អង្កការក្រៅរដ្ឋាភិបាល ជំរុញឱ្យរដ្ឋាភិបាល អនុម័តច្បាប់ស្តីពីទឹកអាស៊ីត

អង្កការក្រៅរដ្ឋាភិបាល ជំរុញឱ្យរដ្ឋាភិបាល អនុម័តច្បាប់ស្តីពីទឹកអាស៊ីត

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួនជាង៧០ រួមទាំងអង្គការរបស់សហរដ្ឋ
អាមេរិកមួយដែលមានឈ្មោះថា មជ្ឈមណ្ឌលជាសាកលសម្រាប់ស្រ្តី និងយុត្តិ
ធម៌នៅថ្ងៃអង្គារនេះ បានជួបប្រជុំគ្នាដើម្បីជំរុញឲ្យច្បាប់ស្តីពីទឹកអាស៊ីតនៅ
កម្ពុជាអនុម័តឲ្យបានឆាប់ប្រយោជន៍ដើម្បីទប់ស្គាត់ការវាយប្រហារដោយទឹក
អាស៊ីតនៅក្នុងប្រទេសកម្ពុជា។
ការជួបជុំគ្នានេះបានធ្វើឡើងនៅក្នុងទីស្នាក់ការអង្គការសិទ្ធិមនុស្ស LICADHO
ដោយមានការចូលរួមពីអ្នកតំណាងសិទ្ធិសញ្ញាស្តីពីការលុបបំបាត់រាល់ទំរង់នៃ
ការរើសអើងទៅលើស្រ្តីភេទដែលហៅកាត់ថា CEDAWដែលជាសម្ព័ន្ធអង្គការ
ចំនួន៦៨ និងអង្គការក្រៅរដ្ឋាភិបាលចំនួន៧ផ្សេងទៀត ដែលធ្វើការពារ និង
លើកស្ទួយសិទ្ធិរបស់ស្រ្តី។

លោកស្រីពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្ស LICADHO និងជាប្រធាន
អង្គការCEDAWបានលើកឡើងថា ការវាយប្រហារដោយទឹកអាស៊ីតនៅកម្ពុជា
គឺ ជាទោសឧក្រិដ្ឋ។ ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរតែជំរុញច្បាប់ស្តីពីទឹកអាស៊ីត
ឲ្យអនុម័តដោយរដ្ឋសភាឲ្យបានឆាប់។

លោកស្រីបានបញ្ជាក់ថា យើងចង់ឲ្យច្បាប់ស្តីពីទឹកអាស៊ីតនេះ ដាក់ទោសទណ្ឌ
ឲ្យបានធ្ងន់ធ្ងរបំផុតចំពោះជនដែលប្រព្រឹត្តបទល្មើសនិងចង់ឃើញឲ្យការលក់
ដូរអាស៊ីតឲ្យមានការត្រួតពិនិត្យត្រឹមត្រូវឲ្យបានច្បាស់លាស់។

«ចង់បានថា ច្បាប់យើងចង់បានឃើញឲ្យល្អណា៎។ ទី១យើងចង់ឲ្យច្បាប់ហ្នឹង
ដាក់ទោសឲ្យសមរម្យ»។

ប្រទេសកម្ពុជាពុំទាន់មានច្បាប់ស្តីពីទឹកអាស៊ីតនៅឡើយ ហើយរាល់សេចក្តី
ព្រាងច្បាប់ស្តីពីទឹកអាស៊ីតនេះកំពុងពិភាក្សានៅក្រសួងមហាផ្ទៃនៅឡើយ។

លោកអ៊ុក គឹមលេខ អនុប្រធានគណៈកម្មការតាក់តែងសេចក្តីព្រាងច្បាប់ស្តី
ពីទឹកអាស៊ីតនិងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា
នៅថ្ងៃសុក្រចុងសប្តាហ៍នេះនឹងមានកិច្ចប្រជុំជាលើកទី២ ហើយនៅក្រោយថ្ងៃ
ចូលឆ្នាំនឹងមានកិច្ចប្រជុំសេចក្តីសម្រេចឆ្លងសំអាតសេចក្តីព្រាងច្បាប់នេះដើម្បី
ដាក់ជូនទីស្តីការគណៈរដ្ឋមន្រ្តីក្នុងពេលឆាប់ៗខាងមុខនេះ។

លោក អ៊ុក គឹមលេខ បានមានប្រសាសន៍ទៀតថា សេចក្តីព្រាងច្បាប់ស្តីពីទឹក
អាស៊ីតនេះមានចំនួន២៥មាត្រាដែលចែកចេញជា៤ជំពូកធំៗដែលតម្រូវឲ្យដាក់
ទោសទណ្ឌជាអប្បរមាចំនួន៥ឆ្នាំ ហើយប្រសិនណាបើរកឃើញថា ធ្ងន់ធ្ងរជន
ល្មើសអាចជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ រហូតអស់មួយជីវិត។

«ជារួមច្បាប់នេះពេលចេញមកយើងនឹងមានបទដ្ឋានក្រមច្បាប់ច្រើនសម្រាប់
ចាត់តាំងអនុវត្តវា។ជាពិសេសក្នុងការគ្រប់គ្រង ។ ឧទារហណ៍អ្នកដែលលក់ដូរ
ទឹកអាស៊ីតទាល់តែអ្នកឯងមានសញ្ញាតិជាខ្មែរ ហើយមានអាយុជាង២០ឆ្នាំឡើង
ហើយមិនទាន់ត្រូវដែលមានទោសស្អី ហើយអ្នកដែលទិញទឹកអាស៊ីតគឺថា មិន
អាចកុមារទិញដូចមុនទៀតទេ»។

លោកស្រីសយ សារ៉ាឌ្ឍនី នាយិកាអង្គការជួយស្រ្តីមានវិបត្តិបានមានប្រសាសន៍
នៅក្នុងកិច្ចប្រជុំនោះថា មូលហេតុចម្បង ដែលនាំឲ្យមានការវាយប្រហារដោយ
ទឹកអាស៊ីតនេះ គឺ កើតចេញពីរឿងប្រច័ណ្ឌ ភាគច្រើនកើតចេញពីរឿងស្នេហា
សងសឹក និងរឿងទំនាស់ដីធ្លីជាដើម។

លោកស្រីបានបញ្ជាក់ទៀតថា ៦០%នៃជនរងគ្រោះ ដែលរងការវាយប្រហារ
ដោយទឹកអាស៊ីតនេះ ភាគច្រើនបានកើតឡើងទៅលើស្រី្តនិង៤០%បានកើត
ឡើងទៅលើបុរស ហើយមានចំនួនតែ ១៣% ប៉ុណ្ណោះ ដែលការវាយប្រហារ
ដោយទឹកអាស៊ីតនេះខុសគោលដៅ។

ចាប់តំាងពីការវាយប្រហារដោយទឹកអាស៊ីតបានកើតឡើងតាំងពីឆ្នាំ១៩៩៣មក
យ៉ាងតិចមានជនរងគ្រោះចំនួន២០០ករណីហើយដែលត្រូវបានរកឃើញដោយ
អង្គការក្រៅរដ្ឋាភិបាល ហើយជនរងគ្រោះទាំងនោះ ភាគច្រើនបានស្លាប់ និង
ធ្លាក់ខ្លួនពិការអស់មួយជីវិត៕