សង្គមស៊ីវិលព្រួយបារម្ភអំពីអនុសាសន៍ ដកប្រេសិតអសប

  • Michael Lapin

សង្គមស៊ីវិលព្រួយបារម្ភអំពីអនុសាសន៍ ដកប្រេសិតអសប

Microsoft Office

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមមន្ត្រីគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល នៅថ្ងៃច័ន្ទនេះ បានសម្តែង
ការព្រួយបារម្ភចំពោះការគម្រាមបណ្តេញលោក Douglas Broderick ប្រេសិត
អង្គការសហប្រជាជាតិប្រចាំកម្ពុជា ជាសញ្ញានៃការគាបសង្កត់លើអង្គការសង្គម
ស៊ីវិលបរទេសនិងក្នុងស្រុក។

រដ្ឋាភិបាលកម្ពុជាបានគម្រាមបណ្តេញលោក Douglas Broderick អ្នកសម្រប
សម្រួលអង្គការសហប្រជាជាតិ និង ជាប្រធានក្រុមអង្គការសហប្រជាជាតិនៅ
កម្ពុជា បើក្រុមអង្គការសហប្រជាជាតិនៅចេញសេចក្តីថ្លែងការណ៍សាធារណៈ
បន្ថែមទៀតដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាដែលមិនអានទទួលយក
បាន។

លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតជូន
លោកDouglas Broderickប្រធានក្រុមអង្គការសហប្រជាជាតិនៅកម្ពុជា កាល
ពីថ្ងៃសៅរ៍ថា៖

«បើមានការប្រកាន់ឥរិយាបថបែបនេះជាថ្មីតទៅទៀតនោះ រដ្ឋាភិបាលនឹងបង្ខំ
ចិត្តយកសេចក្តីសម្រេចស្តីពីបុគ្គលដែលមិនអាចទទួលយកបាន"។

លោកស្រី ពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្ស Licadho បានបញ្ជាក់ថា
លិខិតនេះមិនមែនគម្រាមតែទៅលើលោក Douglas Broderick ប៉ុណ្ណោះទេ
ប៉ុន្តែវាបានគម្រាមដល់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និង ក្នុងស្រុក ឱ្យ
ប្រយ័ត្នប្រយ៉ែងក្នុងការផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល។

«រដ្ឋាភិបាលសរសេរលិខិតគម្រាមបណ្តេញតំណាងអង្គការសហប្រជាជាតិ ដូច
ជាសារមួយអវិជ្ជមានណាស់ទៅអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងអង្គការ
មិនមែនរដ្ឋាភិបាលក្នុងស្រក។ ដូច្នេះអ្នកទាំងអស់គ្នាមានការព្រួយបារម្ភ»។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ីបានថ្លែងថា វាមិនសមហេតុ
សមផលចំពោះការគម្រាមបណ្តេញមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិចេញ
ពីកម្ពុជាទេ។យើងគួរតែពិចារណាអនុសាសន៍របស់អង្គការសហប្រជាជាតិដែល
សំដៅជួយទប់ស្កាត់អំពើពុករលួយ និង ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ
ប្រកបដោយប្រសិទ្ធិភាព។

«ការគម្រាមបណ្តេញតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានេះមិនសម
ហេតុផលទាល់តែសោះ ហើយខ្ញុំសូមគាំទ្រអាណត្តិរបស់អង្គការសហប្រជាជាតិ
នៅកម្ពុជា។ យើងមានអង្គការសហប្រជាជាតិ។ យើងមានភាពកក់ក្តៅណាស់។ អង្គការសហប្រជាជាតិអាចជួយប្រទេសរបស់យើង ឱ្យរួចផុតពីការរំលោភសិទ្ធិ
មនុស្ស ការរំលោភផ្សេងៗ និងការគម្រាមកំហែងពីប្រទេសជិតខាង។ យើងត្រូវ
ការពឹងពាក់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិមិនមែនត្រឹមតែគាំ
ទ្រនយោបាយក្នុងប្រទេសទេ ប៉ុន្តែថែមទាំងនយោបាយក្រៅប្រទេស។ បើយើង
ធ្វើគូបក្ខដិបក្ខជាមួយអង្ការសហប្រជាជាតិ វាមានន័យថា យើងទៅបំផ្លាញខ្លួន
ឯងទាំងស្រុង»។

លោក Douglas Broderick មិនអាចទំនាក់ទំនងដើម្បីសុំសេចក្តីអត្ថាធិប្បាយ
បានទេ ។ លោកស្រី Margaret Lamb អ្នកនាំពាក្យការិយាល័យរបស់លោក
Douglas Broderick បានបញ្ជាក់នៅក្នុងសារអេឡិចត្រូនិចថា យើងមិនមាន
សេចក្តីអត្ថាធិប្បាយទេ។

លោកហោ ណាំហុងបានបញ្ជាក់ថា លោក Vijay Nambiarនាយកខុទ្ទកាល័យ
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជម្រាបតំណាងអចិន្ត្រៃយ៍កម្ពុជាប្រ-
ចាំអង្គការសហប្រជាជាតិ នៅក្នុងជំនួបកាលពីថ្ងៃសុក្រថា ទីស្នាក់ការអង្គការ
សហប្រជាជាតិនៅបូរីញ៉យ៉កមិនបានណែនាំឱ្យក្រុមអង្គការសហប្រជាជាតិនៅ
កម្ពុជាធ្វើអត្ថាធិប្បាយ ឬ លើកសំណូមពរតាមបណ្តាញព័ត៌មានអំពីដំណើរការ
អនុម័តច្បាប់ប្រឆាំងអំពើពុករលួយនេះឡើយ។

កាលពីថ្ងៃទី១២ខែមិនា ប្រទេសកម្ពុជាបានចោទក្រុមអង្គការសហប្រជាជាតិនៅ
កម្ពុជាថា បានធ្វើហួសពីកម្រិតអាណត្តិភារកិច្ចរបស់ខ្លួន និង បានជ្រៀតជ្រែក
ចូលកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងជាក់ច្បាស់ ដែលមិនអាចទទួលយកបានចំពោះ
ការអត្ថាធិប្បាយអំពីដំណើរការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជា។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបាននិយាយថា ប្រទេសកម្ពុជាត្រូវការអង្គការសហ
ប្រជាជាតិណាស់។ អង្គការសហប្រជាជាតិបានផ្តល់ផលប្រយោជន៍ដល់កម្ពុជា
ប៉ុន្តែអង្គការសហប្រជាជាតិមិនបានទទួលផលប្រយោជន៍អ្វីពីកម្ពុជាទេ៕