មន្រ្តីស្ថានទូតចិននិយាយថា ចិនមិន បានគាំទ្ររបបខ្មែរក្រហមទេ

ដើម្បីស្តាប់ព័ត៌មាននេះ

មន្រ្តីស្ថានទូតចិននិយាយថា ប្រទេសចិនមិនបានគាំទ្ររបបខ្មែរក្រហមទេ។ផ្ទុយ
ទៅវិញប្រទេសចិន បានផ្តល់ជំនួយសង្រ្គោះដល់ប្រជាជនកម្ពុជា។

លោក គង់ សុឋានរិទ្ធរាយការណ៍ពីទីក្រុងភ្នំពេញដូចតទៅ ៖

ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំក្រុងភ្នំពេញ លោកស្រីហ្សាង ជិនហ្វឹងប្រកាស
ថា ប្រទេសចិនមិនបានគាំទ្ររបបខ្មែរក្រហម ទាំងនយោបាយ និង ទំាងអំពើ
ឃោរឃៅនោះទេ ។

“រដ្ឋាភិបាលចិនមិនដែលចូលដៃឬអន្តរាគមន៍អំពីនយោបាយនៃរដ្ឋាភិបាលកម្ពុជា
ប្រជាធិតេយ្យទេ ទាំងនយោបាយក្នុងប្រទេស ទាំងនយោបាយអន្តរជាតិ ហើយ
យើងអត់មានគាំទ្រធ្វើនយោបាយខុសរបស់ អ្នកដឹកនាំភាគីកម្ពុជាប្រជាប្រជាធិប
តេយ្យដែរ"។

លោកស្រីហ្សាង ជិនហ្វឹងបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីបើកវគ្គសិក្សាជាលើក
ដំបូងរបស់វិទ្យាស្ថានខុងជឺដែលស្ថិតនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជាក្នុងទីក្រុង
ភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងស្របពេលដែលសាលាក្តីខ្មែរក្រហមទើបតែបិទ
បញ្ចប់ការស៊ើបអង្កេតទៅលើជនជាប់ចោទដែលសុទ្ធសឹងតែជាអតីតមេដឹកនាំ
កំពូលខ្មែរក្រហមចំនួន៥នាក់ រួមមាននួន ជា ខៀវ សំផន អៀង សារីនិងប្រពន្ធ
របស់គាត់ អៀង ធីរិទ្ធ រួមទាំងឌុចផងដែរ។

សាលាក្តីខ្មែរក្រហមរំពឹងថា នឹងនាំជនជាប់ចោទទាំង៥នាក់ចូលសវនាការកាត់
ទោសនៅក្នុងអំឡុងចុងឆ្នាំ២០១០ ឬក៏ដើមឆ្នាំ២០១១។

របបកម្ពុជាប្រជាធិបតេយ្យបានបង្កឲ្យប្រជាជនកម្ពុជា ស្លាប់យ៉ាងតិច១,៧លាន
នាក់ ដោយការសម្លាប់ ដោយការបង្អត់អាហារ និងធ្វើការបាក់កម្លាំង។

លោកស្រីហ្សាង ជិនហ្វឹងមានប្រសាសន៍ថា ប្រទេសចិនបានឃើញការអត់ឃ្លាន
របស់ប្រជាជនកម្ពុជានៅក្នុងសម័យនោះ ហើយប្រទេសចិនក៏បានផ្តល់ជំនួយ
មនុស្សធម៌ជាច្រើនដែរ។

“នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យកាន់រដ្ឋអំណាច ប្រទេសចិនឃើញទុក្ខវេទនា
របស់ប្រជាជនកម្ពុជា ដូច្នេះហើយ យើងបានផ្តល់ជំនួយសេដ្ឋកិច្ចជាច្រើន ដឹក
ជញ្ជូនស្បៀងអាហារ ចប កណ្តៀវ ឧបករណ៍ កសិកម្មច្រើនណាស់ ដឹកមក
ស្រុកខ្មែរ។ប្រសិនបើអត់មានស្បៀងអាហារ ប្រជាជនខ្មែរនៅពេលនោះប្រហែល
កាន់តែអត់ឃ្លាន"។

ផ្ទុយទៅវិញលោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា
ប្រទេសចិនគួរតែសើរើទៅលើសកម្មភាពរបស់ខ្លួនជាមួយពួកខ្មែរក្រហមឡើង
វិញ។

លោកឆំាង យុ បន្ថែមថា ប្រទេសចិនបានគាំទ្ររបបខ្មែរក្រហមនៅក្នុងរចនា
សម្ព័ន្ធចាប់តាំងពីថ្នាក់ដឹក នាំថ្នាក់លើរហូតទៅដល់មូលដ្ឋាន។

“ឯកសារបង្ហាញថា ចិនមានអន្តរាគមន៍បាទ ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមបាទ
នៅគ្រប់ផ្នែក គ្រប់វិស័យ ព្រមទាំងវិស័យសន្តិសុខ។ ហើយក៏មានការនាំចេញនូវ
សម្បត្តិធម្មជាតិក្នុងស្រុកយើងរួម ទាំងស្រូវ អង្គរ ប្រម៉ាត់ខ្លា ខ្លាំឃ្មុំស្បែកផ្សេងៗ
ដែលនាំចេញទៅប្រទេសចិន ហើយជាថ្នូរនឹងវត្ថុធាតុដើម ដូចជា ផាល នង្គ័ល
ដូចជា ចបកាប់ និងសព្វាវុធ ជាដើម ហើយនៅពេលដែលប្រជាជនកំពុងតែអត់
អាហារផ្នែក សន្តិសុខក៏មានទីប្រឹក្សាជាន់ចិនជាអ្នកបង្វឹកបង្ហាត់ក្រុងអ្នកចាប់ចង
ខ្មាំង"។

បើយោងទៅតាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យរបស់មជ្ឈមណ្ឌល
ឯកសារកម្ពុជា បានបង្ហាញថា ប្រទេសចិនមានទំនាក់ទំនងការទូតយ៉ាងល្អជា
មួយរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងចំណោមទូតសរុបចំនួន៩ នៅក្នុងរបប
នោះ។ យ៉ាងណាក៏ដោយ ក្រុមមេដឹកនាំកំពូលរបស់ពួកខ្មែរក្រហម ដែលកំពុង
តែជាប់ឃុំឃាំងបណ្តោះអាសន្នមិនដែលរំឭកអំពីការគាំទ្ររបស់ប្រទេសចិននៅ
ក្នុងនយោបាយរបស់ពួកខ្លួននោះទេ។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងស.រ.អា.៕