ស្ថានភាពគ្រៀងញៀននៅកម្ពុជា

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមអង្គការក្រៅរដ្ឋាភិបាលនិងមន្រ្តីរដ្ឋាភិបាលខ្លួនឯងបាននឹងកំពុងបង្ហាញការ
ប្រឹងប្រែងរបស់ខ្លួននៅក្នុងការប្រយុទ្ធ និង ទប់ស្តាត់ការរីករាលដាលនៃការប្រើ
ប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។

យោងតាមតួលេខរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា
អ្នកញៀនថ្នាំដែលបានចុះបញ្ជីទូទាំងប្រទេសមានចំនួនប្រមាណជាង៦ពាន់នាក់
ប៉ុន្តែតាមការប៉ាន់ប្រមាណចំនួនអ្នកដែលប្រើប្រាស់គ្រឿងញៀនទាំងអស់ អាច
មានរហូតដល់ទៅជាង៣ម៉ឺននាក់។

នាងធីតា វីនបានធ្វើបទសំភាសន៍ផ្ទាល់ជាមួយលោកម៉ឹក ដារ៉ា អគ្គលេខាធិការ
នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្តីពីស្ថានភាពគ្រឿងញៀននៅក្នុងប្រ-
ទេសកម្ពុជាដូចតទៅ៖

សំណួរ៖ តើស្ថានភាពគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាមានស្ថានភាពបែបណា
ហើយនៅក្នុងអំឡុងពេលនេះ?

ចម្លើយ៖ស្ថានភាពគ្រឿងញៀននៅកម្ពុជាបើពិនិត្យឲ្យច្បាស់លាស់ទៅគឺប្រទេស
កម្ពុជាយើងនេះ គឺមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្តែគ្រាន់តែជាប្រ-
ទេសមួយ ដែលឧក្រិដ្ឋជនបានជ្រើសរើសយកភូមិសាស្រ្តប្រទេសកម្ពុជានេះធ្វើ
ចរាចរឆ្លងកាត់តែប៉ុណ្ណោះ។ វាមាន តែវាចង្អៀតជាងមុនឆ្ងាយណាស់ វាមិនមែន
អនាធិបតេយ្យទេ ។ បើលើកមុនវាជួញដោយស្រួល ឥឡូវផ្លូវវាកាន់តែចង្អៀត
ទៅៗអាចង្អៀតនេះ ហើយវាធ្វើឲ្យតម្លៃកាន់តែខ្ពស់ ហើយមកបោកប្រាស់ប្រជា
ពលរដ្ឋឲ្យប្រើទៀតក៏ប្រហែលជាពិបាកបោកដែរ។ បើពីមុនបោកស្រួល ពីព្រោះ គេអត់ទាន់យល់។ពីលើកមុនកុហក។គេស្រួលថា អានេះថ្នាំលើកកម្លាំងថា អា
នេះមានប្រយោន៍ ស្អីអញ្ជេះ អញ្ជោះ។ មួយទៀតការនាំចូលចង្អៀត អញ្ចឹងការ
ផ្គត់ផ្គង់ទីផ្សារជួបការលំបាក។

សំណួរ៖ តើគ្រឿងញៀននេះកំពុងតែរាតត្បាតលើស្រទាប់ណាខ្លះ ហើយតើខេត្ត
ក្រុងណាខ្លះដែលទទួលរងឥទ្ធិពលគ្រឿងញៀននេះខ្លាំងជាងគេដែរចា៎?

ចម្លើយ៖ នៅកម្ពុជារបស់យើង គឺថា ចំនួនមនុស្សដែលប្រើប្រាស់គ្រឿងញៀន
នេះគឺប្រភេទក្មេងច្រើនជាងគេ ហើយក្នុងចំណោមក្មេងនោះ ក្មេងអនាថាក៏ច្រើន
ដែរនៅក្នុងអាយុប្រហែលពី១៥ឆ្នាំទៅ២៥ឆ្នាំ។ក្នុងនោះយើងឃើញថា គោលដៅ
ដែលរងគ្រោះច្រើនជាងគេកើតច្រើនតែទីប្រជុំជនធំៗដូចជាទីក្រុងភ្នំពេញ ដូច
ជាខេត្តបាត់ដំបង បន្ទាយមានជ័យ កោះកុង ហើយនឹងបណ្តាលខេត្តទេសចរណ៍
មួយចំនួនទៀតប៉ុន្តែទីប្រជុំជនធំៗនេះច្រើនតែប៉ះពាល់ច្រើនជាងគេ។

សំណួរ៖ សូមជំរាបសួរលើកដែលថាតើគ្រឿងញៀនបានបំផ្លាញអ្វីខ្លះដែរដល់
ប្រជាជនកម្ពុជាយើងនេះ?

ចម្លើយ៖ និយាយរឿងបំផ្លាញវិញគឺបំផ្លាញបុគ្គលនោះផ្ទាល់តែម្តង បំផ្លាញអនា-

គត និងអាយុជីវិតបុគ្គល ហើយនិយាយពីសង្គមជាតិវិញ ទីមួយគាត់នេះឯងធ្វើ
ឲ្យបាត់បង់ថវិកាជាតិ។ ឧបមាថាម្នាក់ប្រើមួយគ្រាប់ អញ្ជឹង៣ដុល្លារ ចុះរាប់ពាន់
អ្នកគុណមើល ហើយយកលុយនេះទៅណា មិនយកទៅទិញពីក្រៅចូលមក?
អានេះវាខាតថវិកាជាតិ ហើយទីពីរគឺគាត់ខ្លួនឯងបំផ្លាញអនាគតខ្លួនឯងហើយ
គាត់គឺជាយុវជន។ គាត់ជាសសរទ្រូងនៃប្រទេសជាតិ។ គាត់គឺជាធនធានមនុស្ស
ដ៏សំខាន់ដែលប្រទេសជាតិសង្ឃឹមថា គាត់ជាអ្នកបន្តវេន។ គ្រឿងញៀនវាធ្វើឲ្យ
ប៉ះពាល់ដល់សរសៃប្រសាទ ហើយវាធ្វើប៉ះពាល់ដល់ការគិតគូររបស់ខ្លួន ដូចជា
សម្លាប់ការចេះដឹងរបស់ខ្លួន។ ហើយអញ្ជឹងធនធានមនុស្ស យើងរកពីណាមក?
បើមិនសង្ឃឹមយុវជននេះ។ហើយបើយុវជនយើងបណ្តោយខ្លួនអញ្ជឹង តើប្រទេស
ជាតិយើងយ៉ាងម្តេច? បញ្ហាមួយទៀតគឺថា បើសិនណាជាឥទ្ធិពលគ្រឿងញៀន
នេះចូលទៅ វាធ្វើឲ្យគាត់ភ្លេចភ្លាំងអារម្មណ៍ ជួនកាលអាចធ្វើឲ្យគាត់រងគ្រោះពីរ
ជាន់រងគ្រោះពីគ្រឿងញៀនមួយផង ហើយរងគ្រោះដោយការប្រើប្រាស់ស៊ឺរាំងរួម
គ្នាទៅ ឬ ក៏ការរួមភេទភ្លេចការពារឲ្យត្រឹមត្រូវ ។ វាឆ្លងជំងឺអេដស៍។ មួយទៀត
បញ្ហាដែលធ្ងន់ថែមទៀតនោះ បើសិនណាគាត់អត់មានលុយដើម្បីទៅទិញថ្នាំ
យកមកប្រើប្រាស់ ចង់បានលុយ គាត់រកមិនបាន គាត់ធ្វើអំពើឧក្រិដ្ឋណាមួយ
ទៅលួចទៅឆក់លួចរបស់ខ្លួនឯង លួចរបស់ឪពុកម្តាយខ្លួនឯង ធ្វើបាបក្រុមគ្រួ
សារ។ ជួនកាលគាត់ទៅឆក់ ទៅប្លន់ទៅសម្លាប់ ធ្វើអំពើឃាតកម្មដល់អ្នកដទៃ
បង្កភាពអុកឡុកដល់សង្គមថែមទៀត។ ទេសចរណ៍ម្តេចគេហ៊ានមក? បើឯង
លួចឆក់ពេញទឹកពេញដី។ អានេះវាធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ដល់សីលធម៌
ដល់សន្តិសុខ សង្គមជាតិ ធ្វើឲ្យការកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលគឺថា
មានការរាំងស្ទះហើយ។

សំណួរ៖ តើគ្រឿងញៀននេះបានធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាជាតិមួយឆ្នាំ
ប៉ុន្មានដែរទៅលោក?

ចម្លើយ៖ ចំពោះតម្លៃផ្សារងងឹត ខ្ញុំមិនអាចនិយាយបានថា ចំនួនប៉ុន្មានៗបាន
នោះទេ ។ ប៉ុន្តែការខាតបង់ពិតជាមានការខាតបង់ធ្ងន់ធ្ងរ ដោយសារតែធម្មតា
គ្រឿងញៀននេះវាថ្លៃ។ តម្លៃទិញចូលមកនេះវាខាតបង់មួយទៅហើយ ឧទារហ៍
៦ពាន់នាក់ ម្នាក់ប្រើមួយគ្រាប់ មួយគ្រាប់៣ដុល្លារ។មួយថ្ងៃប្រើ៦ពាន់គ្រាប់ដែរ។
អានេះវាអស់លុយទៅហើយទៅទិញគេ។ ប៉ុន្តែយកមកលេបនេះវាធ្វើឲ្យប៉ះពាល់
ខួរក្បាល បាត់បង់ការចងចាំ បំផ្លាញសុខភាពខ្លួន។ អានេះវាធ្វើឲ្យខាតធនធាន
មនុស្សធំណាស់ចំពោះសង្គមនេះ។ អញ្ជឹងហើយបានថា រឿងនេះគឺជារឿងធ្ងន់
ធ្ងរណាស់ដែលយើងត្រូវតែរួមគ្នាអប់រំរួមគ្នាដោះស្រាយ។

សំណួរ៖ តើអាជ្ញាធរមានមធ្យោបាយអ្វីខ្លះដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿង
ញៀននេះ?

ចម្លើយ៖ រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ណាស់ក្នុងការប្រ-
យុទ្ធប្រឆាំងគ្រឿងញៀន។ រាជរដ្ឋាភិបាលបានបង្កើតអាជ្ញាធរជាតិមួយឲ្យឈ្មោះ
ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ អាជ្ញាធរជាតិនេះមានយុទ្ធសាស្រ្ត
ចំនួន៥សម្រាប់វាយបំបាក់នូវរាល់ឧបាយកល់របស់ពួកឧក្រិដ្ឋគ្រឿងញៀននេះ។
ទីមួយគឺយុទ្ធសាស្រ្តកាត់បន្ថយតម្រូវការគ្រឿងញៀន មានន័យថា ការឃោសនា
ការផ្សព្វផ្សាយធ្វើឲ្យយល់ ឈប់ឲ្យកម្ពុជាក្លាយជាទីផ្សាររបស់គ្រឿនញៀន។ នេះ
វាជាបញ្ហាសំខាន់។នេះគឺជាគោលការទីមួយ។គោលការណ៍ទីពីរគឺថាយុទ្ធសាស្រ្ត
កាត់បន្ថយការផ្គត់ផ្គង់មានន័យថា ត្រូវតែបង្ក្រាបឲ្យអស់ចំពោះការជួញដូរ ការ
ដាំដុះ ការផលិត ការកែច្នៃ ការចែកចាយ ការនាំចូល ការនាំចេញ គ្រឿងញៀន
ឆ្លងកាត់គឺថា ត្រូវបង្ក្រាបត្រូវកាត់ផ្តាច់ឲ្យអស់។ យុទ្ធសាស្រ្តទីបីគឺជាយុទ្ធសាស្រ្ត
កាត់បន្ថយគ្រោះថ្នាក់គឺមានតាំងពីការបង្កើតមជ្ឈមណ្ឌល។បើសិនណាគេជ្រុល
ទៅប្រើគ្រឿងញៀន យើងកុំឲ្យរើសអើងគេ ។ យើងត្រូវមានវិធានការជួយព្យា-
បាលអប់រំ។ គេធ្វើដូចម្តេចឲ្យគេដើរចេញពីគ្រឿងញៀនដើម្បីឲ្យគេមានសុខភាព
ល្អឲ្យគេមានផលប្រយោជន៍ចំពោះសង្គម ហើយជាងនេះទៀត យើងរៀបចំចាប់
ដៃគូជាមួយអង្គការខាងក្រៅដើម្បីកាត់បន្ថយគ្រោះថ្នាក់។ អញ្ជឹងយើងមានកម្ម
វិធីមួយចំនួនទៀត ដូចជាការចែកម្ជុល ស៊ឺរាំង យុទ្ធសាស្រ្តទីបួនគឺការពង្រឹងការ
អនុវត្តន៍ច្បាប់ គឺមានន័យថា ត្រូវរៀបចំច្បាប់ឲ្យមាំ ឲ្យវាស្របទៅនឹងអ្វីដែលជា
អំពើរបស់ពួកឧក្រិដ្ឋនេះ ។ ហើយពង្រឹងមន្រ្តីដែលមានភារកិច្ចប្រយុទ្ធជាមួយ
គ្រឿងញៀន ឲ្យលោកមានសមត្ថភាព មានឆន្ទៈ មានសមត្ថភាព មានមធ្យោ-
បាយគ្រប់គ្រាន់ក្នុងការប្រយុទ្ធជាមួយគ្រឿងញៀននេះ។ ហើយយុទ្ធសាស្រ្តទី៥
គឺជាយុទ្ធសាស្រ្តសហប្រតិបត្តិការជាមួយអន្តរជាតិ ពីព្រោះបញ្ហាគ្រឿងញៀនវា
មិនមែនជាបញ្ហាកម្ពុជាមួយតែឯងទេ ។ ការបង្រ្កាបគ្រឿងញៀន វាមិនមែនជា
រឿងស្រួលទេ។ វាជាបញ្ហាលំបាកណាស់។ វាទាមទារឲ្យមានការចូលរួម ពីប្រជា
ពលរដ្ឋ ដោយការចូលរួមសហការក្នុងក្របខណ្ឌជាតិ ក្របខណ្ឌអន្តរជាតិ ហើយ
មានលក្ខណៈច្បាស់លាស់ណាស់។

សូមអរគុណលោកដែរបានផ្តល់កិច្ចសំភាសន៍នេះ៕