<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
ពូជតឹកកែថ្មីមួយប្រភេទដែលក្រុមអ្នកវិទ្យាសាស្រ្តមិនធ្លាប់ប្រទះឃើញពីមុនមក
ត្រូវបានគេរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញភាគនិរតីនៃប្រទេសកម្ពុជាកាលពី
ខែមិថុនាឆ្នាំ២០០៧ ហើយត្រូវដាក់ឈ្មោះតាមលោកនាង
ធី ដែលជាអ្នកសា្រវ
ជ្រាវសត្វព្រៃខ្មែរមួយរូបដើម្បីជាការដឹងគុណចំពោះការចូលរួមចំណែកដ៏សំខាន់
របស់លោក ដែលឈានទៅដល់ការរកឃើញសត្វតឹកកែប្រភេទថ្មីនេះ។
នេះគឺប្រភេទតឹកកែCnemaspis Neang Thyi ។ តឹកកែCnemaspis
Neang
Thyiនេះត្រូវលោកនាង
ធី
រកឃើញនៅក្នុងបេសកកម្មស្រាវជ្រាវមួយដែលចូល
រួមដោយអ្នកស្រាវជ្រាវចំនួន៧នាក់នៃសាកលវិទ្យាល័យ
La Sierra University
សហរដ្ឋអាមេរិក
និងអង្គការអភិរក្សសត្វព្រៃ
FFI ជាទីដែលលោកនាង
ធី ធ្វើជា
ប្រធានក្រុមស្រាវជ្រាវតំបន់ជួរភ្នំក្រវាញ។
ក្នុងការស្រាវជ្រាវនោះ
លោកនាង ធី បានរកឃើញប្រភេទតឹកកែ
Cnemaspis
NeangThyiដ៏កម្រចំនួនប្រាំក្បាល
ហើយតឹកកែទាំងនេះត្រូវបានចាប់យកទៅ
ធ្វើការពិសោធន៍តាមលក្ខណៈវិទ្យាសាស្រ្តគ្រប់ជ្រុងជ្រោយ
រួមទាំងការធ្វើតេស្ត
DNAផងដែរ
មុននឹងត្រូវបានប្រកាសថា
ជាប្រភេទថ្មីដែលមិនធ្លាប់រកឃើញពី
មុនមកនោះ។
លោកនាង
ធី ដែលជាប្រធានការិយាល័យរុក្ខឧទ្យានជាតិនៃក្រសួងបរិស្ថានផង
ដែរនោះ
បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា
លោកមានការសប្បាយរីករាយដែលប្រភេទតឹកកែថ្មីដែលទើបរកឃើញនេះត្រូវ
បានដាក់ឈ្មោះតាមឈ្មោះរបស់លោក។
“ខ្ញុំមានកិត្តិយសមួយដែលថា
អ្នកវិទ្យាសាស្រ្តផ្តល់ឱ្យតាមរយៈការដាក់ឈ្មោះ
យើងទៅដាក់ឱ្យតឹកកែ
ហើយតឹកកែនេះក៏ជានិមិត្តសញ្ញាជីវចម្រុះមួយសម្រាប់
ប្រទេសខ្មែរដែលមិនទាន់រកឃើញនៅទូទាំងពិភពលោក
ហើយខ្ញុំគិតថា អានេះ
ក៏អាចឱ្យប្រជាជនយើងទូទៅ
បានយល់ថា សត្វទាំងអស់មានឈ្មោះអញ្ចឹង។
ប្រជាជនថ្ងៃក្រោយទៅអាចចូលរួមក្នុងការអភិរក្សសត្វ»។
បច្ចុប្បន្នមានពូជតឹកកែCnemaspisចំនួន៧៥ប្រភេទដែលក្រុមអ្នកវិទ្យាសាស្រ្ត
បានរកឃើញនៅជុំវិញពិភពលោក។
ក្នុងនេះ ៣០ប្រភេទមានរស់នៅក្នុងតំបន់
អាស៊ីអគ្នេយ៍។
ដោយឡែក
នៅកម្ពុជាមានពូជតឹកកែនេះតែពីរប្រភេទប៉ុណ្ណោះ
គឺប្រភេទ
Cnemaspis Chanthaburiensis
ដែលត្រូវបានរកឃើញដំបូងគេ
នៅក្នុងប្រទេសថៃ
ក្នុងឆ្នាំ១៩៩៦និងប្រភេទCnemaspis
Neang Thyi ដែល
ទើបនឹងរកឃើញថ្មីនៅកម្ពុជានេះ។
ក្រៅពីជាជម្រកសម្រាប់តឹកកែពូជCnemaspisនេះ
កម្ពុជាក៏នៅមានសត្វតឹកកែ
ចំនួនជាង១០អម្បូរផ្សេងទៀតដែរដែលកំពុងរស់នៅតាមផ្ទះរបស់អ្នកស្រុក
រស់
នៅតាមដើមឈើ
និងកំផែងថ្មភ្នំជាដើមនេះ
បើផ្អែកតាមលោកនាង ធី។
លោកនាង
ធី
ដែលបានធ្វើការស្រាវជ្រាវសត្វព្រៃតាំងពីឆ្នាំ២០០៤មកនោះមាន
ប្រសាសន៍ថា
តឹកកែប្រភេទថ្មី Cnemaspis
Neang Thyi នេះមានលក្ខណៈ
ពិសេសខុសពីប្រភេទតឹកកែ
ពូជដូចគ្នា ឬ អម្បូរផ្សេងៗទៀត
ដោយវាមានដង
ខ្លួនវែងជាង
និងមានចុងកន្ទុយពណ៌ស។
បន្ថែមពីនេះទៀតតឹកកែប្រភេទថ្មីនេះក៏មានស្នាមអុជៗជារង្វង់ពណ៌សជាជួរ
នៅលើខ្នងរបស់វានិងក្បាលរបស់វាមានរាងសំប៉ែតទ្រវែងខុសពីតឹកកែផ្សេង
ទៀត។ លោក
នាង ធីមានប្រសាសន៍ថា
ការរកឃើញប្រភេទតឹកកែថ្មីនេះនៅ
ក្នុងតំបន់ជួរភ្នំក្រវាញនោះ
គឺជាសញ្ញាមួយបង្ហាញថា
អាចនឹងមានប្រភេទសត្វ
ដ៏កម្រជាច្រើនទៀតកំពុងរស់នៅក្នុងតំបន់ដាច់ស្រយាលបំផុតមួយនៅកម្ពុជា
នោះ។
ដូច្នេះលោកនាង
ធី បន្ថែមថា
តំបន់ព្រៃភ្នំដែលលាតសន្ធឹងជាង២លានហិកតា
នោះគួរតែត្រូវបានថែរក្សាទុកជាជម្រកសម្រាប់ជីវចម្រុះដែលរួមមានរុក្ខជាតិនិង
សត្វព្រៃដែលស្ទើរតែផុតពូជពីលើពិភពផែនដីនេះទៅហើយនោះ។
“យើងអាចវាយតម្លៃថា
តំបន់នោះជាតំបន់ដែលសម្បូរទៅធនធានធម្មជាតិមាន
តម្លៃក្នុងការអភិរក្ស
អញ្ចឹងយើងគួរតែផ្តោតទៅលើការអភិរក្សតំបន់ជួរភ្នំក្រវាញ
ដែលជាជម្រកសម្រាប់ប្រភេទសត្វជាច្រើនប្រភេទ
ហើយជាពិសេស គឺប្រភេទ
សត្វដែលរងគ្រោះ
។ ប្រភេទខ្លះគឺមានតែនៅក្នុងតំបន់ហ្នឹង
ពីព្រោះបើបាត់បង់
តំបន់ហ្នឹងមួយ។
អញ្ចឹងយើងបាត់បង់ប្រភេទហ្នឹងតែម្តង
ដោយសារតែប្រភេទ
ហ្នឹង
ដូចជាប្រភេទថ្មី ដែលយើងទើបនឹងរកឃើញហ្នឹង
គឺមានតែនៅក្នុងតំបន់
ហ្នឹង
អាចអត់មាននៅក្នុងតំបន់ផ្សេងទៀត ។
អញ្ចឹងបើយើងមិនយកចិត្តទុក
ដាក់ការពារអភិរក្សវាទេ
យើងអាចនឹងបាត់បង់ប្រភេទសត្វទាំងនោះតែម្តង»។
សូមបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញនៅភាគនិរតីនៃប្រទេសកម្ពុជានេះត្រូវបាន
ចាត់ទុកថា
ជាតំបន់ដែលសំខាន់បំផុតមួយក្នុងចំណោមតំបន់ ដែលសំខាន់
បំផុតនានាសម្រាប់ការអភិរក្សជីវចម្រុះនៅអាស៊ី។
លោក Neil
Furey
ប្រធានផ្នែកអភិវឌ្ឍន៍កម្មវិធីសិក្សានៃអង្គការអភិរក្សរុក្ខជាតិ
និងសត្វព្រៃ
FFI បានមានប្រសាសន៍ថា
ការដាក់ឈ្មោះប្រភេទតឹកកែថ្មី
ដែល
ទើបនឹងរកឃើញតាមឈ្មោះអ្នកស្រាវជ្រាវខ្មែរគឺលោកនាង
ធីនេះនឹងជួយជំរុញ
ប្រជាជនខ្មែរច្រើនថែមទៀត
ឱ្យធ្វើការស្រាវជ្រាវបន្ថែមទៀត
ដើម្បីឱ្យមានការ
ទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ
ចំពោះការចូលរួមចំណែករបស់ពួកគេ
នៅក្នុង
ការអភិរក្សជីវចម្រុះនៅកម្ពុជានេះ៕