ដើម្បីស្តាប់ព័ត៌មាននេះ
អតីតប្រធានក្រុមសន្ដិសុខនៅមន្ទីរ
ស២១ឬគុកទួលស្លែង
បានសារភាពនៅថ្ងៃ
ពុធនេះថា
គាត់បានសម្លាប់អ្នកទោសចំនួន៥នាក់
ក៏ប៉ុន្ដែការសម្លាប់នោះស្ថិត
នៅក្រោមសម្ពាធនៃការដឹកនាំរបស់ពួកខ្មែរក្រហម។
លោកហ៊ឹម
ហ៊ុយ
អតីតប្រធានក្រុមសន្ដិសុខមួយក្រុមនៅគុកទួលស្លែងបានសារ
ភាពយ៉ាងដូច្នេះ
ក្រោយពីគាត់បានចូលរួមធ្វើសេចក្ដីថ្លែងការណ៍មួយក្នុងទៅក្រុង
ភ្នំពេញនៅចំពោះមុខប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ
ខេត្តស្វាយរៀងនិង
ខេត្តកណ្ដាល
ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា
ដើម្បីឲ្យប្រជា
ជនទាំងនេះ
ស្វែងយល់អំពីដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម។
លោកហ៊ឹម
ហ៊ុយ បច្ចុប្បន្នអាយុ៥៤ឆ្នាំ
បាននិយាយថា គាត់ត្រូវបានឌុច
អតីត
ប្រធានគុកទួលស្លែង បានបញ្ជាដោយប្រយោលឲ្យគាត់សម្លាប់អ្នកទោសនៅឆ្នាំ
១៩៧៧នៅពេលដែលគាត់បានដឹកអ្នកទោសទៅដល់បឹងជើងឯកដែលជាកន្លែង
ពិឃាតអ្នកទោសនៅគុកទួលស្លែង។
«គេឲ្យវ៉ៃ
។ គេថា 'មិត្តឯងដាច់ខាតឬ
មិនដាច់ខាត?' អញ្ចឹងខ្ញុំថា
'ដាច់ខាត'
ពី
ព្រោះនៅកន្លែងហ្នឹងគេថាម៉េច
យើងត្រូវធ្វើតាមគេអញ្ចឹង។
ខ្ញុំយកដែកពីគេមក
ហើយខ្ញុំវ៉ៃ។វ៉ៃហើយខ្ញុំទុកដែកឲ្យគេ។ខ្ញុំដើរចេញមកវិញ។ ម៉ាំងទៅសន្លប់
ហើយ
បានអ្នកនៅកន្លែងនោះ
ពួកក្រុមអ្នកសម្លាប់ហ្នឹង
គេយកកាំបិតមកអារក ដោះ
ខោអាវ
ដោះខ្នោះ បានគេបោះចូលទៅក្នុងរណ្ដៅ។ចំនួន៥នាក់ដែលខ្ញុំសម្លាប់»។
នេះគឺជាការសារភាពដ៏កម្រមួយរបស់អតីតកម្មាភិបាលខ្មែរក្រហម
ស្របពេល
ដែលមេដឹកនាំកំពូលៗខ្មែរក្រហមដែលកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្ននៅក្នុង
សាលាក្ដីខ្មែរក្រហមបានព្យាយាមគេចវេសពីការទទួលខុសត្រូវចំពោះការធ្វើឲ្យ
បាត់បង់ជីវិតប្រជាជនកម្ពុជាអស់ជិត២លាននាក់។
ហ៊ឹម
ហ៊ុយជាអតីតកងទ័ពខ្មែរក្រហមមួយរូប
ហើយគាត់បានត្រូវពួកខ្មែរក្រហម
បញ្ជូនឲ្យមកធ្វើជាប្រធានក្រុមកងសន្តិសុខមួយក្រុមនៅគុកទួលស្លែងនៅដើមឆ្នាំ
១៩៧៧។គាត់និយាយថា
ការសម្លាប់អ្នកទោសនេះមិនមែនជាកំហុសរបស់គាត់
ទេ
ហើយវាមិនបានធ្វើឲ្យគាត់ភ័យខ្លាចក្នុងការប្រឈមនឹងការតាមចាប់ខ្លួនយក
ទៅកាត់ទោសនោះទេ។
«ខ្ញុំអត់ភ័យទេ
នៅលើតុលាការ។ គឺពួកខ្ញុំមិនមែនអ្នកខុសទេ។
ខ្ញុំសូមជម្រាបថា
គេបញ្ជាយើងអញ្ចឹង។
យើងមិនធ្វើគឺយើងត្រូវស្លាប់ដែរ»។
លោកឆាំង
យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
មានប្រសាសន៍ថា ការសារ
ភាពរបស់លោកហ៊ឹម
ហ៊ុយគឺជាសេចក្ដីប្រាថ្នាមួយចង់បានសេរីភាព។
«ការសារភាពរបស់គាត់បង្ហាញថា
គាត់ចង់បានសេរីភាព
ចង់ចៀសផុតពីការ
ទទួលកំហុស
ដែលគាត់គិតថា អ្នកដទៃទៀតក៏បានធ្វើដូចគាត់ដែរ
។ ខ្ញុំគិតថា
តុលាការនេះជំរុញឲ្យគាត់មានសង្ឃឹមថា
កំហុសធ្ងន់មិនមែនគាត់ទេគឺមេដឹកនាំ
ជាន់ខ្ពស់»។
នៅក្នុងគុកទួលស្លែងមានកងសន្ដិសុខប្រមាណជាង២០០នាក់
ហើយពួកគេត្រូវ
បែងចែកជាក្រុម
មានជាអាទិ៍ ក្រុមចុះចាប់អ្នកទោស
ក្រុមសួរចម្លើយ និង
ធ្វើ
ទារុណកម្មអ្នកទោស
និងក្រុមសម្លាប់អ្នកទោសជាដើម។
លោករាជ
សម្បត្តិ
ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរ
ក្រហមមានប្រសាសន៍ដោយយោងទៅករណីសារភាពរបស់លោកហ៊ឹម
ហ៊ុយថា
ច្បាប់របស់សាលាក្ដីខ្មែរក្រហមមិនគ្របដណ្ដាប់ទៅលើការកាត់ទោសអ្នកទទួល
ខុសត្រូវខ្មែរក្រហមតូចតាចនោះទេ។
«នៅក្នុងច្បាប់យើងគឺកាត់២ក្រុមគឺមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវជាន់
ខ្ពស់បំផុត។
ជនទាំងឡាយណាមិនស្ថិតនៅក្រោមអាជ្ញាយុកាលនេះ
តុលាការ
មិនសម្រេចជំនុំជម្រះទេ»។
បច្ចុប្បន្នសាលាក្ដីខ្មែរក្រហមបានធ្វើការចាប់ខ្លួន និង ចោទប្រកាន់ជនសង្ស័យ
ចំនួន៥នាក់
ក្នុងនោះមានកាំង ហ្គិចអ៊ាវ
ហៅឌុច ដែលជាអតីតប្រធានគុកទួល
ស្លែងដែលហ៊ឹម
ហ៊ុយធ្លាប់ជាកងសន្ដិសុខនៅទីនោះនិងអតីតមេដឹកនាំជាន់ខ្ពស់
បំផុតរបស់ខ្មែរក្រហមចំនួន៤នាក់ទៀតគឺនួន
ជា ខៀវ សំផន អៀង សារី និង
ប្រពន្ធរបស់គាត់
អៀង ធីរិទ្ធ។
យោងតាមឯកសាររបស់សាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា
ជនដែលតុលាការ
សម្លឹងរកចាប់ខ្លួន
និង យកមកកាត់ទោសនោះ
មានត្រឹមតែ១០នាក់តែប៉ុណ្ណោះ
ហើយការកាត់ទោសត្រូវបានគ្រោងរហូតទៅដល់ឆ្នាំ២០១៥៕
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេង ស.រ.អា.៕