ជំងឺអាសន្នរោគកើនឡើងនៅកម្ពុជា

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា និងអង្គការសុខភាពពិភពលោក នៅ
ថ្ងៃសុក្រនេះ បានធ្វើការប្រកាសអំពីការកើនឡើងនូវជំងឺអាសន្នរោគ ដែលជា
ជំងឺដ៏គ្រោះថ្នាក់មួយដល់អាយុជីវិត បន្ទាប់ពីជំងឺផ្តាសាយបក្សីនិងជំងឺផ្តាសាយ
ជ្រូក។

សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិ-
ភពលោកនេះ បានបង្ហាញឲ្យឃើញថា រហូតមកដល់ពេលនេះ មានករណីឆ្លង
ជំងឺអាសន្នរោគមានចំនួន១២៨ករណីដែលត្រូវបានអះអាងថា មានជំងឺរាគរូស
ស្រួចស្រាវបណ្តាលមកពីមេរោគ Vibrio Cholera ដែលមេរោគនេះត្រូវបានរក
ឃើញថា បានកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ
បន្ទាយមានជ័យ កំពង់ស្ពឺ និងខេត្តព្រៃវែង។

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា មាន១២៧ករណីនៅក្នុងចំណោម
១២៨ករណីនេះ បានទទួលការព្យាបាលដោយជោគជ័យ និងបានជាសះស្បើយ
ទាំងស្រុង ហើយមានតែស្រ្តីវ័យចំណាស់ អាយុ ៨២ ឆ្នាំមួយរូបមកពីខេត្តតាកែវ
បានស្លាប់នៅក្នុងខែមករា ដោយសារតែស្ថានភាពជំងឺមានលក្ខណៈស្មុគស្មាញ។

លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខា
ភិបាល បាននិយាយថា នៅក្នុងពេលបច្ចុប្បន្នមានជំងឺ១២ប្រភេទដែលត្រូវឆ្លើយ
តបជាបន្ទាន់ដែលរួមមានជំងឺរាគរូសដោយស្រួចស្រាវ ជំងឺកញ្រ្ជិល ជំងឺគ្រុនស្វិត
ដៃជើង ជំងឺរលាកផ្លូវដង្ហើម ជំងឺគ្រុនឈាម ជំងឺរលាកស្រោមខួរ ជំងឺខាន់លឿង
ជំងឺខាន់ស្លាក់ ជំងឺតេតាណូស និងចុងក្រោយគេ គឺជាប្រភេទជំងឺដែលត្រូវការ-
ពារជាបន្ទាន់។

លោកវេជ្ជបណ្ឌិត សុខ ទូច បានបញ្ជាក់ប្រាប់នៅក្នុងអង្គសន្និសីទសារព័ត៌មាន
ដែលបានធ្វើឡើងនៅថ្ងៃសុក្រនេះ នៅទីស្តីការរបស់ក្រសួងសុខាភិបាលថា នៅ
ក្នុងខែមករាឆ្នាំ២០១០នេះ ជំងឺរាគរូសស្រួចស្រាវនេះ បានកើតមានឡើងនៅក្នុង
ខេត្តកំពង់ចាម សៀមរាប និងខេត្តតាកែវ។

«នេះគឺថា ជា Transitional តែមួយពេលទេ។ ប៉ុន្តែយើងដឹងហើយថា ចំនួន
នេះក៏អាចមិនមែនមានន័យថា ជាការរាតត្បាតទេ។ យើងដឹងហើយថា ខេត្ត
កំពង់ចាម គឺជាខេត្តមួយដែលមានប្រជាជនច្រើន ដូច្នេះជំងឺច្រើនរាតត្បាតនៅ
ខេត្តកំពង់ចាម»។

លោកអេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការ
ផ្ទុះឡើងនៃជំងឺអាសន្នរោគនេះ បានកើតមានឡើងតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។

«ក្រសួងមានការយកចិត្តទុកដាក់ គឺបានចាត់ទុកជំងឺរាគនេះជាជំងឺរាគដែលត្រូវ
ប្រកាសអាសន្នតាំងពីឆ្នាំ១៩៩៤ ដូច្នេះបើយើងនិយាយអំពីបញ្ហាថា ប្រកាសអា-សន្នគឺក្រសួងបានប្រកាសយូរហើយ។ក្រសួងចាត់ទុកជំងឺហ្នឹងជាជំងឺ គេហៅថា
បន្ទាន់»។

យោងតាមព្រឹត្តិបត្រព័ត៌មានជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺ
អាសន្នរោគគឺជាការបង្ករោគនៅក្នុងពោះវៀនតូចស្រួចស្រាវ ដោយសារតែបាក់
តេរី Vibrio Cholera ដែលមាននៅក្នុងលាមក ឆ្លងតាមទឹក ឬចំណីអាហារ។

វិធានការណ៍នៃការការពារជំងឺនេះគឺត្រូវទទួលទានទឹកឲ្យបានស្អាត លាងដៃនឹង
សាប៊ូបន្ទាប់ពីបន្តោរបង់ ចម្អិនអាហារឲ្យមានសុវត្ថិភាព និងរស់នៅឲ្យមានអនា-
ម័យល្អ ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕