ដើម្បីស្តាប់ព័ត៌មាននេះ
ក្រសួងការពារជាតិរបស់ប្រទេសកម្ពុជាបានដាក់ផែនការពង្រឹងកងទ័ពជាបន្ថែម
ទៀត
ស្របពេលដែលកំពុងមានស្ថានភាពតានតឹងផ្នែកយោធាជាមួយប្រទេស
ថៃ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញដូចតទៅ៖
ប្រទេសកម្ពុជាបានដាក់ផែនការធ្វើការកែទម្រង់ដើម្បីពង្រឹងកងទ័ពបន្ថែមទៀត
សម្រាប់រយៈពេល៥ឆ្នាំទៅមុខ
ពោលគឺចាប់ពីឆ្នាំ២០១០រហូតទៅដល់ឆ្នាំ២០១៤
ស្របពេលដែលជម្លោះព្រំដែនរវាងកម្ពុជា
និងប្រទេសថៃ
នៅតែស្ថិតនៅក្នុងការ
ប្រទាញប្រទង់នៅឡើយ ។
យោងតាមរបាយការណ៍បូកសរុបការងារកែទម្រង់
កងយោធពលខេមរភូមិន្ទឆ្នាំ២០០៥
ឆ្នាំ២០០៩ និង ទិសដៅអនុវត្តសម្រាប់ឆ្នាំ
២០១០និងឆ្នាំ២០១៤
ដែលបង្ហាញនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រសួងការពារ
ជាតិកាលពីថ្ងៃអង្គារបានបញ្ជាក់ថា ប្រទេសកម្ពុជានឹងត្រូវពង្រឹងកងកម្លាំងទ័ព
រួមទាំងផ្នែកយុទ្ធសាស្រ្តនៅតាមភូមិភាគទី៣
ទី៤ និង ភូមិភាគទី៥
ដែលសុទ្ធ
សឹងជាតំបន់សំខាន់ៗសម្រាប់យុទ្ធសាស្រ្តការពារបន្ទាត់ព្រំដែនជាមួយប្រទេស
ថៃ។
របាយការណ៍ចំនួន១៩ទំព័រ
ដែលបង្ហាញដោយលោកទៀ បាញ់
ឧបនាយករដ្ឋ
មន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិបានបញ្ជាក់ថា
កម្ពុជាត្រូវការពង្រឹងមូល
ដ្ឋានសម្ភារៈ និង កម្លាំងទ័ពជើងទឹក
ការពារដែនអាកាសសម្រាប់បម្រើឲ្យយុទ្ឋ
សាស្រ្តចំពោះមុខ
ព្រមទាំងពង្រីកកម្លាំងការពារព្រំដែនជាដើ ។កងយោធារបស់
ប្រទេសកម្ពុជាត្រូវគេមើលឃើញថា
ស្ថិតក្នុងស្ថានភាពទន់ខ្សោយផ្នែកសម្ភារៈ
សឹក
និងមានចំនួនទ័ពខ្មោចជាច្រើន។
ការដាក់ផែនការសម្រាប់ពង្រឹងវិស័យយោធារយៈពេល៥ឆ្នាំទៅមុខទៀតធ្វើឡើង
នៅពេលដែលកងទ័ពរបស់ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនៅតាមព្រំដែន
ជាមួយ និង កងទ័ពប្រទេសថៃ។ ការប្រឈមមុខដាក់គា្ន
ដែលកើតឡើងជុំវិញ
ទំនាស់ប្រសាទព្រះវិហារដ៏រីករាលដាលចាប់តាំងពីខែកក្កដាឆ្នាំ២០០៨មកម៉្លេះ។
លោក ទៀ
បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ
មិនអាចធ្វើទំនាក់ទំនង
ដើម្បីសុំ
សេចក្តីអត្ថាធិប្បាយបានទេ
នៅថ្ងៃពុធនេះ
ដោយសារតែទូរស័ព្ទរបស់លោក
មានអ្នកទទួល
ក៏ប៉ុន្តែពុំមានអ្នកនិយាយឆ្លើយឆ្លង។ ដោយឡែកលោកឧត្តម
សេនីយ៍ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទ
មានប្រសា-
សន៍ថា
លោកមិនអាចធ្វើអត្ថាធិប្បាយបានទេអំពីរបាយការណ៍នោះ
ហើយត្រូវ
ទាក់ទងទៅក្រសួងការពារជាតិវិញ
។
"អត់ទេ! ទាល់សួរក្រសួងការពារជាតិទៅ។ ខ្ញុំកំពុងប្រជុំណា៎"។
របាយការណ៍របស់ក្រសួងការពារជាតិដដែលក៏បានលាតត្រដាងផងដែរថា
ក្រ-
សួងបានពង្រឹងកងទ័ពនៅជួរមុខ
នៅតាមព្រំដែនភាគខាងលិច និង ភាគខាង
ជើង
ដោយមានការជ្រើសរើសកងទ័ពថ្មីជាបន្ថែម
រួមទាំងបន្ថែមនូវគ្រឿងបំពាក់
ថ្មីសម្រាប់យោធាផងដែរ។
យោងតាមច្បាប់ថវិកាឆ្នាំ២០១០បានបង្ហាញថា
រដ្ឋាភិបាលកម្ពុជាបានបង្កើន
ចំណាយសម្រាប់វិស័យសន្តិសុខនិងការពារជាតិពីចំនួន២២៦លានដុល្លារនៅ
ឆ្នាំ២០០៩រហូតទៅដល់២៧៦លានដុល្លារឆ្នាំ២០១០ នៅក្នុងនោះ ថវិកាចំនួន
១៦៨,៨សែនដុល្លារ
នឹងត្រូវប្រើប្រាស់សម្រាប់ការពារជាតិ
៕
ពីរាធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេង ស.រ.អា.៕