<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
លោកនាយករដ្ឋមន្រ្តីហ៊ុន
សែន នៅថ្ងៃច័ន្ទនេះ
បានអំពាវនាវដល់កងទ័ពកម្ពុជា
ទាំងអស់ដែលឈរជើងនៅតាមបណ្តោយក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ
កុំឲ្យមានការ
ចល័តកងទ័ព
នៅក្នុងខណៈពេលប្រទេសថៃកំពុងប្រឈមមុខនឹងរលកបាតុ
កម្មយ៉ាងរីករាលដាលពីសំណាក់ក្រុមអាវក្រហម
ដើម្បីទម្លាក់លោកនាយករដ្ឋ
មន្រ្តីថៃ Abhisit
Vejjajiva ចេញពីមុខតំណែង
។
«សូមឲ្យបញ្ជាការកងទ័ព
នគរបាល ក៏ដូចជាអាជ្ញាធរខេត្ត
ស្រុក ដែលទាក់ទង
គ្នាបាន
ទាក់ទងគ្នាឲ្យបានល្អ
ហើយកម្ពុជាយើងជៀសវាងបានដោយ
មិនមាន
ការចាំបាច់ត្រូវការចល័តកម្លាំងទេ
គឺនៅរក្សាភាពស្ងប់ស្ងាត់នៅហ្នឹងកន្លែង»។
ក្រុមបាតុករអាវក្រហមច្រើនរាប់ម៉ឺននាក់បានសម្រុកចូលទីក្រុងបាងកកដើម្បី
ទម្លាក់លោក Abhisit
Vejjajiva
ចេញពីមុខតំណែង និង ទាមទារឲ្យមានការ
រំលាយរដ្ឋសភាដើម្បីបោះឆ្នោតសារជាថ្មី។
ស្ថិតនៅក្នុងសភាពការណ៍
ដែលកំពុងប្រឈមមុខវិបត្តិដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេស
ថៃបែបនេះ
លោកនាយករដ្ឋមន្រ្តីហ៊ុន
សែនបាននិយាយថា កម្ពុជាសូមបញ្ជាក់
ថា
នឹងមិនប្រើប្រាស់ហេតុការណ៍ណាមួយដែលកើតមានឡើងនៅក្នុងប្រទេស
ថៃ
ហើយឆ្លៀតធ្វើសកម្មភាពនៅតាមបណ្តោយព្រំដែនទេ។
មានប្រសាសន៍នៅក្នុងពិធីចែកសញ្ញាប័ត្រដល់សិស្សសាកលវិទ្យាល័យក្នុងវិទ្យា
ស្ថានជាតិអប់រំ
នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន
សែន បានលើកឡើង
ទៀតថា
លោកនឹងមិនអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ធ្វើសកម្ម-
ភាពណាមួយឲ្យមានអស្ថេរភាពនៅតាមបណ្តោយក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃទេ
។
«ព្រោះកាលណាចល័តធ្វើ
ប្រទេសថៃជាអ្នកជិតខាងរបស់យើងកំពុងមានបញ្ហា
ធ្ងន់ធ្ងរនៅទីក្រុងបាងកកអាចមានការភាន់ច្រឡំថា
យើងត្រៀមរៀបចំដើម្បីវាយ
ដណ្តើមកាន់កាប់នៅកន្លែងនេះ
កន្លែងនោះ ក្នុងពេលដែលប្រទេសនោះកំពុង
មានបញ្ហា»។
ប្រទេសកម្ពុជា
និងប្រទេសថៃបានដាក់ពង្រាយកងទ័ពនៅតាមបណ្តោយក្រវ៉ាត់
ព្រំដែនជាង៨០០ម៉ែត្រច្រើនរាប់ម៉ឺននាក់ដើម្បីការពារបូរណភាពទឹកដីតែរៀងៗ
ខ្លួន
។
ការដាក់ពង្រាយកងទ័ពនេះបានកើតមានឡើងក្រោយពីអង្គការ
UNESCOបាន
ដាក់បញ្ចូលប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាដែលមានអាយុប្រមាណជាង
៩០០ឆ្នាំទៅជាទ្រព្យសម្បត្តិបេតិភណ្ឌពិភពលោក
។
លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤
ជា តារា
មេបញ្ជាការសមរភូមិមុខទទួល
បន្ទុកតំបន់ព្រះវិហារបាននិយាយថា
លោកមិនចល័តកងទ័ពទេ
ហើយយើងនិង
ទទួលយកបទបញ្ជាពីលោកនាយករដ្ឋមន្រ្តីហ៊ុន
សែន។
«ខាងខ្ញុំ
នៅតែគោរពបទបញ្ជារបស់សម្តេចតេជោ
ទោះបីកម្លាំងរបស់កងទ័ពថៃ
មានការបន្ថយ
ក៏កម្លាំងរបស់ខ្ញុំមិនទៅមុខដែរ
មិនទៅមុខកន្លះមីលីម៉ែត្រក្នុងទឹក
ដីរបស់ថៃទេ
គឺតាមបទបញ្ជារបស់សម្តេចតេជោ»។
លោកនាយឧត្តមសេនីយ៍ជា
តារា បានមានប្រសាសន៍ទៀតថា
នៅពេលដែល
ក្រុងបាងកកកំពុងមានវិបត្តិនោះ
សភាពការណ៍នៅតាមបណ្តោយក្រវ៉ាត់ព្រំដែន
នៃប្រទេសទាំងពីរមានសភាពស្ងប់ស្ងាត់ល្អធម្មតាទេ
។
ស្របពេលដែលប្រទេសថៃកំពុងជួបប្រទះរលកបាតុកម្មពីក្រុមបាតុករអាវពណ៌
ក្រហម ដែលគាំទ្រដោយ អតីតនាយករដ្ឋមន្រ្តថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រនោះ
លោកនាយករដ្ឋមន្រ្តីហ៊ុន
សែនក៏បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាទាំងអស់ដែល
កំពុងស្នាក់នៅស្របច្បាប់និងមិនស្របច្បាប់
កុំចូលរួមធ្វើបាតុកម្ម
ជាមួយក្រុម
បាតុករនៅក្នុងប្រទេសថៃ
។
លោកហ៊ុន
សែន បានលើកឡើងថា សិទ្ធិធ្វើបាតុកម្ម
ដើម្បីផ្លាស់ប្តូរណាមួយនៅ
ក្នុងប្រទេសថៃគឺជាសិទ្ធិរបស់ពលរដ្ឋថៃ
មិនមែនជាសិទ្ធិរបស់ពលរដ្ឋកម្ពុជាទេ៕