ដើម្បីស្តាប់ព័ត៌មាននេះ
បេសកកម្មសម្រាប់យុត្តិធម៌
សម្រាប់មនុស្សធម៌ និង
ការផ្សះផ្សារជាតិគឺជាទិស
ដៅសំខាន់ៗ
ដែលសមាគមក្សេមក្សាន្ដទ្រទ្រង់ជនរងគ្រោះដោយរបបកម្ពុជាប្រ
ជាធិបតេយ្យបានកំណត់ទុក
បន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពីក្រសួង
មហាផ្ទៃ
កាលពីថ្ងៃពុធសប្ដាហ៍មុន ។
លោកជុំ
ម៉ី អតីតអ្នកទោសគុកទួលស្លែង
និងជាប្រធានសមាគមនេះមានប្រសា-
សន៍កាលពីថ្ងៃសុក្រថា
សមាជិកគ្រប់រូបដែលសុទ្ធសឹងជាជនរងគ្រោះដោយរបប
ខ្មែរក្រហមនេះនឹងមានភារកិច្ចចូលរួមក្នុងដំណើរការសាលាក្ដីផងនិងចូលរួមតាម
ឃ្លាំមើលដំណើរការកាត់ទោសផង។
«សំខាន់យើងតាមដានមើល
តើវាយុត្តិធម៌ ឬមិនយុត្តិធម៌?
សមាជិកយើងទាំង
ប៉ុន្មានតាមដានមើលសាលាក្ដី
តើកាត់ទោសត្រឹមត្រូវឬមិនត្រឹមត្រូវ?
យើងមាន
គម្រោងរៀបចំដើម្បីទាមទារសំណង
ទាមទារយុត្តិធម៌។ យើងមានឯកសារត្រឹម
ត្រូវអញ្ចឹង»។
មុននឹងស្នើសុំការទទួលស្គាល់សិទ្ធិស្របច្បាប់ពីក្រសួងមហាផ្ទៃ
សមាគមក្សេម
ក្សាន្ដទ្រទ្រង់ជនរងគ្រោះដោយរបបកម្ពុជាប្រធាធិបតេយ្យ
បានចាប់ផ្ដើមរៀបចំ
ជារូបរាងជាលើកដំបូង
កាលពីខែកញ្ញា ឆ្នាំ២០០៩។
បច្ចុប្បន្នសមាគមនេះមាន
សមាជិកសរុបចំនួន១.១០០នាក់
គឺជាសមាជិកដែលសុទ្ធសឹងជាជនរងគ្រោះនៃ
របបខ្មែរក្រហម
ហើយដែលបានដាក់ពាក្យបណ្ដឹងទៅកាន់សាលាក្ដីខ្មែរក្រហម
រាប់ទាំងបណ្ដឹងជាដើមបណ្ដឹងរដ្ឋប្បវេណី
និងបណ្ដឹងធម្មតាសម្រាប់ជួយផ្ដល់សក្ខី
កម្មដល់សាលាក្ដី។
សូមបញ្ជាក់ថា
គិតមកដល់ដំណាច់ខែមករាកន្លងទៅមានបណ្ដឹងសរុបចំនួនជាង
៨០០០បណ្ដឹង
បានដាក់ទៅដល់អង្គភាពជនរងគ្រោះរបស់សាលាក្ដីខ្មែរក្រហម
ក្នុងនោះមានបណ្ដឹងចំនួន៤.០០៤
ជនរងគ្រោះបានសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋ
ប្បវេណី។
លោកជុំ
ម៉ីបានឲ្យដឹងបន្ថែមថា
ការទទួលសមាជិកពីជនរងគ្រោះដោយរបបខ្មែរ
ក្រហមដែលមិនបានដាក់ពាក្យបណ្ដឹងទៅកាន់សាលាក្ដីខ្មែរក្រហម
នឹងត្រូវពិចា-
រណានៅពេលក្រោយ
ហើយនៅក្នុងពេលនេះ
ជនរងគ្រោះជាច្រើនដែលបានដាក់
ពាក្យបណ្ដឹងទៅសាលាក្ដីនេះ
កំពុងស្វែងរកការចូលជាសមាជិកនៅក្នុងសមាគម
របស់លោក។
«យើងប្រមូលអ្នកដាក់ពាក្យបណ្ដឹងទាំងប៉ុន្មានទៅសាលាក្ដី។
គេសុំចូល។ ឥឡូវ
គ្រប់ខេត្តទូរស័ព្ទមករកខ្ញុំរាល់ថ្ងៃ
អត់ដែលខានទេ។ ម្ង៉ៃៗរវល់លើកតែទូរស័ព្ទសុំ
ចូលផងអ៊ុំ
ហើយយើងត្រូវការបំពេញបែបបទឲ្យគាត់។យើងត្រូវឲ្យគាត់បំពេញ
ប្រវត្តិរូប គាត់នៅស្រុកណា ឃុំណា ខេត្តណា។
គាត់ជាជនរងគ្រោះពិតប្រាកដ
ហើយបានសាលាក្ដីទទួលស្គាល់គាត់ហើយឬនៅ?»
សមាគមក្សេមក្សាន្ដទ្រទ្រង់ជនរងគ្រោះដោយរបបកម្ពុជាប្រធាធិបតេយ្យត្រូវដឹក
នាំដោយគណៈកម្មាធិការនាយកមួយ
ដែលមានសមាជិកចំនួន៩រូប
ដែលសុទ្ធ
សឹងជាជនរងគ្រោះ
ដែលបានដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្ប
វេណី។
ក្នុងនោះមានលោក ប៊ូ ម៉េង
ដែលជាអតីតអ្នកទោសនៅគុកទួលស្លែង
ផងដែរ។
លោកជុំ
ម៉ី គឺជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងលេខ០០១
ដែលមាន ឌុច
អតីតប្រធានគុកទួលស្លែងគឺជាជនជាប់ចោទផង។
លោកក៏ជាដើមបណ្ដឹងរដ្ឋប្ប
វេណីក្នុងសំណុំរឿងលេខ០០២
ដែលមានជនជាប់ចោទចំនួន៥នាក់
ដែលសុទ្ធ
សឹងជាមេដឹកនាំសំខាន់ៗក្នុងរបបខ្មែក្រហម
ក្នុងនោះមាន នួន ជា
អតីតប្រធាន
សភាខ្មែរក្រហម
ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម
អៀង សារី អតីតឧបនា
យករដ្ឋមន្ដ្រី
និងជារដ្ឋមន្ដ្រីការបរទេស
ប្រពន្ធរបស់គាត់ គឺ អៀង
ធីរិទ្ធ អតីតរដ្ឋ
មន្ដ្រីក្រសួងសង្គមកិច្ច
រួមទាំងឌុចផងដែរ។
លោក ជុំ
ម៉ី បានបញ្ជាក់បន្ថែមថា
ក្រៅពីការឃ្លាំមើលការបំពេញយុត្តិធម៌របស់
សាលាក្ដីខ្មែរក្រហម
សមាគមក្សេមក្សាន្ដទ្រទ្រង់ជនរងគ្រោះដោយរបបកម្ពុជា
ប្រជាធិបតេយ្យនឹងត្រូវបំពេញកាតព្វកិច្ចមនុស្សធម៌សម្រាប់ជួយជ្រោមជ្រែងសមា
ជិករបស់ខ្លួន
រួមទាំងដើរតួនាទីជួយជំរុញការផ្សះផ្សារជាតិផងដែរ
ជាពិសេសការ
អប់រំស្មារតីជនរងគ្រោះឲ្យផ្ដល់ការអនុគ្រោះដល់ជនដៃដល់ដែលបានប្រព្រឹត្តបទ
ឧក្រិដ្ឋក្នុងសម័យខ្មែរក្រហម។
«សកម្មភាពមនុស្សធម៌
ហើយយើងត្រូវការផ្សះផ្សារជាតិឡើងវិញ
កុំឲ្យមានគំនុំ
គ្នាតទៅមុខទៀត។
ឧទាហរណ៍ ជំនាន់ប៉ុល
ពតគាត់បាតដៃប្រឡាក់ឈាម
ហើយ
យើងពង្រឹងសមាគមយើង
យកចិត្តទុកដាក់គាត់។គាត់មានឈឺស្កាត់ ភ្លើងឆេះផ្ទះ
អីហ្នឹង
ខ្ញុំនឹងយកជំនួយហ្នឹងទៅដល់ដៃគាត់តែម្ដងគឺថា ផ្សះផ្សារហើយអាហ្នឹង»។
លោកជុំ
ម៉ីបានបញ្ជាក់ថា
ក្នុងករណីការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម
ត្រូវបញ្ចប់នៅប៉ុន្មានឆ្នាំខាងមុខនេះ
សមាគមក្សេមក្សាន្ដទ្រទ្រង់ជនរងគ្រោះ
ដោយរបបកម្ពុជាប្រជាធិបតេយ្យនឹងត្រូវផ្តោតការយកចិត្តទុកដាក់លើសមាគម
មនុស្សធម៌
ជាសំខាន់នឹងផ្តោតលើវិស័យកសិកម្ម
ក៏ប៉ុន្ដែនៅក្នុងពេលនេះសមា-
គមរបស់លោកត្រូវការជំនួយគាំទ្រសម្រាប់ចាប់ផ្ដើមការងារពេញលេញ
នៅក្នុង
អំឡុងខែមិនាខាងមុខនេះ៕
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA ស.រ.អា.៕