កាលពីថ្ងៃព្រឹកថ្ងៃសៅរ៍នេះ
ពលរដ្ឋខ្មែរអាមេរិកាំងបានធ្វើបាតុកម្មអហិង្សានៅ
មុខស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា
នៅរដ្ឋធានីវ៉ាស៊ីនតោន
ទាមទារឱ្យ
រដ្ឋាភិបាលខ្មែរផ្តល់អភ័យឯកសិទ្ធិឱ្យលោកសម
រង្ស៊ីវិញ បើកទូលាយលទ្ធិ
ប្រជាធិបតេយ្យ
ការពារបូរណភាពទឹកដី។
"យើងទាំងអស់គ្នាធ្វើបាតុកម្មដោយអហិង្សាគ្មានគោលបំណងអ្វីធ្វើឱ្យប៉ះពាល់
រដ្ឋាភិបាលក្រុងភ្នំពេញឡើយ"។
បាតុកម្មអហិង្សានេះ
ដែលមានអ្នកចូល
រូមជិត១០០នាក់នេះ
បានចាប់ផ្តើមនៅ
ម៉ោង១០និង៣០នាទីព្រឹក ។
បដារជា
ច្រើនគឺជារូបគំនូរបុរស
ឬ ស្រីពាក់ឌួន
អោបក្រសោប
និងខាំស៊ីផែនទីប្រទេស
កម្ពុជា
ដែលពណ៌នាថា ប្រទេសវៀត
ណាមលេបទឹកដីកម្ពុជា។ក្រៅពីបដារ
រូបភាព
មានបដារអក្សររិះគន់ថា
រដ្ឋាភិ
បាលខ្មែរជារដ្ឋាភិបាលអាយ៉ងបរទេសនិងបិទសិទ្ធិសេរីភាពបញ្ចេញមតិនិងលទ្ធិ
ប្រជាធិបតេយ្យ។
មានបដារមួយសរសេរថា
“បាត់អភ័យឯកសិទ្ធិសម
រង្ស៊ីបាត់
ប្រជាធិបតេយ្យ”។
លោក ទូច
ឆាន
អ្នកសម្របសម្រួលបាតុកម្មនេះ បានប្រាប់ឱ្យដឹងអំពីគោល
បំណងនៃការធ្វើបាតុកម្មនេះ
យ៉ាងដូច្នេះថា៖
“ជាបាតុកម្មអហិង្សាដើម្បីបញ្ជាក់អំពីការឈឺចាប់របស់ខ្មែរយើងចំពោះការដក
អភ័យឯកសិទ្ធិលោកប្រធានសម
រង្ស៊ី ការបំបាត់ប្រជាធិបតេយ្យស្រុកខ្មែរនិង
ការបាត់បង់ទឹកដីរបស់ខ្មែរ
បាទ”។
បាតុករជាច្រើនអន់ចិត្តជាខ្លាំងដែលមិនមានមន្ត្រីស្ថានទូតចេញមកទទួលញត្តិ
របស់ពូកគេ។
លោក
ម៉ែន វណ្ណៈ បាននិយាយដោយមុខក្រហមថា៖ “យើងមានការខកចិត្ត
ណាស់
ដោយសារយើងមានស្ថានទូតមួយប្រចាំនៅប្រទេសគេ ។
តំណាង
ស្ថានទូតគឺជាតំណាងឱ្យសុខទុក្ខប្រជាជន។
ប៉ុន្តែពេលនេះ
គាត់មិនបានចេញ
មកទទួលញត្តិរបស់យើង។
យើងមានការខកចិត្តជាខ្លាំង”។
បើទោះជាមិនមានមន្ត្រីស្ថានទូតចេញមកទទួលញ្ញត្តិក្តី
លោកទូច ឆានមានប្រ-
សាសន៍សង្កត់ធ្ងន់ថា
លោកនឹងព្យាយាមរកគ្រប់មធ្យោបាយ
តាមអ៊ីនធើណិត
អ៊ីមេល ជាដើម ដើម្បីឱ្យញត្តិនៃបាតុកម្មអហិង្សានេះបានទៅដល់ដៃមន្ត្រីស្ថាន
ទូត។
បាតុករជាច្រើននិយាយថា
គេមិនភ្ញាក់ផ្អើលទេដែលមិនមានអ្នកតំណាងស្ថាន
ទូតចេញមកទទួលញត្តិ
ឬ មកសាកសួរពួកគេអំពីហេតុផលធ្វើបាតុកម្មនេះ
ព្រោះវាជាទម្លាប់ទៅហើយ។ នៅពេលឃើញមន្រ្តីស្ថានទូតម្នាក់នៅក្នុងបង្អួច
បិទកញ្ចក់ជិត
ថតវីដេអូអំពីសកម្មភាពរបស់គេនោះ
បាតុករភ្ញាក់ផ្អើល ហើយ
សប្បាយចិត្ត
ដោយយល់ថា
ស្ថានទូតនេះមិនបានមិនអើពើសោះចំពោះការ
តវ៉ារបស់ខ្លួននេះទេ។
"ដូចយើងដែរបាទ
គាត់បានថតសកម្មភាពយើងយកទៅជូនចៅហ្វាយគាត់
បាទ។ យកទៅជូនលោកហ៊ុន សែន"។
ទោះបីលោកសម
រង្ស៊ីនៅប្រទេសបារាំងក្តី
ក៏លោកបានចូលរូមបាតុកម្មនៅមុខ
ស្ថានទូតខ្មែរនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនេះដែរ
គឺចូលរូមតាមទូរស័ព្ទ។
"នៅពេលនេះ
សូមអញ្ជើញឯកឧត្តមសម រង្ស៊ី
មានប្រសាសន៍ បាទ។ សូម
អញ្ជើញ!"
"រដ្ឋធានីវ៉ាស៊ីនតោនកំពុងធ្វើបាតុកម្មដើម្បីសម្តែងអំពីទឹកចិត្តស្នេហាជាតិរបស់
បងប្អូន
ចំពោះលទ្ធិប្រជាធិបតេយ្យ។
ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូន។
ខ្ញុំមានក្តីរំភើបណាស់។
ខ្ញុំអត់ខ្លាចទេ។ មិនមែនមានតែសម
រង្ស៊ីម្នាក់ទេ ដែល
មានទឹកចិត្តស្រឡាញ់ជាតិ។
សូមអរគុណបងប្អូនជាអនេកប្បការ
សូមលំឱន
កាយជម្រាបលាត្រឹមប៉ុណ្ណេះចុះ"។
"ជយោ លោកសម រង្ស៊ី! ជយោ លោកសម រង្ស៊ី"
មន្ត្រីស្ថានទូតមិនអាចទំនាក់ទំនងសុំសេចក្តីពន្យល់បានទេ
កាលពីថ្ងៃសៅរ៍
នេះ។
លោកផៃ
ស៊ីផាន
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា
នយោបាយរបស់លោកសម រង្ស៊ីគឺជានយោបាយអត្តនោប័ត ញុះញ៉ង់ឱ្យមាន
ទំនាស់រវាងកម្ពុជានិងវៀតណាម។លោកបានកោតសរសើរនយោបាយលោក
សុន
ឆៃ ដែលបច្ចុប្បន្នកំពុងស្នើឱ្យតំណាងរដ្ឋាភិបាលទៅសភាជាតិដើម្បីបំភ្លឺ
អំពីបញ្ហាព្រំដែន។
លោកបានមានប្រសាសន៍ដូច្នេះថា
"យើងឃើញសកម្មភាព
ហើយនឹងហេតុ
ផលនៃបាតុកម្មនៅឯ វ៉ាស៊ីនតោន ឌីស៊ី ហ្នឹង
យើងឃើញថា ជាភាសារបស់
លោកសម
រង្ស៊ីម្នាក់ឯងទេ
អត្តនោម័តនៃសកម្មភាពរបស់គាត់ទៅដកបង្គោល
ចារព្រំដែនជាបណ្តោះអាសន្ន។
និន្នាការនយោបាយរបស់ឯកឧត្តមសម
រង្ស៊ី
នេះគឺជានិន្នាការញុះញង់
បំផុសបំផុលនូវការឈ្លោះទាស់ទែងគ្នារវាងកម្ពុជា
និងវៀតណាម
ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញកម្ពុជា"។
ការព្យួរអភ័យឯកសិទ្ធិលោកសម
រង្ស៊ីលើកនេះមានមតិប្រឆាំងជាច្រើនយល់
ថា
អាជ្ញាធរកម្ពុជារណបរដ្ឋាភិបាលវៀតណាម
ព្រោះថា
វាជាចំណាត់ការមួយ
ធ្វើឡើងក្រោយពីមានសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen
Tan Dung អំពីការដកតម្រុយបង្គោលព្រំដែននេះ។
កាលពីថ្ងៃទី៤
ខែវិច្ឆិកា
លោកនាយករដ្ឋមន្ត្រីវៀតណាម
Nguyen
Tan Dung បាន
‘ស្នើឱ្យ
រដ្ឋាភិបាលកម្ពុជាចាត់វិធានការសមស្រប
ដោះស្រាយសកម្មភាពវិទ្ធង្សនារបស់
លោកសម
រង្ស៊ី និង
កុំអនុញ្ញាតឱ្យករណីស្រដៀងគ្នានេះកើតមានជាថ្មី
ពីព្រោះ
វាប៉ះពាល់ទំនាក់ទំនងល្អរវាងប្រទេសជាតិទាំងពីរ’។
នៅថ្ងៃ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍សភាសម្រេចរបៀបវារៈប្រជុំសភាអំពី
ការព្យួរអភ័យឯកសិទ្ធិរបស់លោកនោះ
លោកសម រង្ស៊ីបានសរសេរថា
‘ខ្ញុំបាន
រំពឹងទុកយូរហើយថា
រដ្ឋាភិបាលហ៊ុនសែននឹងមានវិធានការនេះ
។ វាបញ្ជាក់
ពីរបៀបដែលអាជ្ញាធរកម្ពុជារណបរដ្ឋាភិបាលវៀតណាម’។
ទោះយ៉ាងនេះក្តី
លោកងួន ញ៉ិល អនុប្រធានទីមួយសភាជាតិបានបដិសេធ
ការចោទប្រកាន់ទាំងនេះ។លោកបន្តថា
ប្រទេសវៀតណាមអាក់អន់ចិត្តដែល
លោកសម រង្ស៊ី ចោទថា
ប្រទេសវៀតណាមបំពារបំពានទឹកដីកម្ពុជានោះ។
លោកមានប្រសាសន៍ថា “មិនមែនរដ្ឋាភិបាលកម្ពុជាខ្លាចរដ្ឋាភិបាលវៀតណាម
ទេ ។
រដ្ឋនីមួយៗមានអធិបតេយ្យភាពរៀងៗខ្លួន ។
ការកំណត់ព្រំដែននេះ គឺ
មានគណៈកម្មការព្រំដែនទាំងសងខាង ។ បើសិនណាជាសមាជិកសភាណា
ម្នាក់ឬគណៈកម្មការណាមួយចង់ដឹងអំពីបញ្ហាព្រំដែន
យើងមានសិទ្ធិត្រឹមត្រូវ
ដើម្បីអញ្ជើញស្ថាប័នពាក់ព័ន្ធមកបំភ្លឺ នៅក្នុងសភាក្តីនៅក្នុងគណៈកម្មការក្តី”។
លោកបន្តថា
លោកសម រង្ស៊ីតែគួរប្រើសិទ្ធិនេះរបស់លោកក្នុងនាមជាតំណាង
រាស្ត្រ
ស្នើឱ្យរដ្ឋាភិបាល
ឬគណៈកម្មការព្រំដែនមកបំភ្លឺ
ហើយលោកមិនគួរធ្វើ
អ្វីក្រៅពីសិទ្ធិរបស់លោក
បណ្តាលឱ្យមានការដកតម្រុយបង្គោលព្រំដែននោះ
ទេ។
លោកបន្តថា ប្រព័ន្ធតុលាការ
អង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិឯករាជ្យពីគ្នា
ហើយសភាជាតិត្រូវតែធ្វើតាមសំណើពីតុលាការសាលាដំបូងខេត្តស្វាយរៀង។
សូមរំឭកថា
សភាជាតិកម្ពុជាបានព្យួរអភ័យឯកសិទ្ធិតំណាងរាស្ត្រលោកសម
រង្ស៊ី ក្នុងសម័យប្រជុំសភាកាលពីថ្ងៃទី១៦
ខែវិច្ឆិកាឆ្នាំ២០០៩។
ការព្យួរអភ័យ
ឯកសិទ្ធិនេះធ្វើតាមសំណើរបស់តុលាការសាលាដំបូងខេត្តស្វាយរៀង
ដែល
ចោទលោកសម
រង្ស៊ីពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ
រើសអើងពូជសា-
សន៍។ សូមរំឭកផងដែរថា
កាលពីថ្ងៃទី២៥
ខែតុលា លោកសម
រង្ស៊ីបានដង្ហែ
កឋិនទានទៅស្រុកចន្ត្រា
ខេត្តស្វាយរៀងក្បែរព្រំដែនវៀតណាម
ហើយបាន
បញ្ចេញមតិប្រឆាំងការបោះបង្គោលព្រំដែននៅស្រុកនេះ។
ក្រោយពីស្តាប់បទ
អត្ថាធិប្បាយរបស់លោក
ពលរដ្ឋមួយក្រុមបាននាំគ្នាទៅដកបង្គោលព្រំដែន
ទាំងនោះ
ដែលពួកគេបានចោទថា
បានកាត់ដីស្រែដូនតារបស់ពួកគាត់ចូល
ទៅក្នុងទឹកដីប្រទេសវៀតណាម។
ព្រះមហាវីរក្សត្រព្រះបាទនរោត្តមសីហនុបានសម្តែងព្រះទ័យខ្វល់ខ្វាយក្រោយ
ពីព្រះអង្គទទួលបានលិខិតលោកសម
រង្ស៊ី
អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋអំពី
ការបាត់បង់ដីដូនតា
ដោយសារបញ្ហាព្រំដែន។
កាលពីសប្តាហ៍មុនមន្រ្តីកំពូល
ទាំងបីនៅកម្ពុជា
ហើយដែលជាមន្ត្រីកំពូលរបស់គណបក្សប្រជាជនកម្ពុជាផង
នោះ
បានសេសេរលិខិតថ្វាយព្រះអង្គថា
មិនមានគ្រួសារខ្មែរណាម្នាក់បាត់បង់
ដីទេ។
លោកសម
រង្ស៊ីធ្លាប់ត្រូវសភាដកអភ័យឯកសិទ្ធិនិងបាត់បង់តំណែងសមាជិក
សភា
នៅពេលគណបក្សប្រជាជនកម្ពុជា និង គណបក្សហ៊្វិនស៊ិនប៉ិចបោះ
ឆ្នោតដកតូនាទីតំណាងរាស្ត្ររបស់លោក
ក្រោយពីលោកត្រូវបណ្តេញចេញ
ពីគណបក្សរាជានិយមនេះ ។ នេះជាលោកទីបីហើយដែល លោកសម
រង្ស៊ី
ត្រូវសភាកម្ពុជាព្យួរភ័យឯកសិទ្ធិ។
ថ្មីៗនេះ
តំណាងរាស្ត្រគណបក្សប្រឆាំងនេះពីររូបផ្សេងទៀត គឺ លោកស្រី មូរ
សុខហួរត្រូវព្យួរអភ័យឯកសិទ្ធិពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្តី្រ ហ៊ុន សែន
ហើយ លោកហូ វ៉ាន់ ត្រូវព្យួរអភ័យឯកសិទ្ធិពីបទមាក់ងាយសញ្ញាប័ត្រមន្រ្តីយោ
ធាជាន់ខ្ពស់។
រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ ពិន ស៊ីសុវណ្ណ VOA ស.រ.អា.៕