Microsoft Office
<!-- IMAGE --> ដើម្បីស្តាប់ព័ត៌មាននេះ
លោនាយករដ្ឋមន្ត្រីហ៊ុន
សែន នៅថ្ងៃច័ន្ទនេះ
បានវាយប្រហារទៅលើមន្ត្រីជាន់
ខ្ពស់អាស៊ានដែលជាជនជាតិថៃចំពោះការថ្លែងកត់សម្គាល់រិះគន់ប្រឆាំងនឹងការ
បាញ់គ្រាប់កាំជ្រួច
BM 21
រាប់សិបគ្រាប់របស់កងទ័ពកម្ពុជា។
លោកSurin Pitsuwan
អគ្គលេខាធិការអាស៊ានត្រូវបានដកស្រង់ដោយទីភ្នាក់
ងារព័ត៌មានBernamaកាលពីថ្ងៃសុក្រថា
ប្រទេសកម្ពុជាទំនងជាបានផ្តល់សញ្ញា
ដែលមើលឃើញហាក់បីដូចជាមានអស្ថេរភាពនៅក្នុងតំបន់
ហើយយើងមានការ
ព្រួយបារម្ភជាខ្លាំងចំពោះការវិវឌ្ឍន៍បែបនេះ។
ការបាញ់សាកល្បងកាំជ្រួចBM
21ចំនួន២០០គ្រាប់នៅក្នុងខេត្តកំពង់ឆ្នាំងកាល
ពីថ្ងៃទី៤ខែមិនា
ដើម្បីបង្ហាញសមត្ថភាពយោធារបស់ប្រទេសកម្ពុជា
ខណៈដែល
កងទ័ពពីប្រទេសថៃនិងកម្ពុជាបានប្រមូលផ្តុំគ្នានៅក្នុងតំបន់ជម្លោះក្បែរប្រាសាទ
ព្រះវិហារនិងបានវាយប្រយុទ្ធគ្នាជាច្រើនលើកដែលបានសម្លាប់កងទ័ពយ៉ាងតិច
៨នាក់
បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ចីបេតិកភ័ណ្ឌពិភពលោក
របស់អង្គការ
Unesco
នៅក្នុងខែកក្កដា
ឆ្នាំ២០០៨។
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ
យោធិនពិការ
នៅក្នុងខេត្តកំពតថា លោក Surin
Pitsuwan
ជ្រៀតជ្រែកចូល
កិច្ចការផ្ទៃក្នុងកម្ពុជានិងបង្ករឿងហេតុប្រឆាំងនឹងប្រទេសកម្ពុជា។
«ប្រទេសកម្ពុជាគ្រាន់តែបាញ់សាកល្បងកាំជ្រួចBM
21 វាទើសក្បាលអគ្គលេខា
ធិការអាស៊ាន។
លោកនាយករដ្ឋមន្ត្រី
និងលោកឧបនាយករដ្ឋមន្ត្រីថៃ
មិនមាន
ប្រតិកម្មអ្វីសោះ
បែរជាអគ្គលេខាធិការអាស៊ានបង្ហាញពីការព្រួយបារម្ភថា
តំបន់
នេះអត់ទាន់មានសន្តិសុខ
ដោយកម្ពុជាបាញ់សាកកាំជ្រួច
BM 21»។
ការសាកល្បងបាញ់គ្រាប់កាំជ្រួBM
21ពិតនេះបានធ្វើឡើងជាលើកទី១ចាប់តាំង
ពីការបញ្ចូលកងទ័ពពីគ្រប់អតីតភាគីច្បាំងគ្នានៅក្នុងប្រទេសកម្ពុជា
បន្ទាប់ពីការ
បញ្ចប់សង្គ្រាមស៊ីវិល។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានបញ្ជាក់ថា លោកSurin
Pitsuwan មិនគួរ
ព្រួយបារម្ភនិងកើតទុក្ខមិនសុខចិត្តចំពោះការបាញ់កាំជ្រួចសាកល្បងរបស់កម្ពុជា
នោះទេ។
«ខ្ញុំគិតថា
លោកSurinPitsuwan
មិនសក្តិសមជាអគ្គលេខាធិការរបស់អាស៊ាន
ទេ។
ខ្ញុំជាប្រមុខរដ្ឋាភិបាល
ជាសមាជិកអាស៊ានគិតថា
គាត់ធ្វើអត្ថាធិប្បាយនេះ
គាត់មិនសក្តិសមតួនាទីជាអគ្គលេខាធិការអាស៊ានទេ
ពីព្រោះតួនាទីអគ្គលេខាធិ
ការអព្យាក្រឹត្យណាស់»។
កាលពីឆ្នាំ២០០៩
សមយុទ្ធយោធាថៃនៅតាមបណ្តោយព្រំដែនជាប់ជាមួយប្រ-
ទេសកម្ពុជាបានបាញ់គ្រាប់ចូលមកក្នុងទឹកដីកម្ពុជា
និង បើកយន្តហោះចម្បាំង
រំលោភលើដែនអាកាសកម្ពុជា
ហើយមេញ្ជាការយោធាថៃបានសុំអភ័យទោសពី
ប្រទេសកម្ពុជា
ដោយបញ្ជាក់ថា ជាការភាន់ច្រឡំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានបញ្ជាឱ្យកងទ័ពរបស់លោកបាញ់ទម្លាក់
យន្តហោះចម្បាំងរបស់ថៃ
បើនៅតែរំលោភចូលដែនអាកាសកម្ពុជា ហើយប្រ-
ទេសកម្ពុជាបានព្រមានប្រទេសថៃកុំឱ្យបាញ់ចូលមកក្នុងទឹកដីកម្ពុជានៅក្នុងការ
សមយុទ្ធយោធាក្នុងខែមករា។
លោក ហោ
ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតផ្លូវ
ការជូនលោក
Surin Pitsuwan
អគ្គលេខាធិការអាស៊ាន កាលពីថ្ងៃអាទិត្យ
ដោយលោកជឿជាក់ថា
ក្នុងឋានៈជាអគ្គលេខាធិការអាស៊ាន
លោកមិនគួរធ្វើ
សេចក្តីថ្លែងការណ៍ខុសឆ្គងដែលនាំឱ្យខូចដល់មុខមាត់ប្រទេសអាស៊ានណា
មួយ
ក៏ដូចជាអាស៊ានទាំងមូលឡើយ។
លោកហោ
ណាំហុង បានបន្ថែមថា
ជាធម្មតានិងជាគោលការណ៍
អគ្គលេខាធិ-
ការអាស៊ានត្រូវតែមានការប្រុងប្រយ័ត្នខ្លះ
នៅពេលធ្វើអត្ថាធិប្បាយឬសេចក្តី
ថ្លែងការណ៍អ្វីពាក់ព័ន្ធនឹងប្រទេសអាស៊ានណាមួយ៕