<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
លោកសាស្រ្តាចារ្យបណ្ឌិត
Christopher Arterton
ព្រឹទ្ធបុរសមហាវិទ្យាល័យ
គ្រប់គ្រងនយោបាយនៃសាកលវិទ្យាល័យGeorge
Washingtonរបស់សហរដ្ឋ
អាមេរិកនៅថ្ងៃច័ន្ទនេះ
បានផ្តល់យោបល់ថា ប្រទេសកម្ពុជា
និង
ប្រទេសថៃគួរ
តែដោះស្រាយបញ្ហាជម្លោះព្រំដែនតាមរយៈការចរចាទេ្វភាគី។
លោកChristopher
Artertonថ្លែងដូច្នេះនៅក្នុងការធ្វើបាឋកថារបស់លោកស្តី
អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន
នៅឯរាជបណ្ឌិត
សភាកម្ពុជា
។
លោកបានបញ្ជាក់ថា
បញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា
និងប្រទេសថៃ គួរ
តែពិភាក្សាតាមគោលនយោបាយសន្តិភាព។
«ចំពោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា
និងថៃ។
គោលបំណងររបស់សហរដ្ឋ
អាមេរិកចង់ឲ្យមានការជជែកពិភាក្សាគ្នារវាងប្រទេសទាំងពីរ។សហរដ្ឋអាមេរិក
មិនប្រកាន់និន្នាការលើភាគីណាទេគឺសំខាន់ចង់ឱ្យមានការជជែកគ្នាតាមនយោ
បាយសន្តិភាពរវាងប្រទេសទាំងពីរ»។
ប្រទេសកម្ពុជា
និងប្រទេសថៃកំពុងមានបញ្ហាជម្លោះព្រំដែនគោកជាង៨០០គីឡូ
ម៉ែត្រ
បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានអង្គការ
UNESCOដាក់បញ្ចូលទៅជា
ទ្រព្យសម្បត្តិរបស់បេតិកភណ្ឌពិភពលោក
។
កងទ័ពនៃប្រទេសទាំងពីរកំពុងតែបែរតម្រង់ចុងកាណុងកាំភ្លើងដាក់គ្នាទៅវិញ
ទៅមក
បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនលើកដែលធ្វើឲ្យភាគីទាំងសងខាង
ស្លាប់
និងរងរបួសរួចមក។
លោកកុយ
គួង
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានស្វាគមន៍ចំពោះគំនិត
ផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក
។
លោកកុយ
គួងបានស្តីបន្តោសថា
កម្ពុជាបានប្រកាន់ជំហរចរចាទ្វេភាគីជាដរាប
ក៏ប៉ុន្តែភាគីថៃទេ
ពុំមានឆន្ទៈប្រាកដក្នុងការដោះស្រាយនោះ។
«ឲ្យថៃមានឆន្ទៈពិតប្រាកដ
ឲ្យសភាថៃ
អនុម័តរាល់កំណត់ហេតុរបស់គណកម្មា
ការព្រំដែនចម្រុះកម្ពុជា-ថៃ
ក៏ដូចជាកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលជាលទ្ធ
ផលនៃកិច្ចប្រជុំសហរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ថៃកន្លងមក»
។
ថ្លែងប្រាប់VOA
សម្លេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទពីទីក្រុងបាងកក
លោក
Thani Thong Thakdi អ្នកនាំពាក្យរងក្រសួងការបរទេសថៃបានបញ្ជាក់ថា
រដ្ឋា
ភិបាលថៃបានស្វាគមន៍ជានិច្ចរាល់ការចរចាណាមួយតាមរយៈទ្វេភាគី
ដើម្បីដោះ
ស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា។
លោកThani
Thong Thakdi បានច្រានចោលចំពោះការចោទប្រកាន់ពីភាគី
កម្ពុជាថា
ថៃពុំមានឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈទ្វេភាគីនោះ។
«ខ្ញុំគិតថា
ការពិភាក្សាកំពុងតែបន្ត។
រាជរដ្ឋាភិបាលកម្ពុជាគិតថា
បញ្ហាទាំងអស់
នេះនឹងវិវត្តទៅមុខ
ក៏ប៉ុន្តែរដ្ឋាភិបាលថៃត្រូវតែគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួនជាមុន
សិន។
ឧទាហរណ៍ ដូចជាកិច្ចប្រជុំគណៈកម្មាការព្រំដែនរួម
ដែលយើងបានធ្វើ
រួចមកហើយផងដែរ»
។
ប្រទេសកម្ពុជានិងប្រទេសថៃ
មួយរយៈកាលចុងក្រោយនេះ
បានអះអាងថា
ដី
ទំហំ៤,៦គីឡូម៉ែត្រក្រឡាជុំវិញបញ្ហាតំបន់ប្រាសាទព្រះវិហារ
ជាកម្មសិទ្ធិរបស់
ខ្លួនរៀងៗខ្លួន។
ក៏ប៉ុន្តែប្រទេសទាំងពីរបានអះអាងថា
មិនមានការផ្ទុះអាវុធសារ
ជាថ្មីម្តងទៀតទេលើបញ្ហាជម្លោះព្រំដែនដ៏រ៉ាំរ៉ៃមួយនេះ៕