ម្ចាស់កាណូតទេសចរណ៍តវ៉ា ការកំណត់តម្លៃនិងដាក់វេន

  • វិញ សុជាតា

ម្ចាស់កាណូតទេសចរណ៍តវ៉ា ការកំណត់តម្លៃនិងដាក់វេន

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ស្រីណាត ថាកំពុងអង្គុយសញ្ជប់សញ្ជឹង ហាក់ដូចជាបង្កប់ទៅដោយទុក្ខព្រួយ
ចំពោះរឿងអ្វីមួយ។

ដែលកំពុងចតតម្រៀបគ្នាជាជួរនៅតាមមាត់ច្រាំងទន្លេសាបក្នុងក្រុងភ្នំពេញ អ្នក
នៅលើកាណូតទេសចរណ៍មួយក្នុងចំណោមកាណូតទេសចរណ៍ប្រមាណ២០
អស់រយៈពេល២ថ្ងៃមកហើយ ម្ចាស់កាណូតដឹកភ្ញៀវទេសចរណ៍ឈ្មោះរ៉ាយុវ័យ
៤៨ឆ្នាំនេះ មិនបានចេញកាណូតដឹកភ្ញៀវមួយជើងសោះ។

អ្នកស្រី ណាត ថា មានប្រសាសន៍ថា អ្នកស្រីបានជួបទិដ្ឋភាពបែបនេះស្ទើរជា
ប្រចាំទៅហើយសព្វថ្ងៃនេះ បន្ទាប់ពីអ្នកស្រីនិងម្ចាស់កាណូតទេសចរណ៍ចំនួន
៣០ផ្សេងទៀតត្រូវអាជ្ញាធរកំណត់ឱ្យចូលក្នុងសមាគមដឹកជញ្ជូនទេសចរណ៍
ផ្លូវទឹកភ្នំពេញកាលពីចុងឆ្នាំ២០០៩។ សមាគមនេះតម្រូវឱ្យម្ចាស់ទូកចេញដឹក
ភ្ញៀវទៅតាមវេនម្តងម្នាក់និងទទួលយកថ្លៃសេវាពីអតិថិជនទៅតាមការកំណត់
របស់សមាគម។

ប៉ុន្តែបទបញ្ញតិនេះត្រូវបានម្ចាស់កាណូតចំនួនយ៉ាងតិច១០ ដោយរួមទាំងអ្នក
ស្រីណាតថាម្នាក់ផងដែរនោះ អះអាងថា បានធ្វើឱ្យប៉ះពាល់ដល់មុខរបររកស៊ី
របស់ពួកគេ។

អ្នកស្រីណាត ថា មានប្រសាសន៍ថា ការកំណត់វេនម្តងម្នាក់ដើម្បីដឹកភ្ញៀវជិះ
កម្សាន្តនេះបានធ្វើឱ្យអ្នកស្រីបាត់បង់អតិថិជនដែលតែងតែមករកជួលកាណូត
របស់អ្នកស្រីជិះកម្សាន្ត ដោយសារតែពួកគេមិនអាចជ្រើសរើសទូក ដែលពួក
គេចង់បាន។

«គេឱ្យយើងចូលសមាគម រៀបជាវេនអីអញ្ចឹងទៅ ដល់ពេលអញ្ចឹងទៅ ភ្ញៀវខ្ញុំ
ដែលធ្លាប់ចង់បានទូកខ្ញុំដែលស្អាតហ្នឹង គឺអត់បាន ព្រោះគេដាក់វេន។ ម៉ោទៅ
ប៉ះទូកអត់ល្អទៅ ដល់អញ្ចឹងភ្ញៀវខ្ញុំខឹង ដល់ហើយខ្ញុំត្រូវបាត់ចំណូលបាត់ខ្លាំង
ណាស់។ ភ្ញៀវក្នុងស្រុកបាត់សោះតែម្តង។ ពីមុនមិនទាន់ចូលសមាគម ខ្ញុំដឹក
តែភ្ញៀវក្នុងស្រុកមួយថ្ងៃក៏បាន៥០ដុល្លារដែរ ។ ហ្នឹងតិចបំផុតហើយ ដល់ចូល
សមាគមបានតែ១៧រៀលៗទេ»។

ភ្ញៀវដែលចង់ជិះកាណូតទេសចរណ៍កម្សាន្ត បច្ចុប្បន្នត្រូវបង់ថ្លៃសេវាចំនួន២៣
ដុល្លារអាមេរិកក្នុងមួយម៉ោងសម្រាប់ការជិះកាណួតកម្សាន្តខ្នាតតូចចំណុះក្រោម
១៥នាក់ ៣៣ដុល្លារក្នុងមួយម៉ោងសម្រាប់កាណូតខ្នាតមធ្យមចំណុះក្រោម២៥
នាក់ និង៤៣ដុល្លារក្នុងមួយម៉ោងសម្រាប់កាណូតខ្នាតធំដែលអាចដាក់មនុស្ស
បានរហូតដល់៤០នាក់ នេះបើយោងតាមលោក លី ពុទ្ធី ប្រធានសមាគមដឹក
ជញ្ជូនទេសចរណ៍ផ្លូវទឹកភ្នំពេញ។

កាលពីមុនភ្ញៀវចំណាយតិចជាងតម្លៃដែលបានកំណត់ថ្មីនេះ ពី៥ទៅ១៥ដុល្លារ
អាស្រ័យទៅលើការចរចាត្រូវគ្នាជាមួយម្ចាស់ទូកផ្ទាល់តែម្តង។

លោក ណុះ អ៊ីប្រាហ៊ីម ម្ចាស់កាណូតដឹកភ្ញៀវទេសចរណ៍ម្នាក់ទៀត បានមាន
ប្រសាសន៍នៅលើកាណូតរបស់លោកថា ការកំណត់តម្លៃខ្ពស់សម្រាប់សេវាដឹក
ភ្ញៀវទេសចរណ៍នេះក៏បានធ្វើឱ្យភ្ញៀវជាច្រើនបាក់ទឹកចិត្ត លែងមកជិះទូកលំហែ
កម្សាន្តតទៅទៀតដែរ។

«សមាគមជាអ្នកកំណត់តម្លៃឱ្យយើង។បើយើងរត់សេរីពីមុន ពេលខ្លះកាណូត
ធំអញ្ចឹងយកតែ២០ដុល្លារឬ២៥ដុល្លារ អញ្ចឹងហើយដល់សមាគមដាក់ដល់៤០
ដុល្លារ វាខ្ពស់ តម្លៃរបស់គេ។ ដល់ពេលតម្លៃខ្ពស់អញ្ចឹង វាបញ្ហាសេដ្ឋកិច្ចពិភព
លោកធ្លាក់ចុះផង ដល់យើងតម្លៃខ្ពស់ផង ភ្ញៀវបាត់អត់ហ៊ានមកទេ»។

លោកលី ពុទ្ធីមានប្រសាសន៍ថា ការកំណត់តម្លៃនិងការដាក់វេនសម្រាប់កាណូត
នីមួយៗ ចេញដឹកភ្ញៀវម្តងម្នាក់នេះ គឺដើម្បីបញ្ជៀសការប្រជែងដណ្តើមភ្ញៀវគ្នា
និងដើម្បីបង្កាការទម្លាក់តម្លៃសេវាក្នុងចំណោមម្ចាស់កាណូតដែលមានកាណូត
ច្រើនតែម្នាក់ឯង។

«វាទប់ស្កាត់ការប្រជែងគ្នា ឧទារហណ៍ថា ភ្ញៀវមកអញ្ចឹង គេលែងប្រជែងគ្នា។
គេមានវេនរបស់គេ។ ឧទាហរណ៍ថា វេនលេខ១ចេញហើយ បានដល់វេនលេខ
២។ វេនលេខ២ចេញហើយបានវេនលេខ៣។ ហើយបងប្អូនកាណូតគាត់លែង
មានពេលមកឈ្លោះគ្នា មកប្រជែងគ្នាទៀតហើយ។គាត់មានពេលមកអង្គុយលើ
កាណូតរបស់គាត់ សម្អាតកាណូតគាត់ ហើយពេលភ្ញៀវមកអញ្ចឹង គាត់មិនចាំ
បាច់រត់ ត្រហេបត្រហបទៅរកភ្ញៀវទេ។ឥឡូវខាងសមាគមជូនទៅដល់កន្លែងតែ
ម្តង មិនពិបាកច្រើនដូចលើកមុនទេ។ ពីមុនគាត់ត្រូវអង្គុយចាំទាញដៃគេ»។

សូមបញ្ជាក់ថា កាណូតដឹកភ្ញៀវទេសចរណ៍នៅលើដងទន្លេសាបទាំងនេះបាន
ក្លាយជាអ្នកទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញអស់
រយៈពេលជាច្រើនឆ្នាំមកហើយ។

យ៉ាងហោចណាស់ក៏មានភ្ញៀវទេសចរណ៍ជាមធ្យមប្រមាណ២០០រយនាក់ត្រូវគេ
ប៉ាន់ប្រមាណថា បានជិះកាណូតទាំងនេះលំហែកម្សាន្តក្នុងមួយថ្ងៃៗ។ភ្ញៀវទេស
ចរណ៍ទាំងនេះ មានទាំងភ្ញៀវជាតិ និង អន្តរជាតិត្រូវបានដឹកជញ្ជូនឱ្យទស្សនា
ទេសភាពតាមដងទន្លេនិងទៅភូមិត្បាញសូត្រខ្មែរនៅកោះដាច់ ឬទស្សនាថ្ងៃលិច
ជាដើម។

លោកឈួន សារិន អាយុ៣១ឆ្នាំ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយក្នុងទីក្រុង
ភ្នំពេញដែលម្តងម្កាលបានជិះកាណូតលំហែកម្សាន្តនៅលើដងទន្លេសាបនេះជា
មួយក្រុមគ្រួសារនិងអ្នករួមការងារនោះ មានប្រសាសន៍ថា លោកធ្លាប់ចំណាយ
ត្រឹមតែ២០ឬ២៥ដុល្លារក្នុងមួយម៉ោងសម្រាប់ការជិះកាណូតកំសាន្តខ្នាតមធ្យម។
ដូច្នេះលោកអះអាងថា បើតម្លៃសេវាខ្ពស់ជាងនេះ នោះលោកអាចនឹងជៀសវាង
ការលំហែកម្សាន្តតាមកាណូតនេះ។

«វាប៉ះពាល់ទៅនឹងថវិកា ការចាយវាយរបស់យើង។ យើងអាចធ្វើអ្វីផ្សេង»។

លោកច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ថា ការ
កំណត់តម្លៃដើម្បីបង្កាការទម្លាក់តម្លៃខ្លាំងពេកក្នុងចំណោមដៃគូប្រកួតប្រជែងគឺ
ជាប្រការល្អ ប៉ុន្តែលោកបញ្ជាក់ថា ការប្រកួតប្រជែងដោយត្រឹមត្រូវនិងយុត្តិធម៌
គឺពិតជាមានសារៈសំខាន់ដើម្បីឱ្យមានការចំណេញទាំងអស់គ្នា គឺទាំងអ្នកផ្តល់
សេវានិងអ្នកទទួលសេវាដឹកជញ្ជូនភ្ញៀវទេសចរណ៍កម្សាន្តនេះ៕