<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
តាមរយៈVideo
Conference ពីប្រទេសបារាំងមកកាន់ភ្នំពេញ
មេដឹកនាំគណ
បក្សប្រឆាំងគឺលោក
សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ
បានដាក់បង្ហាញឯកសារ
ថ្មីមួយទៀតជាសាធារណៈ
នៅក្នុងពេលដែលតុលាការក្រុងភ្នំពេញ
បានចោទ
ប្រកាន់លោកពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និង ក្លែងឯកសារសាធារណៈ
តាមប្រព័ន្ធ
Internet។
លោកសម
រង្ស៊ីបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតតាមរយៈVideo
Conference
នៅឯទីស្នាក់ការគណបក្សប្រឆាំងថា
ឯកសារថ្មី
ដែលលោកបានដាក់បង្ហាញ
នេះបានបញ្ជាក់យ៉ាងច្បាស់ថា
បង្គោលព្រំដែនលេខ១៨៥ដែលលោកបានដក
នោះគឺស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាចម្ងាយប្រមាណ៣០០ម៉ែត្រទៅ៥០០
ម៉ែត្រ។
«គេវាស់ត្រូវច្បាស់ណាស់ថា
បង្គោលដែលខ្ញុំដក៣១៩ម៉ែត្រពីព្រំដែន។
រឿងអី
ទទួលស្គាស់ថា
ទឹកដីយួន ទឹកដីហ្នឹងទឹកដីខ្មែរ»។
នៅក្នុងឯកសារថ្មីមួយឈុតផ្សេងទៀត
ជាភាសាបារាំងចំនួន១៤ទំព័របានចែក
ជូនក្រុមអ្នកសារព័ត៌មាន
។ ឯកសារនេះធ្វើឡើងដោយលោកRegis
Caloz អ្នក
រូបនិយម
និងជាអ្នកជំនាញវិភាគប្រព័ន្ធព័ត៌មានភូមិសាស្រ្ត
។ ឯកសារនេះបាន
ដាក់ចំណងជើងថា
ចំណុចដែលលើកឡើងគឺក្នុងGPSនៅក្នុងឃុំសម្រោង
ស្រុក
ចន្ទ្រា
ខេត្តស្វាយរៀងរបស់ប្រទេសកម្ពុជា។
ឯកសារនេះបានបង្ហាញផែនទីតាមរយៈផ្កាយរណបដែលបានបញ្ជាក់ថា
តម្រុយ
បង្គោលព្រំដែនលេខ១៨៤
១៨៥ ១៨៦
និង១៨៧បានចូលទឹកដីប្រទេសកម្ពុជា
ចម្ងាយពី៣១៩ម៉ែត្ររហូតដល់៤៨០ម៉ែត្រ។
លោកសម
រង្ស៊ីបានបញ្ជាក់ថា
លោកបានបង្ហាញភស្តុតាងប៉ុណ្ណឹងហើយ
បើអ្នក
ដឹកនាំប្រទេសយើងនៅតែអះអាងថា
ទឹកដីនេះជារបស់វៀតណាមទៀតនោះគឺ
ជាទង្វើក្បត់ជាតិ
។
«បង្គោលហ្នឹង
មិនមែនបង្គោលព្រំដែនទេ
បង្គោលឈ្លានពាន
ព្រោះវាទៅ៣០០
ម៉ែត្រជិត៤០០ម៉ែត្រ
ចូលជិត៥០០ម៉ែត្រពីព្រំដែន។វាមិនមែនព្រំដែនទេ។កុំហៅ
ថា
ព្រំដែន ។ អ្នកណាប្រើពាក្យថា
បង្គោលព្រំដែន
អ្នកហ្នឹងក្បត់ជាតិហើយ។
បង្គោលហ្នុង
បង្គោលឈ្លានពាន។ វាចូលទឹកដីយើង»។
លោក
វ៉ា គឹមហុង
ប្រធានគណៈកម្មាធិការជាតិដោះស្រាយបញ្ហាវិវាទព្រំដែន
របស់រដ្ឋាភិបាលពុំអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ
។ ក៏ប៉ុន្តែទោះជា
យ៉ាងណាក៏ដោយ
ក៏លោកទិត សុធា
ទីប្រឹក្សារដ្ឋាភិបាលនិងជាអ្នកនាំពាក្យអង្គ
ភាពព័ត៌មានប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តីវិញ បានចំអកដល់ការ
លើកឡើងរបស់លោកសម
រង្ស៊ី។លោកទឹតសុធាបានហៅការអត្ថាធិប្បាយនេះ
ថា
ពុំមានតម្លៃអ្វីដល់រដ្ឋាភិបាលកម្ពុជាទេ។
លោក ទិត
សុធា មានប្រសាសន៍ថា
រដ្ឋាភិបាលមិនខ្វល់ចំពោះការលើកឡើង
នេះទេ
។
«បើសិនណាជាលោកហ៊ានអះអាងថា
ឯកសាររបស់លោកត្រឹមត្រូវ
សុំឲ្យ
លោកចូលមកកម្ពុជា
ពីព្រោះយើងមកតតាំងគ្នានៅតុលាការ
មិនអាចលោក
និយាយពីចម្ងាយបែបនេះទេ»។
កាលពីខែកុម្ភៈ
លោកសម
រង្ស៊ីបានបង្ហាញឯកសារមួយពាក់ព័ន្ធទៅនឹងព្រំដែន
រវាងប្រទេសកម្ពុជា
និងប្រទេសវៀតណាម ។
ហើយការបង្ហាញឯកសារនេះ
ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ពាក្យបណ្តឹង
ជាផ្លូវការ
មួយច្បាប់ទៅតុលាការ
ក្រុងភ្នំពេញមួយករណីទៀតពីបទផ្សព្វផ្សាយព័ត៌មានមិនពិត
និង ក្លែងឯកសារ
សាធារណៈតាមប្រព័ន្ធអ៊ីធើណិត
។
លោកសម
រង្ស៊ីបានបញ្ជាក់ថា ឯកសារថ្មី
ដែលលោកបានដាក់បង្ហាញនៅថ្ងៃ
ព្រហស្បតិ៍នេះ
មិនមែនបង្ហាញឲ្យតុលាការក្រុងភ្នំពេញ គឺដើម្បីបង្ហាញប្រជា
ពលរដ្ឋឲ្យបានដឹងឮតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២៧ខែមករា លោកសម រង្ស៊ីត្រូវបានតុលាការខេត្តស្វាយរៀងកាត់
ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ
និង
ពិន័យជាប្រាក់ប្រមាណ
ជាង៦០លានរៀលពីបទធ្វើឲ្យខូចខាតដោយចេតនានូវតម្រុយបង្គោលព្រំដែន
លេខ១៨៥រវាងប្រទេសកម្ពុជា
និងប្រទេសវៀតណាម
និងញុះញ៉ង់ឲ្យមានការ
រើសអើងជាតិសាសន៍៕