អង្គការសិទ្ធិមនុស្សខ្វល់ខ្វាយចំពោះ អនុក្រឹត្យស្តីពីជនភៀសខ្លួន

  • Michael Lapin

Fireworks explode over the Tonle Sap River for the cremation of Cambodia's former King Norodom Sihanouk in Phnom Penh, Cambodia, February 4, 2013.

Microsoft Office

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

អង្គការសិទ្ធិមនុស្សHRWនៅថ្ងៃព្រហស្បតិ៍នេះបានប្រឆាំងជំទាស់ទៅនឹងអនុ-ក្រឹត្យសម្រាប់សម្រេចអំពីឋានៈជនភៀសខ្លួននៅប្រទេសកម្ពុជាដែលបានតម្រូវ
ឱ្យបណ្តេញជនជាតិចិនភាគតិចUighurចំនួន២០នាក់ ដោយបង្ខំឱ្យវិលត្រឡប់
ទៅកាន់ប្រទេសចិនវិញ ដោយ រំលោភលើច្បាប់អន្តរជាតិ។

ការវិភាគរបស់អង្គការ HRW បានបង្ហាញថា អនុក្រឹត្យនេះមិនរួមបញ្ចូននិយម
ន័យជនភៀសខ្លួនរបស់អនុសញ្ញាស្តីពីជនភៀសខ្លួន មិនបានផ្តល់នូវការការពារ
ឱ្យបានគ្រប់គ្រាន់តាមនីតិវិធីដើម្បីទប់ស្កាត់ការបណ្តេញចេញដោយបង្ខំ និងមិន
បានបំពេញកាតព្វកិច្ចដទៃទៀតរបស់ប្រទេសកម្ពុជាជាភាគីនៃអនុសញ្ញា។

អនុក្រឹត្យនេះផ្តល់ឱ្យក្រុមអាជ្ញាធរកម្ពុជានូវអំណាចដ៏ធំធេងដើម្បីបដិសេធ និង
បណ្តេញអ្នកស្វះស្វែងរកសិទ្ធិជ្រកកោនដោយការការពារមិនពេញលេញតាម
នីតិវិធី ក្នុងការទប់ស្កាត់ការបណ្តេញចេញដោយបង្ខំ។

លោកBill Frelick នាយកទទួលបន្ទុកគោលនយោបាយជនភៀសខ្លួននិងលោក
Brad Adams នាយកអង្គការសិទ្ធិមនុស្សHRWប្រចាំតំបន់អាស៊ីបានបញ្ជាក់នៅ
ក្នុងលិខិតផ្ញើរជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះនៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ
២០១០ថា កង្វល់របស់យើងអំពីភាពមិនពេញលេញនៃអនុក្រឹត្យ ត្រូវបានធ្វើឱ្យ
លេចត្រដែតឡើង ដោយរបាយការណ៍ចាប់បញ្ចូនពួកអ្នកស្វះស្វែងរកសិទ្ធិជ្រក
កោនជនជាតិចិនភាគតិចUighurចំនួន២០នាក់ទៅប្រទេសចិនវិញនៅថ្ងៃទី២០
ខែធ្នូឆ្នាំ២០០៩ រយៈពេលតែ៣ថ្ងៃ បន្ទាប់ពីលោកបានចុះហត្ថលេខាលើកអនុ-
ក្រឹត្យ។

ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ និងក្នុងស្រុកសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប
និងអង្គការសហប្រជាជាតិបានរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់រដ្ឋាភិបាលកម្ពុជា
នេះ។លិខិតនេះបានបន្ថែមថា យើងសូមទទូចដោយសេចក្តីគោរពចំពោះលោក
ឱ្យធ្វើវិសោធន៍អនុក្រឹត្យដែលវានឹងក្លាយទៅជាឧបករណ៍ច្បាប់យ៉ាងពិតប្រាកដ
សម្រាប់អនុវត្តអនុសញ្ញាស្តីពីជនភៀសខ្លួននិងបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាល
កម្ពុជាក្នុងឋានៈជារដ្ឋភាគី។

លិខិតនេះបានបន្តថា យើងក៏សូមទទូចដល់រដ្ឋាភិបាលកម្ពុជា ឱ្យពិគ្រោះយោ-បល់ជាមួយការិយាល័យនៃឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួល
បន្ទុកជនភៀសខ្លួនដើម្បីអនុញ្ញាតឱ្យពួកគេចូលជួបជនទាំងឡាយដែលស្វះស្វែង
រកសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជា និងគោរពការអនុវត្តកាតព្វកិច្ចរបស់ពួក
គេនៅក្នុងទឹកដីកម្ពុជា។

លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល បាន
ថ្លែងថា អង្គការសិទ្ធិមនុស្សបានធ្វើការងារនយោបាយប្រឆាំងនឹងការចុះហត្ថ-
លេខាលើអនុក្រឹត្យស្តីពីជនភៀសខ្លួនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

«យើងបានទទួលស្គាល់អំពីបញ្ហាសិទ្ធិជ្រកកោនផ្នែកនយោបាយ ប៉ុន្តែវាច្បាស់
ជាអ្នកភៀសខ្លួនផ្នែកនយោបាយ មិនមែនជាអ្នកភៀសខ្លួនផ្នែកសេដ្ឋកិច្ចនិងមិន
មែនជាអ្នកភៀសខ្លួនផ្នែកព្រហ្មទណ្ឌទេ។អង្គការនិយាយគ្រាន់តែជាការជំទាស់
ផ្នែកនយោបាយ»។

ប្រទេសកម្ពុជាចូលជាភាគីនៃអនុសញ្ញាឆ្នាំ១៩៥១ទាក់ទងនឹងឋានៈនៃជនភៀស
ខ្លួននិងពិធីសារឆ្នាំ១៩៦៧ដែលនាំឱ្យច្បាប់និងនីតិវិធីរបស់ប្រទេសកម្ពុជា ស្រប
តាមកាតព្វកិច្ចនានា នៃអនុសញ្ញាស្តីពីជនភៀសខ្លួន៕