ដើម្បីស្តាប់ព័ត៌មាននេះ
បញ្ហាបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមបានប្រឈម
នឹងបញ្ហាស្មុគស្មាញ
ដោយសារការជីកព្រែកលើកទំនប់ដោយភាគីវៀតណាមនៅ
តាមបណ្តោយព្រំដែននៅក្នុងអំឡុងឆ្នាំ១៩៧៩នោះពុំបានគោរពតាមខ្សែព្រំដែន
ដែលមាននៅលើផែនទីមូលដ្ឋាន។
ប្រធានគណៈកម្មការព្រំដែនកម្ពុជា
នៅថ្ងៃព្រហស្បតិ៍នេះ
បានត្អូញត្អែរអំពីការជីក
ព្រែក
និងការ លើកទំនប់ដោយអាជ្ញាធរវៀតណាមនៅក្នុងអំឡុងឆ្នាំ១៩៧៩
ដែល
បង្កឱ្យមានបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន
ទាក់ទងនឹងការងារបោះបង្គោលព្រំ
ដែនគោកជាមួយប្រទេសវៀតណាម
។
តំណាងរាស្ត្រគណបក្សប្រឆាំង
និងរដ្ឋាភិបាលតែងតែរិះគន់គ្នាទៅវិញទៅមកជុំវិញ
ការបាត់បង់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋដោយការរំលោភយកពីសំណាក់អាជ្ញាធរ
វៀតណាម
តាមរយៈការបោះបង្គោលព្រំដែន។
លោក
វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា
បានថ្លែងនៅក្នុងការបិទ
សន្និបាតបូកសរុបលទ្ធផលការងារព្រំដែនឆ្នាំ២០០៩ថា
យើងប្រឈមបញ្ហាមួយ
ចំនួនក្នុងការបោះបង្គោល និងខណ្ឌសីមាព្រំដែនគោកជាមួយប្រទេសវៀតណាម
នៅតំបន់វាលទំនាប ដែលខ្សែព្រំដែនដើរកាត់តំបន់ដែលមានប្រជាពលរដ្ឋរស់
នៅច្រើនកុះករ។
លោក
វ៉ា គឹមហុងបានបន្តថា
បញ្ហាស្មុគស្មាញមួយទៀត
គឺ ការជីកព្រែកលើក
ទំនប់ដោយភាគីវៀតណាមតាមបណ្តោយព្រំដែននៅក្នុងអំឡុងឆ្នាំ ១៩៧៩នោះ
ពុំបានគោរពតាមខ្សែព្រំដែនដែលមាននៅលើផែនទីមូលដ្ឋានទេ
ហើយប្រជាពល
រដ្ឋខ្លះដែលរស់នៅទាំងសងខាងព្រំដែន
និង អាជ្ញាធរមូលដ្ឋាន
បានចាត់ទុកថា
ទំនប់-ប្រឡាយទាំងនេះ
គឺជាខ្សែ ព្រំដែនរវាងប្រទេសទាំងពីរ។
"យើងបោះបង្គោលព្រំដែននេះតែងតែមានបញ្ហាចូលទៅក្នុងទឹកដីវៀតណាមនិង
បញ្ហាចូលមកក្នុងទឹកដីកម្ពុជា។
មានការបោះបង្គោលព្រំដែនចូលទឹកដីគ្នាទៅវិញ
ទៅមក។
មានកន្លែងខ្លះទៀតចេញ-ចូលមិនច្រើនទេដោយកន្លែងខ្លះ១០០ម៉ែត្រ
កន្លែងខ្លះ៥០ម៉ែត្រនិងកន្លែងខ្លះទៀត២០ម៉ែត្រ
តែងតែមានជៀសមិនរួច
ពីព្រោះ
ខ្សែនៅលើផែនទីខ្នាត១/១០០.០០០"។
លោកយឹម
សុវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំង
បានបញ្ជាក់ថា យើងមិនអាច
ទទួលយកអំណះអំណាងនេះ
ដែល ជាការដោះសារយករួចខ្លួនតែប៉ុណ្ណោះ។
"តាំងពីប្រវត្តិសាស្ត្រយូរលុងរាប់រយសតវត្សរ៍ណាស់មកហើយ
ខ្ញុំមិនដែលឮសូរ
ខ្មែរទៅយកដីវៀតណាមបានមួយចំអាមទេ។
មានតែវៀតណាម និងថៃដែលមក
យកដីខ្មែរ រហូតមកដល់ពេលនេះ នៅសល់តែ ១៨១.០៣៥
គីឡូម៉ែត្រការ៉េទេ។
ខ្ញុំអត់ដែលឮសូរវៀតណាម
មកទាមទារដីរបស់គេ
ដែលបាត់បង់ដោយសារខ្មែរ
យកទេ។ វាអត់មានទេ។ មកទល់ពេលនេះ
ខ្ញុំមិនទាន់ឮវៀតណាមស្រែកឡូឡា
ថា
បាត់ដីដោយសារខ្មែរបោះបង្គោលព្រំដែន ។
វាអត់មានទេ ។ មានតែខ្មែរទេ
ដែលយំទួញសោក
ដោយការបាត់បង់ដីស្រែរបស់គាត់"។
លោកយឹម
សុវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំងបានបញ្ជាក់ថា តាមបង្គោល
ព្រំដែនមួយចំនួនប្រជាពលរដ្ឋបានអះអាងថា
បង្គោលព្រំដែនមួយចំនួនបាន
បោះនៅលើដីរបស់គាត់
និងធ្វើឱ្យគាត់បាត់បង់ដី
ស្រែចម្ការ។
ប្រទេសកម្ពុជានិងវៀតណាមបានសាងសង់បង្គោលព្រំដែនរួមចំនួន១១១បង្គោល
និងកំពុងសាងសង់ចំនួន ៤៩បង្គោលទៀត
ហើយគ្រោងនឹងបញ្ចប់ការងារបោះ
បង្គោលព្រំដែននេះទាំងស្រុង
នៅឆ្នាំ ២០១២។
ប្រទេសកម្ពុជានិងថៃបានរកឃើញបង្គោលចំនួន៤៨នៃបង្គោលព្រំដែនចាស់ទាំង
អស់៧៣ ក្នុងនោះឯកភាពគ្នាចំនួន៣៣បង្គោល និងមិនបានឯកភាពគ្នាចំនួន១៥
បង្គោល
ហើយនៅសល់២៥បង្គោលទៀត
នឹងចរចាបន្តទៀត។
ប្រទេសកម្ពុជានិងឡាវបានបោះនិងសាងសង់រួចនូវបង្គោលព្រំដែនចំនួន១២១នៃ
១៤៥បង្គោល
ហើយនៅសល់៤បង្គោល មិនទាន់បានសាងសង់
និង២០បង្គោល
ទៀតត្រូវបន្តការចរចា។
ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕