ដើម្បីស្តាប់ព័ត៌មាននេះ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
នៅថ្ងៃព្រហស្បតិ៍នេះ
បានបដិសេធសេចក្តី
ស្នើច្បាប់ប្រឆាំងអំពើពុករលួយរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង
ខណៈ
ដែលរដ្ឋសភាបានចាត់ទុកថា
សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលប្រឆាំងអំពើពុក
រលួយថា
មានមូលដ្ឋានច្បាប់ពេញលេញសម្រាប់ការពិភាក្សា។
សេចក្តីសម្រេចបដិសេធនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ
២០១០
បន្ទាប់ពីទទួលបានសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលប្រឆាំងអំពើពុក
រលួយ។លោកសុន
ឆ័យបានដាក់សេចក្តីស្នើច្បាប់ប្រឆាំងអំពើពុករលួយទៅជូន
រដ្ឋសភានៅថ្ងៃទី២២
ខែកុម្ភៈ ដើម្បីសុំការពិភាក្សា
និងការអនុម័ត។
លោកហេង
សំរិន ប្រធានរដ្ឋសភា
បានបញ្ជាក់នៅក្នុងលិខិតជូនលោកតំណាង
រាស្ត្រសុន
ឆ័យថា គណៈកម្មាធិការអចិន្ត្រៃយ៍បានឯកភាពជាឯកច្ឆ័ន្ទ
មិនទទួល
យកអត្ថបទសេចក្តីស្នើច្បាប់ស្តីអំពីក្រុមប្រឹក្សាភិបាលកម្ចាត់អំពើពុករលួយរបស់
ឯកឧត្តម
មកបន្តចាត់ការទេ។
គណៈរដ្ឋមន្ត្រីបានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយដែលទន្ទឹងរង់ចាំជាយូរមក
ហើយនៅក្នុងខែធ្នូ
ឆ្នាំ២០០៩
ប៉ុន្តែគណៈរដ្ឋមន្ត្រីទើបតែបានបញ្ជូនសេចក្តីព្រាង
ច្បាប់នេះមកឱ្យរដ្ឋសភានៅថ្ងៃទី២៥
សម្រាប់ពិភាក្សា និងអនុម័ត។
លោកជាម
យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច
និងហិរញ្ញវត្ថុនៃរដ្ឋសភា
បាន
បញ្ជាក់ថា
សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយមានមូលដ្ឋានច្បាប់ពេញ
លេញជាងសេចក្តីស្នើច្បាប់របស់តំណាងរាស្ត្រគណបក្សប្រឆាំងសម្រាប់ពិចារ-
ណា។
លោក
សុន ឆ័យ ប្រធានតំណាងរាស្ត្រគណបក្សសម
រង្ស៊ី បានបញ្ជាក់ថា
ការ
បដិសេធនេះមិនធ្វើឱ្យលោកឈឺចាប់ទេ
ក៏ប៉ុន្តែវាបានធ្វើឱ្យលោកសម្បាយចិត្ត
ចំពោះការបដិសេធនេះ។
«តាមពិត
ខ្ញុំត្រេកអរចំពោះការបដិសេធរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
ពីព្រោះការបដិសេធនេះ
គឺដោយសារតែរដ្ឋសភាទទួលបានសេចក្តីព្រាងច្បាប់
ប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល
។
អ្វីដែលជាមូលហេតុនាំឱ្យខ្ញុំស្នើច្បាប់
ប្រឆាំងអំពើពុករលួយនេះគឺដោយសារតែការរង់ចាំសេចក្តីព្រាងរបស់រដ្ឋាភិបាល
យូរពេក
និងជំរុញឱ្យរដ្ឋាភិបាលបញ្ជូនសេចក្តីព្រាងច្បាប់មករដ្ឋសភា
។ ខ្ញុំយល់
ថា
វាជាការល្អទៅវិញទេនិងអាចឱ្យរដ្ឋសភាចាប់ផ្តើមពិនិត្យទៅលើសេចក្តីព្រាង
របស់រដ្ឋាភិបាល»។
លោកធន
សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សADHOCបានបញ្ជាក់ថា
គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគួរតែយកគំនិតគណបក្សប្រឆាំង
និងអង្គការសង្គម
ស៊ីវិលមកដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយមុននឹងអនុ-
ម័ត។
«បើយើងមានត្រឹមតែច្បាប់
ហើយយន្តការប្រឆាំងអំពើពុករលួយនៅក្នុងសង្គម
ខ្មែរយើងមិនសូវបានប្រសិទ្ធិភាពទេនោះ
នោះខ្ញុំគិតថា
វានឹងមិនមានប្រយោជន៍
សម្រាប់សង្គមកម្ពុជាទេ»។
លោក
សុន ឆ័យ
បានស្នើឱ្យរដ្ឋសភាចែកផ្សព្វផ្សាយសេចក្តីព្រាងច្បាប់របស់រដ្ឋា
ភិបាលប្រឆាំងអំពើពុករលួយ
ដល់អង្គការមិនមែនរដ្ឋាភិបាល
គណបក្សប្រឆាំង
និងអ្នកជំនាញប្រឆាំងអំពើពុករលួយ
ដើម្បីពិភក្សា និងផ្តល់អនុសាសន៍
មុនការ
អនុម័យរបស់រដ្ឋសភា។
គណៈកម្មការរដ្ឋសភាកំពុងធ្វើការសិក្សាលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុក
រលួយ
បន្ទាប់មកនឹងចែកផ្សព្វផ្សាយដល់តំណាងរាស្ត្រគ្រប់រូបដើម្បីពិភាក្សានិង
អនុម័តនៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា៕