រដ្ឋសភាកម្ពុជាប្រគល់អភ័យឯកសិទ្ធិ ជូនលោកហូវ៉ាន់វិញ

San Francisco 49ers head coach Jim Harbaugh (L) congratulates his brother, Baltimore Ravens head coach John Harbaugh, after the Ravens won in the NFL Super Bowl XLVII football game in New Orleans, Louisiana, February 3, 2013.

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

គណៈកម្មាធិការអចិន្ដ្រៃយ៍របស់រដ្ឋសភានៃប្រទេសកម្ពុជា បានសម្រេចប្រគល់
អភ័យឯកសិទ្ធិដល់តំណាងរាស្រ្ដគណបក្សជំទាស់សមរង្ស៊ី មណ្ឌលក្រុងភ្នំពេញ
គឺលោកហូ វ៉ាន់វិញហើយ នៅថ្ងៃសុក្រនេះ បន្ទាប់ពីលោកត្រូវព្យួរអភ័យឯកសិទ្ធិ
ក្រោមបណ្ដឹងរបស់មន្រ្តីយោធាខ្មែរមួយក្រុម។

លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងជាសមាជិកគណៈកម្មា
ធិការអចិន្ដ្រៃយ៍របស់រដ្ឋសភា បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីររដ្ឋសភាជាតិ
ក្រុងភ្នំពេញថា ការប្រគល់អភ័យឯកសិទ្ធិតំណាងរាស្ដ្រទៅលោក ហូ វ៉ាន់ វិញ
ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍របស់រដ្ឋសភា កាលពីព្រឹកមិញ
នេះ ក្រោយពីមានសំណើពីរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌។

«នៅក្នុងកិច្ចប្រជុំនោះ ដោយសារមានការស្នើសុំពីក្រសួងយុត្តិធម៌ ហើយដោយ
តុលាការបានកាត់ថា ឯកឧត្តមហូ វ៉ាន់គ្មានទោសពៃអ្វីទេនោះ គណៈកម្មាធិការ
អចិន្ដ្រៃយ៍ យោងមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ បានប្រគល់អភ័យឯកសិទ្ធិជូន
ឯកឧត្តមហូ វ៉ាន់ វិញ»។

លោក ហូ វ៉ាន់ តំណាងរាស្ដ្រគណបក្សជំទាស់ត្រូវព្យួរអភ័យឯកសិទ្ធិតំណាង
រាស្ដ្រកាលពីខែមេសា ឆ្នាំ២០០៩ បន្ទាប់ពីមានបណ្ដឹងពីមន្ដ្រីយោធាខ្មែរចំនួន២២
រូបពីបទផ្សាយព័ត៌មានមិនពិត ក្រោយពីលោកបានចោទសួរអំពីសញ្ញាប័ត្រនៃ
មន្ដ្រីយោធាទាំងនោះដែលប្រគល់ដោយប្រទេសវៀតណាម។

កាលពីខែកញ្ញាកន្លងទៅ តុលាការក្រុងភ្នំពេញបានលើកលែងការចោទប្រកាន់
លើរូបលោក ។

លោកហូ វ៉ាន់មានប្រសាសន៍ថា លោកបានទទួលដំណឹងអំពីការប្រគល់អភ័យ
ឯកសិទ្ធិដល់រូបលោកវិញតាមរយៈលិខិតជូនដំណឹងមួយច្បាប់ពីរដ្ឋសភា ហើយ
លោកមានការសប្បាយរីករាយចំពោះដំណឹងនេះ។

ក៏ប៉ុន្ដែតំណាងរាស្ដ្រគណបក្សជំទាស់រូបនេះយល់ឃើញថា ការប្រគល់អភ័យ
ឯកសិទ្ធិមកលើរូបលោកមានការយឺតយ៉ាវ និងខុសលក្ខន្ដិកតំណាងរាស្ដ្រ។

លក្ខន្ដិកតំណាងរាស្ដ្រ ត្រង់មាត្រាទី១៦ចែងថា តំណាងរាស្ដ្រនឹងទទួលអភ័យ
ឯកសិទ្ធិរបស់ខ្លួនវិញជាស្វ័យប្រវត្តិ បន្ទាប់ពីត្រូវបានតុលាការលើកលែងទោស
ហើយប្រការនេះដែលធ្វើឲ្យលោកគិតថា លោកទទួលរងគ្រោះទៅដល់ពីរដង។

«ខ្ញុំឃើញថា ការដកហ្នឹងរហ័ស ហើយអត់ឲ្យដឹងមុនទេ។ ប៉ុន្ដែចំណែកឯការ
ប្រគល់វិញគឺមានការយឺតយ៉ាវណាស់។ ខ្លួនខ្ញុំយល់ថា យើងរងគ្រោះម្ដងហើយ
នៅពេលដែលដកអភ័យឯកសិទ្ធិ ហើយដល់ពេលយើងទទួលបានអភ័យឯក
សិទ្ធិយឺតយ៉ាវនេះ ក៏ជាការរងគ្រោះម្ដងទៀតដែរ» ។

យ៉ាងណាក៏ដោយ លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារ
សិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា ការប្រគល់អភ័យឯកសិទ្ធិតំណាងរាស្រ្ដ
ដល់លោកហូ វ៉ាន់ឡើងវិញនេះនឹងអនុញ្ញាតឲ្យលោកហូ វ៉ាន់មានឱកាសបំពេញ
ការងាររបស់ខ្លួនបានពេញលេញ។

«ខ្ញុំគិតថា វាជាសញ្ញាល្អដែរសម្រាប់នីតិបញ្ញត្តិទាំងអស់ ជាពិសេសសម្រាប់
សមាជិកសភាមកពីគណបក្សមិនកាន់អំណាចហ្នឹងដើម្បីឲ្យមានលទ្ធភាពក្នុង
ការបំពេញកិច្ចការពេញលេញឡើងវិញក្នុងនាមជាតំណាងរាស្ដ្រ»។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះនៅមានតំណាងរាស្រ្ដគណបក្សសម រង្ស៊ី
ដែលជាគណបក្សជំទាស់ចំនួនពីររូបទៀត ដែលអភ័យឯកសិទ្ធិរបស់ពួកគេត្រូវ
បានព្យួរ ក្នុងនោះមានលោកសម រង្ស៊ី ដែលត្រូវតុលាការខេត្តស្វាយរៀងផ្ដន្ទា
ទោសឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ក្រោមការចោទប្រកាន់ទាក់ទងទៅនឹងការ
បំផ្លាញតម្រុយបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និង វៀតណាម និង តំណាង
រាស្រ្ដគណបក្សជំទាស់ម្នាក់ទៀតគឺលោកស្រីមូរ សុខហួរដែលត្រូវព្យួរអភ័យឯក
សិទ្ធិ ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ដ្រីហ៊ុនសែន៕