ដើម្បីស្តាប់ព័ត៌មាននេះ
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែននៅថ្ងៃច័ន្ទនេះបានប្រើពាក្យប្រមាថដោយត្រង់ៗ
ទៅលោកនាយករដ្ឋមន្ត្រីថៃ
Abhisit
Vejjajiva ថា
ជាមនុស្សឡប់ឆ្កួតចំពោះការ
រិះគន់ប្រឆាំងនឹងការស្លៀកពាក់ឯកសណ្ឋានយោធារបស់លោកទៅកាន់តំបន់ព្រំ
ដែនដើម្បីផលចំណេញនយោបាយ។
ប្រតិកម្មនេះកើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថៃAbhisit
Vejjajiva
បាននិយាយនៅក្នុងសារព័ត៌មាន MCOD
នៅថ្ងៃអាទិត្យថា
ការស្លៀកសម្លៀក
បំពាក់កងទ័ពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនទៅកាន់តំបន់ព្រំដែនគឺដើម្បី
ផលប្រយោជន៍ខាងនយោបាយ។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន បានថ្លែងទៅកាន់កងទ័ពនៅក្នុងកងពលតូច
លេខ៤២នៅក្នុងស្រុកបន្ទាយអំពិល
ខេត្តឧត្តរមានជ័យថា
សាររបស់លោកថ្ងៃ
នេះគឺប្រហែលជាមិនពិរោះស្តាប់សម្រាប់មេដឹកនាំនៅទីក្រុងបាងកកនោះទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានបញ្ជាក់ថា 'វាទើសក្បាលអ្វីលោកឯង បើ
ខ្ញុំពាក់ឯកសណ្ឋានទាហានមួយជីវិតទៅហើយ'។
«ទើបតែឆោតល្ងង់ថ្ងៃនេះ។
ទើបតែឆោតល្ងង់ថ្ងៃនេះ។
Abhisitឡប់ៗឆ្កួតៗឱ្យ
តែត្រូវមាត់។
កុំថា ខ្ញុំនិយាយអត់ពូជអម្បូរ។
អ្នកឯងអត់ពូជអម្បូរ។
អ្នកឯង
គ្មានសិទ្ធិនឹងហាមឃាត់ខ្ញុំមិនឱ្យពាក់សម្លៀកបំពាក់ទាហានទេ។
ខ្ញុំពាក់ឯក
សណ្ឋានអ្វី
វាស្រេចតែខ្ញុំ។
កុំឱ្យតែខុសនឹងរដ្ឋធម្មនុញ្ញ
និងច្បាប់របស់កម្ពុជា
បានហើយ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានចោទប្រកាន់ប្រទេសថៃអំពីការឈ្លានពាន
ទឹកដីកម្ពុជា។
«ខ្ញុំក៏បានចោទទាហានលោកឯងឈ្លានពានទឹកដីខ្ញុំដែរ។
ប៉ុន្តែអ្វីដែលជារឿង
គួរចាប់ចិត្ត
ចាប់អារម្មណ៏ធំបំផុត
គេនិយាយអញ្ជេះ គេនិយាយក្នុងន័យថា
ថៃ
ព្យាយាមទន្ទ្រានគឺស្មើនឹងការទទួលស្គាល់ថា
តំបន់ត្រង់នោះជារបស់ថៃរួចទៅ
ហើយ។តំបន់ណាក៏ដោយឱ្យតែអ្នកឯងឈ្លានពានជាដីរបស់អ្នកឯងទាំងអស់។
វាមានន័យអញ្ចឹងឬអី?»
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីថៃ Abhisit
Vejjajiva បានទទូចនៅក្នុងកាសែតបាង
កកប៉ុស្តិ៍ថ្ងៃទី៧ថា
នាយទាហានថៃមិនបានទន្ទ្រានចូលទៅក្នុងកម្ពុជាដូចការអះ
អាងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែននោះទេ។
ប្រទេសកម្ពុជា
និងប្រទេសថៃបានឈ្លោះដណ្តើមដីទំហំ៤,៦គីឡូម៉ែត្រការ៉េនៅ
តំបន់ជម្លោះព្រំដែន
ក្បែរប្រាសាទព្រះវិហារ
ដែលកងទ័ពនៃប្រទេសទាំង២
បាន
ប្រមូលផ្តុំកម្លាំង
និងបានវាយប្រយុទ្ធគ្នាជាច្រើនលើក
បានសម្លាប់កងទ័ពយ៉ាង
តិច៧នាក់
បន្ទាប់ពីអង្គការសហប្រជាជាតិបានចុះប្រាសាទព្រះវិហារក្នុងបញ្ជី
បេតិកភ័ណ្ឌពិភពលោកនៅក្នុងខែកក្កដា
ឆ្នាំ២០០៨។
ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃបានធ្លាក់ចុះដល់កម្រិត
ធ្ងន់ធ្ងរ
បន្ទាប់ពីលោកអតីតនាយករដ្ឋមន្ត្រីThaksin Shinawatraត្រូវបានតែង
តាំងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.។