥០ឆ្នាំ​មក​ហើយ​នៅ​ក្នុង តំបន់​ខ្លះ។

ខណៈ​ដែល​រដ្ឋាភិបាល​បង្កើន​កិច្ច​ប្រឹង​ប្រែង ដើម្បី​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​របស់ ការ​អភិវឌ្ឍ​សហសវត្សរ៍ (Millenium Development) អំពី​លទ្ធភាព​នៃ​ការ​ទៅ​ដល់ ប្រភព​ទឹក​ក្នុង​ឆ្នំា ២០១៥ មនុស្ស​ជាង ៦សែន​នាក់​នៃ​តំបន់​ពុំ​ទាន់​មាន​ទឹក​ស្អាត ពិសារ​បាន​នៅ​ឡើយ។

គោលដៅ​នៃ​ការ​អភិវឌ្ឍ​មាន​ការ​កាត់​បន្ថយ​ពាក់​កណ្ដាល​នូវ​ទំហំ​មនុស្ស ដែល មិន​អាច​ចូល​ទៅ​ដល់​ប្រភព​ទឹក​ស្អាត​បាន​ជា​ទៀង​ទាត់​និង​អនាម័យ​ជា​ចាំ​បាច់។

Ermina Sokou មន្ដ្រី​ខាង​កិច្ចការ​បរិស្ថាន​ផ្នែក​ប្រភព​ទឹក​នៃ អ.ស.ប. និយាយ​ថា អនាម័យ​មិន​គ្រប់​គ្រាន់​អាច​បំផ្លាញ​កិច្ច​ប្រឹង​ប្រែង​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ការ​ចូល ទៅ​រក​ប្រភព​ទឹក​បាន។

«ការ​ទទួល​បាន​នូវ​អនាម័យ ដែល​ជា​រឿង​ធំ​មួយ​ដែរ ជួយ​បន្ទាប​កម្រិត​សន្ដិសុខ ទឹក​ដ៏​ទាប​បំផុត​ដល់​គ្រួសារ​ទាំងមូល។ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស ធ្វើ ឲ្យ​ខូច​ខាត​ដល់​សុខភាព​បរិស្ថាន និង​ប៉ះ​ពាល់​ដល់​គុណភាព​ទឹក ដោយ​សារ​តែ វា​មាន​ជាតិ​ពុល​ច្រើន​ចេញ​មក​ពី​ទឹក​ប្រើ​ក្នុង​ផ្ទះ និង​ពី​លំនៅ​ដ្ឋាន​មនុស្ស​នៅ​ក្នុង ទឹក​បណ្ដាល​ឲ្យ​មាន​ជំងឺ​រាគ​ជា​ច្រើន»។

សេចក្ដី​រាយការណ៍​នោះ​ព្រមាន​ថា ប្រភព​ទឹក​អាច​ចុះ​ថយ​ច្រើន​ក្នុង​ប្រទេស​មួយ ចំនួន ​ជា​ពិសេស​ក្នុង​ប្រទេស​ក្រីក្រ​បំផុត​របស់​តំបន់។

ប្រទេស​ម៉ាល់ឌីវ ឥណ្ឌា ប៉ាគីស្ថាន អ៊ូស្បែគីស្ថាន អាហ្វហ្គានីស្ថាន និងហ្វីលីពីន​ គឺ​ប្រទេស​ទាំង​អស់​នោះ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់ ដោយ​សារ​តែ​ប្រភពទឹកចុះទាប គុណភាពទឹក​មិន​ល្អ ឬ មនុស្ស​កើត​កាន់​តែ​ច្រើន។

លោក លិ ហ៊ឺ​ និយាយ​ថា សង្គ្រាម​ដណ្ដើម​ទឹក​គ្នា​អាច​កើន​ក្នុង​ប្រទេស​នៃ​តំបន់ នេះ ពេល​ដែល​សហគមន៍​ប្រកួត​ដណ្ដើម​យក​ទឹក​ដែល​មាន​តិច​តួច​រួច​ទៅ​ហើយ នោះ។

«សង្រ្គាម ឬ ជម្លោះ​រវាង​ភាគី​បក្ខដិបក្ខ​ក្នុង​ប្រទេស​តែ​មួយ កាន់​តែ​កើន​ឡើង​ខ្ពស់ ខ្លាំង​តែ​សង្រ្គាម​ ឬ ជម្លោះ​រវាង​បុគ្គល​និមួយៗ​ ឬ ភាគី​និមូយៗ​នៅ​ក្នុង​ប្រទេស​មូយ អាចដោះ​ស្រាយ​បាន​ដោយ​យក​ច្បាប់​ប្រទេស​នោះ​មក​ប្រើ»។

លោក​ លី និយាយ​ថា ការ​សិក្សា​របស់​ចិន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ ១៩៩០ គេ​ឃើញ មាន​ជម្លោះ មួយ​ម៉ឺន​ដង​ក្នុង​មូយ​ឆ្នាំ​ដោយ​សារ​ការ​ដណ្ដើម​ទឹក​គ្នា តែ​នៅ​ឆ្នាំ ២០០៥ ជម្លោះ​កើន​ដល់ ១២.០០០ ដង ។ តែ​ចិន​បាន​ចាត់​វិធាន​ការណ៍​កាត់​បន្ថយ​ជម្លោះ តំបន់​ដោយ​ចេញ​ច្បាប់​ថ្មី​ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុ​ង​ស្រុក​ភូមិ៕