ឧបនាយករដ្ឋមន្ត្រីចិនទស្សនកិច្ច កម្ពុជាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម

  • Michael Lapin

Baltimore Ravens inside linebacker Ray Lewis hoists the Vince Lombardi Trophy as he celebrates victory over the San Francisco 49ers in their NFL Super Bowl XLVII.

<!-- IMAGE -->

Microsoft Office ដើម្បីស្តាប់ព័ត៌មាននេះ

លោកឧបនាយករដ្ឋមន្ត្រីចិន Hui Liangyuបានអញ្ជើញមកដល់ប្រទេសកម្ពុជា
ហើយនៅល្ងាចថ្ងៃពុធនេះដើម្បីជួបពិភាក្សាការងារជាមួយក្រុមមេដឹកនាំកម្ពុជា
ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញសកម្មភាពសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងប្រទេស
កម្ពុជា និងប្រទេសចិន។

ប្រទេសកម្ពុជា និង ប្រទេសចិនមានទំនាក់ទំនងមិត្តភាពជាយូរលុងណាស់មក
ហើយ ហើយប្រទេសទាំង២ បានបង្កើតចំណងការទូតជាងកន្លះទសវត្សរ៍មក
ហើយ។ ប្រទេសទាំង២បានរក្សានូវកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុង
វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងការផ្លាស់ប្តូររវាងប្រជាពល
រដ្ឋនៃប្រទេសទាំង២ព្រមទាំងកិច្ចសហប្រតិបត្តិការលើកិច្ចការងារតំបន់ និង
អន្តរជាតិ។

ក្រុមមន្ត្រីកម្ពុជា និងស្ថានទូតចិន បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី Hui
Liangyuនឹងជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយលោកនាយករដ្ឋ
មន្ត្រីហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រីសុខ អាន និងលោកឧបនាយករដ្ឋ
មន្ត្រីយឹម ឆៃលី នៅថ្ងៃព្រហស្បតិ៍នេះ។

ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជានេះ លោកឧបនាយករដ្ឋមន្ត្រី
Hui Liangyu នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន
៣ រួមមានកិច្ចព្រមព្រៀងស្តីពីការជំរុញផលិតផលកសិកម្ម កិច្ចសហប្រតិបត្តិការ
ផ្នែកបច្ចេកទេសកសិកម្មនិងការត្រួតពិនិត្យអនាម័យផ្នែកគ្រាប់ធុញជាតិរវាងរដ្ឋ
មន្ត្រីកសិកម្មចិន និងកម្ពុជា កិច្ចព្រមព្រៀងស្តីពីការវិនិយោគផ្នែកទូរគមនាគមន៍
រវាងក្រសួងប្រៃសណី និងទូរគមនាគមន៍កម្ពុជា និងកិច្ចព្រមព្រៀងស្តីពីការវិនិ-
យោគរួមគ្នារវាងក្រុមហ៊ុន HUA WEI របស់ប្រទេសចិននិងក្រុមហ៊ុន Mobitel
របស់ប្រទេសកម្ពុជា។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី
បានថ្លែងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះសំដៅពង្រឹងកិច្ចសហ
ប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មលើវិស័យកសិកម្ម និងទូរគមនាគមន៍
ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជាតិទាំងពីរ។

«ដំណើរទស្សនកិច្ចមកកាន់កម្ពុជានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការ
ពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រ-
ទេសចិនប្រជាមានិត ដោយសង្កត់ធ្ងន់លើការងារសេដ្ឋកិច្ចនិងការងារពាណិជ្ជ-
កម្មដែលសម្តេចតេជោហ៊ុន សែន តែងតែលើកទឹកចិត្តដល់រដ្ឋាភិបាលចិនក្នុង
ការលើកទឹកចិត្តដល់ក្រុមហ៊ុនចិន ឱ្យចូលមកធ្វើការបណ្តាក់ទុនវិនិយោគនៅ
កម្ពុជាព្រមទាំងផ្តល់នូវឱកាសនៃការផ្លាស់ប្តូរបច្ចេកទេស និងបង្កើននូវសេវា
កម្មនៃធុរៈកិច្ចជាច្រើនសម្រាប់ពលករកម្ពុជា»។

តួលេខវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ប្រទេសចិនបាន
វិនិយោគទឹកប្រាក់ច្រើនជាង៦.៥១១លានដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា
ចាប់ពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០០៩ ។ ការវិនិយោគរបស់ប្រទេសចិនបានជាប់លេខ
១នៅក្នុងឆ្នាំ២០០៨ ដែលមានទឹកប្រាក់ដល់ ៤.៣០០លានដុល្លារអាមេរិកស្មើ
នឹង៤០,១៤%នៃតម្លៃវិនិយោគបរទេសសរុប។

នៅក្នុងឆ្នាំ២០០៩ ប្រទេសចិនបានផ្តល់ជំនួយ១.២០០លានដុល្លារអាមេរិកដល់
ប្រទេសកម្ពុជា នៅពេលលោកអនុប្រធានាធិបតីចិនXi Jinpingបានមកទស្សន
កិច្ចនៅកម្ពុជា៕