សាលាក្តីខ្មែរក្រហមសើរើតំណែង ក្រោយពីព្រះរាជអាជ្ញាលាលែង

ដើម្បីស្តាប់ព័ត៌មាននេះ

សហព្រះរាជអាជ្ញារងខាងភាគីកម្ពុជានៅសាលាក្តីខ្មែរក្រហមបានលាលែងចេញ
ពីតំណែង ស្របពេលដែលសហចៅក្រមភាគីអន្តរជាតិ បានស្នើសុំផ្លាស់ប្តូរតួ
នាទីមកជាចៅក្រមបម្រុងវិញ។មន្រ្តីសាលាក្តីខ្មែរនិយាយថា ការផ្លាស់ប្តូរនេះមិន
ជិះឥទ្ធិពលដល់ដំណើរការរបស់សាលាក្តីទេ ។

លោក ហេង រស្មី រាយការណ៏ពីទីក្រុងភ្នំពេញដូចតទៅ៖

លោក ឌឹម សុវណ្ណរម្យ អ្នកនាំពាក្យរបស់សាលាក្តីខ្មែរក្រហម បានបញ្ជាក់នៅ
ថ្ងៃពុធនេះថា លោកតាន់ សេណារ៉ុង សហព្រះរាជអាជ្ញាខាងភាគីកម្ពុជានៅក្នុង
សាលាក្តីខ្មែរក្រហម បានប្រកាស លាចេញពីមុខតំណែងកាលពីខែធ្នូ កន្លងទៅ
នេះ ចំណែកឯអ្នកស្រីKatinka Lahuisសហចៅក្រមខាងភាគីអន្តរជាតិជនជាតិ
ហូឡង់ បានផ្លាស់ប្តូរតួនាទីមកជាចៅក្រមបម្រុងវិញ ។

លោកឌឹម សុវណ្ណរម្យបានបញ្ជាក់ថា លោកតាន់ សេណារ៉ុងត្រូវទៅកាន់តួនាទី
របស់លោកជាចៅក្រមនៅក្នុងតុលាការខេត្តកណ្តាលវិញ ចំណែកឯលោកច័ន្ទ
តារារស្មី អតីតព្រះរាជអាជ្ញានៅតុលាការកំពូល នឹងត្រូវមកកាន់តួនាទីជាសហ
ព្រះរាជអាជ្ញារងជំនួសលោកតាន់ សេណារ៉ុង។

លោកបានបញ្ជាក់ថា មូលហេតុនៃការផ្លាស់ប្តូរនេះ គឺដោយសារតែលោកតាន់
សេណារ៉ុងជាប់រវល់បំពេញភារកិច្ចរបស់លោកជាចៅក្រមនៅក្នុងតុលាការខេត្ត
កណ្តាល។ ចំណែកឯអ្នកដែលត្រូវជំនួសតំណែងលោកស្រី Katinka Lahuis
ពុំទាន់បានត្រូវប្រកាសជាផ្លូវការនៅឡើយទេ។

"បន្ទាប់ពីគាត់ធ្វើការតាំងពីឆ្នាំ២០០៦មក គាត់ក៏បានសុំលាលែងដោយសារតែ
គាត់រវល់ការងារគាត់ច្រើននៅឯតួនាទីគាត់នៅតុលាការជាតិវិញណា៎ ហើយគាត់
ត្រូវជំនួសដោយលោកច័ន្ទ តារា រស្មីវិញ"។

លោក តាន់ សេណារ៉ុង អតីតសហព្រះរាជអាជ្ញារងរបស់សាលាក្តីខ្មែរក្រហម
បានបញ្ជាក់ថា ការលាលែងរបស់លោកនេះ គឺ ដោយសារតែលោកជាប់រវល់
ការងារជាចៅក្រមក្នុងតុលាការខេត្ត កណ្តាលដែលធ្វើឲ្យលោកមិនអាចបំពេញ
ការងារជាសហព្រះរាជអាជ្ញារងនៅសាលាក្តីខ្មែរក្រហមបានទេ។

"មូលហេតុដោយសារខ្ញុំនោះ វាមានការងារពីរកន្លែង ហើយការងារពីរកន្លែង
ទៀតសោតវាច្រើនសម្រាប់ខ្ញុំ ។ នៅពេលដែលខ្ញុំទៅធ្វើការនៅសាលាក្តីខ្មែរក្រ-
ហមហ្នឹង ការងារដែលជាការងាររបស់ចៅក្រមជាតិនៅក្នុងស្រុកហ្នឹង គឺ សំណុំ
រឿងខ្ញុំវាគរធ្វើការចាត់ការអត់ទាន់។អញ្ចឹងអ្វីៗវាគរនៅហ្នឹង ធ្វើឲ្យខ្ញុំមិនអាចទ្រាំ
ទ្រនិងការងារពីរកន្លែងបាន។ខ្ញុំសុខចិត្តថា លាឈប់ពីសាលាក្តីខ្មែរក្រហមចុះ"។

លោកឡុង បញ្ញាវុធ មន្រ្តីសម្របសម្រួលកម្មវិធីគម្រោងយុត្តិធម៌នៅកម្ពុជា បាន
បញ្ជាក់ថា ការផ្លាស់ប្តូរនេះពុំជះឥទ្ធិពលដល់ដំណើរការរបស់សាលាក្តីខ្មែរក្រហម
ទេ។ លោកបានបញ្ជាក់ទៀតថា ការផ្លាស់ប្តូរនេះ គឺ ជាដំណើរការវិជ្ជមានមួយ
របស់សាលាក្តីខ្មែរក្រហម។

"ដូចជារឿងធម្មតា ដែលមានការផ្លាស់ប្តូរពីមួយទៅមួយ ហើយបុគ្គលិកចេញនិង
ចូលជារឿងធម្មតាទេ។ហើយវាក៏មិនអាចធ្វើឲ្យដល់ពន្យារដល់ដំណើរការសាលា
ក្តីខ្មែរក្រហមដែរ"។

សាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម
ទើបតែបិទបញ្ជាប់សុំណុំរឿង០០២ កាលពីសប្តាហ៍មុន ។

សំណុំរឿង០០២មានជនជាប់ចោទចំនួន៥រូបដែលរួមមានលោកកាំង ហ្គេចអ៊ាវ
ហៅឌុច អតីតមេគុកទួលស្លែង លោកខៀវសំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជា
ប្រជាធិបតេយ្យ លោកអៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស ព្រមទាំង
ភរិយារបស់លោក គឺ លោកស្រីអៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង
លោកនួន ជា អតីតប្រធានរដ្ឋសភា។

សវនាការជំនុំជម្រះសំណុំរឿង០០២រំពឹងថា នឹងផ្តើមនៅចុងឆ្នាំ២០១០នេះ ឬក៏
ដើមឆ្នាំ២០០១។
ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងស.រ.អា.។