ក្រោយពីចេញពីគុក  វិស្វករថៃ ជួបលោកហ៊ុន សែន 

ដើម្បីស្តាប់ព័ត៌មាននេះ

បន្ទាប់ពីបានជាប់ពន្ធនាគារចំនួនមួយសបា្តហ៍តែប៉ុណ្ណោះក្រោយពីកាត់ទោស
ឱ្យជាប់គុកចំនួន៧ឆ្នាំ វិស្វករថៃត្រូវបានដោះលែងឱ្យមានសេរីភាពពេញលេញ
ពីកម្ពុជា ក្រោមការទទួលយ៉ាងកក់ក្ដៅពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖

បន្ទាប់ពីបានដោះលែងចេញពីពន្ធនាគារព្រៃស នៅព្រឹកថ្ងៃច័ន្ទនេះលោកស៊ីវ៉ា
រ៉ាក់ជោធិពង្ស ដែលកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងសម្លៀកបំពាក់ជា
អ្នកទោសនៅឡើយ បានផ្លាស់ប្តូរមកស្លៀកពាក់អាវធំ និងជិះរថយន្តទំនើបៗ
ប្រភេទ Mercedes មួយជាមួយ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូប។

រថយន្ត Mercedes បាននាំលោកស៊ីវ៉ារ៉ាក់ជោធិពង្ស មកជួបជាមួយលោកនា
យករដ្ឋមន្រ្តីហ៊ុន សែន នៅឯគេហដ្ឋានរបស់លោកកណ្តាលទីក្រុងភ្នំពេញជិត
វិមានឯករាជ្យដែលនៅទីនោះមានការរៀបចំទទួលយ៉ាងកក់ក្តៅបំផុត។

នៅពេលដែលលោកស៊ីវ៉ារ៉ាក់ បានចូលដល់គេហដ្ឋានរបស់លោកនាយករដ្ឋ
មន្រ្តីហ៊ុន សែន ក៏មានវត្ថមានម្តាយរបស់លោកគឺលោកស្រីSamanak Nana
Khon Phananom កំពុងអង្គុយរង់ចាំជាស្រេច នៅជាមួយលោក Somchai
Montriwat មន្រ្តីថៃមួយរូបដែលស្និទ្ធនឹងលោកឆាវ លីតយ៉ុងឆៃយុទ្ធ ប្រធាន
គណបក្សភឿថៃ។

នៅក្នុងទឹកមុខរីករាយទាំងម្តាយនិងកូន លោកស៊ីវ៉ារ៉ាក់ ជោធិពង្ស បានលើក
ដៃសំពះលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ហើយក្រោយមកលោកនាយករដ្ឋ
មន្រ្តីហ៊ុន សែន ក៏បានប្រគល់ឯកសារស្តីអំពីការលើក លែងទោសដល់លោក
ស៊ីវ៉ារ៉ាក់ ជោធិពង្ស ក្រោមការតាមប្រមាញ់រូបភាពពីអ្នកកាសែតជាតិ និងអន្តរ
ជាតិ ជាច្រើនសិបនាក់។

លោកស៊ីវ៉ារ៉ាក់ ជោធិពង្ស អាយុ៣១ឆ្នាំ ហៅតៅ ត្រូវបានតុលាការក្រុងភ្នំពេញ
កាលពីថ្ងៃអង្គារ សប្តាហ៍មុន កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និង
ពិន័យជាប្រាក់ប្រមាណ១០លានរៀនគឺស្មើនឹង២.៥០០ដុលា្លរសហរដ្ឋអាមេរិក
ពីបទថា បានធ្វើចារកម្មនៅក្រុងប្រទេសកម្ពុជានៅក្នុងអំឡុងពេលដែលលោក
ថាក់ស៊ីនបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសកម្ពុជាលើកទី១ កាលពីថ្ងៃទី១០
ខែវិច្ឆិកាកន្លងទៅនេះ។

បន្ទាប់ពីបានជាប់ពន្ធនាគាររយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ ក្រោយពីបានកាត់ទោស
លោកស៊ីវ៉ារ៉ាក់ជោធិពង្សត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជា គឺព្រះករុណា
សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ប្រទាន ការលើកលែងទោសដល់ដ៏គួរ
ឲ្យភ្ញាក់ផ្អើលមួយ ក្រោយពីមានសំណើពីគណបក្សភឿថៃ ដែលជាគណបក្ស
ស្និទ្ធនឹងគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ។

លោកស៊ីវ៉ារ៉ាក់ ជោធិពង្ស ក្រោយពីជំនួប ជាមួយលោកនាយរដ្ឋមន្រ្តីហ៊ុន សែន
រយៈពេលជិតកន្លះម៉ោង លោកបានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅក្នុងបរិវេណ
ផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនថា លោកសូមថ្លែអំណរគុណយ៉ាងជ្រាល
ជ្រៅក្រៃលែងចំព្រោះព្រះមហាក្សត្រខ្មែរ ដែលបានផ្តល់ព្រះរាជទានលើកលែង
ទោសដល់លោក។"ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលដែលខ្ញុំមានសេរី-
ភាពម្តងទៀត ហើយខ្ញុំក៏មានសេចក្តីសោមនស្សរីករាយបំផុតដែលព្រះមហា
ក្សត្រកម្ពុជា ផ្តល់ឱកាសឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញ"។

លោកខៀវ សំបូរ មេធាវីរបស់លោកស៊ីវ៉ារ៉ាក់ ជោធិពង្ស បានប្រាប់អ្នកកាសែត
ថា កូនក្តីរបស់លោកនិងត្រឡប់មកធ្វើការនៅក្នុងប្រទេសកម្ពុជាវិញ បន្ទាប់ពី
ចាកចេញពីប្រទេសកម្ពុជានៅល្ងាចថ្ងៃច័ន្ទនេះ។

លោកខៀវ សំបូរ បានបញ្ជាក់តាមសំនៀងដើមយ៉ាងដូច្នេះថា ៖

"ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយ និង សូមគ្រាបថ្លែងនូវអំណរព្រះគុណ
និងអរគុណដល់សម្តេចហ៊ុន សែន ក៏ដូចជាព្រះបាទសម្តេចព្រះនរោត្តមសីហ
មុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានស្នើសុំការលើក
លែងទោស ហើយព្រះមហាក្សត្រក៏បានទ្រង់ប្រោសព្រះរាជទានការលើក
លែងទោសដល់កូនក្តីខ្ញុំបាទ ជាសកម្មភាពមនុស្សធម៌មួយក្នុងនាមជាថ្នាក់
ដឹកនាំជាតិរបស់យើង"។

លោក ប៉ាល់ ចាន់តារ៉ា មេធាវីរដ្ឋាភិបាលវិញ បានបញ្ជាក់ផងដែរថា ការដោះ
លែងលោកស៊ីវ៉ារ៉ាក់នេះមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ គឺធ្វើឡើងតាម
ផ្លូវច្បាប់សុទ្ធសាធ ។

"បាទ! នីតិវិធីកន្លងមកយើងធ្វើអញ្ចឹង។ អានេះជាសិទ្ធិស្វ័យសម្រេចរបស់រដ្ឋា
ភិបាល។ ប្រមុខរាជរដ្ឋាភិបាលមានសិទ្ធិស្វ័យសម្រេចក្នុងការលើកលែងទោស។
នេះ គឺជាសិទ្ធិរបស់រាជរដ្ឋាភិបាល"។

លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបាន
ថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយពីជំនួបរវាងលោកស៊ីវ៉ារ៉ាក់ និងលោកនាយក
រដ្ឋមន្រ្តីហ៊ុន សែនថា គ្រួសាររបស់លោកស៊ីវ៉ារ៉ាក់បានឆ្លងផុតកម្មពៀរនេះ ដោយ
សារតែគុណបុណ្យរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ព្រមទាំងការ ខិតខំប្រឹង
ប្រែងរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្រ្តីថៃ។

ចំណែកឯលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សវិញ បានសម្តែងការ
ភ្ញាក់ផ្អើលដោយមិននឹកស្មានថា រដ្ឋាភិបាលកម្ពុជាយករឿងនេះជារឿងធំដល់
ប៉ុណ្ណឹងទេ។

លោកកឹម សុខាបានចាត់ទុកថា នេះគឺជាល្បែងនយោបាយរវាងលោកថាក់ស៊ីន
និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

"ជាល្បែងនយោបាយរបស់គាត់ជាមួយលោកថាក់ស៊ីនហ្នឹង ដៃគូរបស់គាត់។
គាត់យកមិត្តភក្តិធំជាងរឿងអ្វីៗទាំងអស់តាមដែលគាត់លើកតម្កើងថាក់ស៊ីន។
ស្អីដែលលោកថាក់ស៊ីនចង់បាន គាត់ធ្វើឲ្យទំាង អស់។ នេះជាការព្រួយបារម្ភ
ខ្លាចទៅអនាគតទៀតទៅ ក្រែងលោកថាក់ស៊ីន ចង់បានស្អីទៀតពីខ្មែរទៀត
គាត់ធ្វើទៀត។ អានេះជាការព្រួយបារម្ភរបស់ខ្ញុំ"។

បន្ទាប់ពីជំនួបជាមួយលោកស៊ីវ៉ារ៉ាក់ជោធិពង្ស លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន
មានជំនួបដាច់ដោយឡែកមួយទៀតជាមួយលោកថាក់ស៊ីណាវ៉ាត្រទីប្រឹក្សារដ្ឋា
ភិបាលទទួលបន្ទុកសេដ្ឋកិច្ច។

នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រាប់លោកថាក់ស៊ីន
ស៊ីណាវ៉ាត្រថា លោកស៊ីវ៉ារ៉ាក់ ជោធិពង្ស ជាជនរងគ្រោះខាងនយោបាយ។

ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងស.រ.អា.៕