លោក ហ៊ុន សែន ចេញបញ្ជាឱ្យ ពង្រឹងស្មារតីកងកម្លាំងតាមព្រំដែន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃសុក្រនេះ បានចេញបញ្ជាឱ្យពង្រឹងស្មា-
រតីរបស់កម្លាំងប្រដាប់អាវុធកម្ពុជានៅតាមបណ្តោយព្រំដែន សំដៅលើកកម្ពស់
ប្រុងប្រយ័ត្នការពារបូរណភាព ទឹកដីកម្ពុជាប្រឆាំងនឹងការប៉ុនប៉ងត្រួតត្រារបស់
ប្រទេសថៃ ខណៈដែលកងទ័ពនៃប្រទេសកម្ពុជានិងប្រទេសថៃ នៅតែប្រឈម
មុខដាក់គ្នានៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ។

ប្រទេសកម្ពុជា និងប្រទេសថៃ កំពុងតែឈ្លោះដណ្តើមកម្មសិទ្ធិលើដីទំហំ ៤,៦ គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទព្រះវិហារ ដោយភាគីទាំង២ សុទ្ធតែអះអាងថា
ជាដីកម្មសិទ្ធិរបស់ខ្លួនតែរៀងៗខ្លួន។

កងទ័ពពីប្រទេសទាំង ២ បានប្រមូលផ្តុំកម្លាំង និងបានវ៉ាយប្រយុទ្ធគ្នាជាច្រើន
លើក ដែលបានសម្លាប់កងទ័ពយ៉ាងតិច ៨ នាក់ក្នុងរយៈពេល ១៩ ខែ បន្ទាប់ពី
ប្រាសាទព្រះវិហារ ត្រូវបានចុះនៅក្នុងបញ្ចីបេតិកភ័ណ្ឌពិភពលោករបស់អង្គការ
UNESCO នៅក្នុងខែ កក្កដា ឆ្នាំ ២០០៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំ
សប្តាហ៏ថា លោកបានប្រកាសដាក់ឱ្យអនុវត្ត នូវសេចក្តីសម្រេចលេខ ០៧ ស
ស រ ចុះថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១០ ស្តីពីការកែសម្រួល និងរៀបចំការចង
សម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព និងកងប៉ូលីសជាតិជាមួយស្ថាប័ន និងអ-
ង្គភាពស៊ីវិលឱ្យបានល្អ និងមានប្រសិទ្ធិភាព ក្នុងគោលបំណងជួយលើកកំពស់
កម្រិតជីវភាព និងស្មារតី ដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារព្រំ
ដែន ។

លោកកឹម សុខាប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងថា រដ្ឋាភិបាលគួរតែប្រើ
ប្រាស់ថវិកាជាតិសម្រាប់លើកទឹកចិត្ត និងពង្រឹងស្មារតីរបស់កងទ័ពនៅតាមប-ណ្តោយព្រំដែនដែលកំពុងមានភាពតានតឹងជាមួយប្រទេសថៃនោះ។

"បើការលើកទឹកចិត្តឱ្យកងទ័ពរបស់យើង មានការចូលរួមពីស្ថាប័នផ្សេងៗក្នុង
ការលើកទឹកចិត្ត វាជាការល្អហើយ។ ប៉ុន្តែក្រែងលោ ស្ថាប័នផ្សេងៗយកលេស
ថា ត្រូវការថវិកានិងមធ្យោបាយយកទៅជួយកងទ័ព បែរជាទៅប្រព្រឹត្តអំពើពុក
រលួយនៅក្នុងក្រសួងទៅវិញ"។

លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស LICADHO បានបញ្ជាក់ថា កិ-
ច្ចសហការ និងការសម្របសម្រួលរវាងកងទ័ពនិងស្ថាប័នស៊ីវិលនេះ គឺជាការ
ចាំបាច់ ដើម្បីការពារប្រទេស។

"នេះជារឿងធម្មតាទេ ពីព្រោះនៅក្នុងស្ថាប័នរដ្ឋាភិបាលតែមួយ ការងារត្រូវតែ
សម្របសម្រួល និងសហការគ្នាក្នុងការគ្រប់គ្រងនិងការការពារទឹកដី។ បើទោះ
បីជារដ្ឋាភិបាលមិនមានសេចក្តីសម្រេចនេះក៏ដោយ ក៏ស្ថាប័នទាំងអស់របស់
រដ្ឋាភិបាលត្រូវតែសហការគ្នាដែរ។"

លោក Suwat Kaewsook ទីប្រឹក្សាជាន់ខ្ពស់អមស្ថានទូតថៃប្រចាំនៅទីក្រុង
ភ្នំពេញ បានចូលជួបសួរសុខទុក្ខជនជាតិថៃ ដែលតុលាការយោធាបានកាត់-
ទោសឱ្យជាប់ពន្ធនាគារចំនួន ២០ ឆ្នាំ ចំពោះការដាក់គ្រាប់មីននៅក្នុងទឹកដីក-
ម្ពុជាជាប់ព្រំដែនជាមួយប្រទេសថៃកាលពីខែ កុម្ភៈ ឆ្នាំ ២០០៩៕